បណ្តាញសង្គម

សមត្ថកិច្ចចម្រុះ ចាប់បានឈើ ប្រណិត១រថយន្តកែឆ្នៃ បង្កប់ក្រោមអេតចាយ នៅច្រករបៀង ក្នុងស្រុកមេមត់

ត្បូងឃ្មុំ ៖កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបាន ឈើប្រណិត ខុសច្បាប់ បង្កប់ក្រោ អេតចាយ មួយរថយន្ត កែឆ្នៃ បម្រុងដឹកចូល ប្រទេសវៀតណាម នៅចំណុច ច្រករបៀងដូង ក្នុងឃុំបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមមន្ត្រី នគរបាល នៃស្នងការ ដ្ឋាននគរបាល ខេត្តត្បុងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃ កើតហេតុ សមត្ថកិច្ចនគរបាល ខេត្តបានទទួល ព័ត៌មានថា មានរថយន្ត កែឆ្នៃមួយគ្រឿង ដឹកអេតចាយ និងមានបង្កប់ឈើ ក្រញូងពីក្រោម ។

ទើបសមត្ថកិច្ច នគរបាល បានចេញ ប្រតិបត្តការ ដោយបាន សហការជាមួយ សមត្ថកិច្ច ពាក់ព័ន្ធនានា ពិសេស ក្រុមបេសកកម្ម បង្ក្រាបបទល្មើស ព្រៃឈើ បានស្ទាក់ឃាត់ រថយន្តនោះ ក្នុងរូបភាព ដឹកទំនិញ អេតចាយពីលើ លុះសមត្ថកិច្ច ឆែកឆេរ ទើបបានឃើញ មានឈើក្រញូង នៅពីក្រោម ពិតមែន ។

សមត្ថកិច្ច បានឲ្យដឹងថា ចំនួនឈើ ដែលដកហូត ធ្វើការដកហូត បានឈើក្រញ៉ូង បានចំនួន ២០០ដុំ ស្មើនិង ១៨១៧គីឡូក្រាម ។ បច្ចុប្បន្ន រថយន្តកែឆ្នៃ ដឹកអេតចាយ បង្កប់ឈើ ប្រណិតនោះ សមត្ថកិច្ច បានឃាត់ទុក និងកំពុងរើឈើ ដើម្បីវាស់វែង ៕