បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កិច្ចប្រជុំ នេះធ្វើឡើង នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៦ នៅសាលាខេត្ត ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត ត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួម ពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការទាំង៥ ប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញ ខេត្ត និងមន្ត្រី ពាក់ព័ន្ធ ជាច្រើន រូបទៀត ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំ សាមញ្ញលើក ទី២២ អាណត្តិទី២ នេះធ្វើឡើង ផ្តោតសំខាន់ ទៅលើរបៀប វារៈចំនួន ៥រួមមាន៖ ទី១¬ពិនិត្យនិង អនុម័តលើ សេចក្តីព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញលើក ទី២១ របស់ក្រុម ប្រឹក្សា ខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ រីកចម្រើន ប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើកម្មវិធី វិនិយោគ ៣ឆ្នាំរំកិល ២០១៦-២០១៨ សម្រាប់ អណត្តិទី២ របស់ក្រុម ប្រឹក្សាខេត្ត ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើការងារ បុគ្គលិក (មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន និងមន្ទីរមុខងារសាធារណៈ ) និងទី៥-បញ្ហាផ្សេងៗ ៕