បណ្តាញសង្គម

សម្ដេចហេង សំរិន សង់ផ្ទះ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ នៅតំបន់ព្រំដែន កម្ពុជា-វៀតណាម

ត្បូងឃ្មុំ ៖ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភាកម្ពុជា រួមជាមួយ សប្បុរសជន នានាបានសាង សង់ផ្ទះ ជាច្រើនខ្នង ជូនប្រជាពលរដ្ឋ ក្រីក្រ កសាងផ្លូវថ្នល់ ក្រាលកៅស៊ូ ប្រឡាយទឹក និងតបណ្ដាញអគ្គិសនី ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ អន្លង់ជ្រៃ និងថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន វៀតណាម ។

អាន​បន្ត៖ សម្ដេចហេង សំរិន សង់ផ្ទះ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ...

មន្ទីររ៉ែ និងថាមពល អនុវត្តន៍ច្បាប់បង់សួយសារថ្មី ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មកាយអាចម៍ដីលក់ សំណូមពរឲ្យឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំជួយដោះស្រាយបញ្ហានេះ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅភូមិចុងក្រង សង្កាត់វិហារលួង ក្រុងសួង ប្រជាពលរដ្ឋ ជាម្ចាស់អាជីវកម្មជីក យកអាចម៍ដីលក់ ចំនួន ៥០នាក់

អាន​បន្ត៖ មន្ទីររ៉ែ និងថាមពល អនុវត្តន៍ច្បាប់បង់សួយសារថ្មី...

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ មករា និង សំណេះសំណាលជាមួយសមាជិកថ្មីនៅវត្តផ្សារថ្មីខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយ ស្រុកត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍ លើកទី ៣៧ នៃទិវាជ័យជំនះ ៧មករា ២០១៦( ៧ មករា១៩៧៩ -៧មករា ២០១៦ )

អាន​បន្ត៖ ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ...

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យ០២រូបពាក់ព័ន្ធករណីគ្រឿងញៀន‬

ខេត្តត្បូងឃ្មុំ ; ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធ នឹងករណី គ្រឿងញៀន ដោយក្នុងនោះ ដកហូតបាន ថ្នាំញៀនក្រាមស ថ្លា ចំនួន ១១កញ្ចប់ តូច និង ១ កញ្ចប់ ធំ និង សំភារៈ សម្រាប់សេព គ្រឿងញៀន មួយចំនួន ព្រមទាំងដកហូតម៉ូតូ ម៉ាកអិចសន្ធើ ពណ៌ស លាយខៀវ មួយគ្រឿងផងដែរ  ។

អាន​បន្ត៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក...

បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ កម្លាំង នគរបាលជំនាញ គ្រឿញៀន ស្រុកក្រូចឆ្មារ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានបង្ក្រាប បទល្មើស គ្រឿងញៀន មួយករណី នៅចំណុចភូមិទី៤ ឃុំព្រែកអាជី ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ ខ្លួនបុរស ២នាក់ ពាក់ព័ន្ធករណីនេះ ។

អាន​បន្ត៖ បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ

អបអរសាទរខួបលើកទី៣៧ ទិវារជ័យជំនះ៧មករា១៩៧៩ ៧មករា២០១៦

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ទិវារជ័យជំនះ ៧មករា១៩៧៩ ៧មករា ២០១៦ គំរប់ខួបលើកទី ៣៧ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មាធិការ គណបក្សខេត្ត ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អបអរសាទរខួបលើកទី៣៧ ទិវារជ័យជំនះ៧មករា១៩៧៩ ៧មករា២០១៦

ពិធីប្រកួតកីឡាជាមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦ (2)

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ បានរៀបចំពិធី ប្រកួតកីឡា ជាមិត្តភាព ដកស្រង់ បទពិសោធន៍ អបអរសាទរ ខួបអនុស្សារីយ៍ លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦

អាន​បន្ត៖ ពិធីប្រកួតកីឡាជាមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧...

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី២០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

ត្បូងឃ្មុំ ៖ របៀបវារៈ ចំនួន៤ ត្រូវបានពិនិត្យ ពិភាគ្សា និងអនុម័តដោយ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅសាលាប្រជុំ តូចសាលា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី២០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

សិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច នៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១៤-២០១៨

ត្បូងឃ្មុំ៖ កុមារតូចម្នាក់ ក្លាយខ្លួនទៅជាពលរដ្ឋដ៍ល្អនៅក្នុងសង្គម ទាមទារអោយមាននូវកិច្ចសហការ យ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ពោលគឺទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍ រួមទាំងមាតាបិតាផ្ទាល់នាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានរៀបចំ អង្គសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិនិងផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ ក្រោមអធិបតីភាព ឯកឧត្តម លីឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកលោកស្រី ជាគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍ កុមារតូច ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត និងសិក្ខាកាមចូលរួមសរុបប្រមាណ១៩៣រូប ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអោយដឹងថា៖អង្គសិក្ខាសាលា ដែលធ្វើឡើងនាពេលនេះ មានគោលបំណង ដើម្បីអនុវត្តអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ និងបង្កើនការយល់ ដឹងរបស់សិក្ខាកាមអំពីគោលនយោបាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច អោយបានកាន់តែប្រសើរឡើង ។

តមក លោក ប៉ូវ វី អនុប្រធានផ្នែកគោលនយោបាយ នៃអគ្គលេខាដ្ឋាន គណៈកម្មាធិការជាតិគំពារ និងអភិវឌ្ឍន៍កុមារតូច បានអោយដឹងផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាផ្តល់ការគាំទ្រចំពោះការ គាំពារ និងអភិវឌ្ឍន៍កុមារតូច បែបពហុវិស័យបញ្ចូល គ្នាចំពោះកុមារតូចចាប់ពីកកំណើត រហូតដល់អាយុ ក្រោម៦ឆ្នាំ រួមជាមួយមាតាបិតា ឬអាណាព្យាបាលពាក់ ព័ន្ធនឹងការចិញ្ចឹមកូនថែរក្សាកូន ការភ្ញោចដើម្បី ជួយកូនបានទាន់ពេលវេលា ការផ្តល់អាហារូបត្ថម្ភ ការគាំពារ សុខភាព ការអប់រំនិងអនាម័យ ក្នុងគោលបំណងការពារលើកកម្ពស់ ការអភិវឌ្ឍន៍ផ្នែកសុខាភិបាល និងរាងកាយ ការអភិវឌ្ឍន៍ផ្នែក សីលធម៍និងវប្បធម៍ ការអភិវឌ្ឍន៍ផ្នែកសង្គមនិងអារម្មណ៍ បញ្ញា និងការគិតរបស់ កុមារតូច ។

បន្ទាប់ពីក្រុមការងារបច្ចេកទេស បានឡើងធ្វើបទបង្ហាញ គោលនយោបាយជាតិនិងផែនការសកម្ម ភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ២០១៤-២០១៨ រួច មក ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖  ការគាំពារ និងអភិវឌ្ឍន៍កុមារតូច គឺជាការចូលរួម ចំណែក សម្រេច ផែនការជាតិអប់រំទាំងអស់គ្នា ជាពិសេសជួយកុមារ អោយមានការអភិវឌ្ឍន៍ពេញលេញ គ្រប់ផ្នែក ត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា និងថ្នាក់បន្តបន្ទាប់ រួមចំណែកាត់បន្ថយអត្រាត្រួតថ្នាក់ និងរក្សាបាននូវ អត្រាបោះបង់ការសិក្សារបស់កុមារ និងរក្សាបាននូវអត្រាគង់វង្សនៃការសិក្សា ប្រកបដោយ គុណភាព ។

គណៈអធិបតី បានសម្តែងនូវការកោតសរសើរ គាំទ្រ និងវាយតំលៃខ្ពស់  ក្នុងការរៀបចំអោយមាន សិក្ខាសាលានេះឡើង ដើម្បីជាការផ្សព្វផ្សាយ ជូនដល់មន្ត្រីគ្រប់ថ្នាក់  ក៍ដូចជាស្ថាប័នពាក់ព័ន្ធ អោយយល់ដឹង កាន់តែច្បាស់ថា អ្វីគឺជាការផ្សព្វផ្សាយ គោលនយោបាយជាតិនិងផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ដែលនេះជាការយកចិត្តទុកដាក់ របស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរ ទៅលើការអភិវឌ្ឍន៍ ធនធានមនុស្ស ជាពិសេសវ័យកុមារនេះផ្ទាល់ គឺជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន ៕

ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះរៀបចំដំណើរការ បន្ថែមម៉ាស៊ីនបូមទឹក ៦៥សេះ ១គ្រឿងទៀត ដើម្បីផ្គត់ផ្គង់ទឹក ជូនប្រជាកសិករនៅស្រុកក្រុចឆ្មារ

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ ក្រុមការងារក្រសួង និងមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត បានចុះរៀបចំ ដំណើរការបន្ថែម ម៉ាស៊ីនបូម ទឹកខ្នាត ៦៥សេះ ចំនួន១គ្រឿង នៅក្នុង ស្រុកក្រូចឆ្មារ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋភិបាល ដែលមាន សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងបានទទួល បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារ បានចុះធ្វើសកម្មភាព រៀបចំតម្លើង ម៉ាស៊ីនម៉ាស៊ីន ១គ្រឿង បន្ថែមទៀត ។

អាន​បន្ត៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះរៀបចំដំណើរការ បន្ថែមម៉ាស៊ីនបូមទឹក...

ពិធីប្រគួតបាល់ទាត់ជាមិត្តភាព អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៦ នៅទីលានបាលទាត់ ស្ថិតនៅ ភូមិអង្គជា ឃុំស្រឡាប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាបរៀបចំពិធី ប្រគួតបាល់ទាត់ ជាមិត្តភាព អបអរសាទរ ខួបអនុស្សារីយ៍ លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩-២០១៦ ក្រោមអធីបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាព ជុំវិញខេត្ត ព្រមទាំងកីឡាករ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ពិធីប្រគួតបាល់ទាត់ជាមិត្តភាព អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧...

ខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងពី ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងការពង្រឹងការអនុវត្តតួនាទី និងភារៈកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត

ត្បូងឃ្មុំ ៖ ដើម្បីបង្កើន ការយល់ដឹងពី ការអនុវត្ត អនុសញ្ញា ស្ដីពីសិទ្ធិកុមារ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បានរៀបចំបើក វគ្គបណ្តុះបណ្តាល ស្តីពី ការយល់ដឹងពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិកុមារ និងការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងពី...

ឆ្នាំនេះប្រជាពលរដ្ឋ ស្រុកអូរាំងឪ បាននាំគ្នាប្រមូលថវិកា ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា តិចជាងឆ្នាំទៅ

ត្បូងឃ្មុំ៖ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាបឋម សិក្សាអូរាំងឪ ស្ថិតក្នុងភូមិលេខ៤ ឃុំអំពិលតពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋ សិក្សានុសិស្ស អាជ្ញាធរដែនដី និងព្រះសង្ឃ បានរៀបចំ ធ្វើបុណ្យសប្បុរសធម៌ ប្រមូលថវិកាឧបត្ថម្ភ មន្ទីរពេទ្យគន្ធបុប្ផា ជាលើកទី២ ហើយឆ្នាំនេះ ប្រមូលថវិកា សម្រាប់យកទៅ ទ្រទ្រង់មន្ទីរពេទ្យមួយនេះ ឲ្យបានប្រសើរឡើង ពិសេសជួយ សង្គ្រោះ អាយុជីវិតកុមារ កំសត់របស់យើង រាប់លាននាក់ក្នុង ១ឆ្នាំៗ ។

អាន​បន្ត៖ ឆ្នាំនេះប្រជាពលរដ្ឋ ស្រុកអូរាំងឪ បាននាំគ្នាប្រមូលថវិកា...

ឯកឧត្តម គន់ សុភា បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: ឯកឧត្តម គន់ សុភា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកអង្គសិក្ខា សាលាផ្សព្វផ្សាយ ស្តីអំពីមណ្ឌល អភិវឌ្ឍន៍ធនធាន មនុស្ស ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម គន់ សុភា បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ...

ឯកឧត្ដម ជាសុផារ៉ា សម្ពោធសមិទ្ធផលនានា វត្តច័ន្ទនិមិត្ត ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ សមិទ្ធផលនានា ក្នុងវត្ត ច័ន្ទរស្មី ហៅវត្ត ច័ន្ទនិមិត្ត ស្ថិតនៅ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ។

អាន​បន្ត៖ ឯកឧត្ដម ជាសុផារ៉ា សម្ពោធសមិទ្ធផលនានា វត្តច័ន្ទនិមិត្ត ឃុំរកាពរប្រាំ...

ខេត្តត្បូងឃ្មុំប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយក និងមន្រ្តីប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត និងអ្នកស្ម័គ្រចិត្តចូលរួម បម្រើការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៥០នាក់ បានចូលរួមផងដែរ។

អាន​បន្ត៖ ខេត្តត្បូងឃ្មុំប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៥

វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី ពីលោកអធិការនគរបាលស្រុកអុររាងឪ

 ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ លោកអធិការនគរបាលស្រុក បានផ្សព្វផ្សាយច្បាប់ ចរាចរផ្លូវគោកថ្មី ដល់សិស្សានុសិស្ស លោកនាយក នាយករងលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យយល់ សារៈសំខាន់នៃច្បាប់នេះ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹង ច្បាប់ចរាចរផ្លូវគោក ដែលនឹងត្រូវអនុវត្តន៍នៅដើមឆ្នាំ២០១៦ខាងមុខនេះ ។

អាន​បន្ត៖ វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី...

លោកជំទាវ ឆាយ វ៉ាន់នឿន ចុះតាមដានវាយតម្លៃលើការអនុវត្ត អនុសញ្ញាCEDAW អនុ សាសន៍ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទង នឹងការ លើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្រ្តីនៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ដើម្បី សម្របសម្រួល និងផ្ដល់យោបល់ ជូនរាជរដ្ឋាភិបាល លើបញ្ហាដែលទាក់ទង ដល់ការលើកកំពស់ ស្ថានភាព តួនាទីរបស់ស្រ្តី និងសុខុមាល ភាពសង្គមស្រ្តីកម្ពុជា សំដៅកាត់បន្ថយ ឈានទៅ លុបបំបាត់រាល់ ទំរង់នៃការរើសអើង ប្រឆាំងនឹងស្រ្តី និងអំពើហឹង្សា លើស្រ្តី ។ 

អាន​បន្ត៖ លោកជំទាវ ឆាយ វ៉ាន់នឿន ចុះតាមដានវាយតម្លៃលើការអនុវត្ត អនុសញ្ញាCEDAW អនុ សាសន៍...

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធ តំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូថ្នាក់ក្រសួង និងខេត្ត ចុះធ្វើការត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ តំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក មន្ទីរអង្គភាពនានាជុំវិញខេត្ត ទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ អាគារសាលាខេត្ត អាគារសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ និងតំបន់ទីប្រជុំជន របស់ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចំការព្រៃម៉ៃសាក់ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំគណៈកម្មការខេត្តលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ : យោងតាម សេចក្ដី សម្រេចលេខ ៣៣សសរ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើត លេខាធិការដ្ឋាន គណៈកម្មការខេត្ត លុបបំបាត់ឱសថ ក្លែងក្លាយ និងសេវា សុខាភិបាល ខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ ។ 

អាន​បន្ត៖ លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំគណៈកម្មការខេត្តលុបបំបាត់ឱសថក្លែងក្លាយ...

ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវបានអញ្ជើញចូលរួម រំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសារសព ដោយអគ្គីភ័យឆាបឆេះផ្ទះ

ត្បូងឃ្មុំ : នៅរសៀល ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម លី ឡេង ប្រធានគណ: កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងលោកជំទាវ ជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្

អាន​បន្ត៖ ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕