កំពង់ចាម៖ ដើម្បីបង្កើនជីវភាពប្រជាជន និងទប់ស្កាត់ការបាត់បង់ ត្រីគ្រប់ប្រភេទ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម នៅថ្ងៃទី12 ខែតុលា ឆ្នាំ2016 បានប្រលែងកូនត្រីគ្រប់ ប្រភេទចូលបឹងធម្មជាតិ ដែលស្ថិតនៅភូមថ្មដា ឃុំបឹងណាយ ស្រុកបាធាយ ខេត្តកំពង់ចាម ប្រមាណ10ម៉ឺនក្បាល និងមេត្រីពូជ ចំនួន22គីឡូក្រាម។
អានបន្ត៖ កូនត្រីគ្រប់ប្រភេទប្រមាណ10ម៉ីនក្បាល និងត្រីពូជ22...
ខេត្តត្បូងឃ្មុំ ៖ កន្លែងបើក លក់គ្រួស-ខ្សាច់ ជាច្រើនកន្លែង នៅតាមមាត់ទន្លេ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់រថយន្ត ដឹកខ្សាច់ពេញ មិនបានគ្របធ្វើឲ្យ ខ្សាច់ជ្រុះរាយប៉ាយពេញផ្លូវបេតុង និងហុយធូលី លើអ្នកលក់ដូរ នៅផ្សារទន្លេបិទ។
ត្បូងឃ្មុំ: កម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ត្រី ជំនាញរដ្ឋបាល ព្រៃឈើ បានបង្ក្រាប រថយន្តដឹកឈើ ចម្រុះបម្រុង ដឹកចេញ ទៅប្រទេស វៀតណាម ស្ថិតនៅចំណុច ភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២.០០០ម៉ែត្រ ពីច្រករបៀងភូមិព្រៃ ) ។
អានបន្ត៖ កម្លាំងអាវុធហត្ថបង្រ្កាបរថយន្ត ២រថយន្ត បម្រុងលោតឆត្រ័ចេញ ទៅប្រទេសវៀតណាម
ត្បូងឃ្មុំ ៖ កម្លាំងជំនាញ ប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានស្រាវជ្រាវ រហូតឈាន ដល់បង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារ ធាតុញៀន មួយកន្លែង ដោយឃាត់ខ្លួន ជនសង្ស័យ ២នាក់ ព្រមទាំងដកហូត បាននូវវត្ថុតាង ម្សៅក្រាមពណ៌ស និងគ្រឿងញៀន មួយចំនួនទៀត នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ នគបាលស្រុកមេមត់ ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន បញ្ជូនទៅតុលាការ
ត្បូងឃ្មុំ៖ ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ ១០ឆ្នាំ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បាននាំគ្នាទៅ លេងទឹកក្នុងរណ្ដៅ គ្រាដែលឪពុកម្ដាយ មិននៅផ្ទះ បណ្ដាលឲ្យលង់ទឹក ស្លាប់ ទាំង ២នាក់ មើលទៅគួរឲ្យអាសូរ រហូតក្មេងរងគ្រោះ អណ្ដែតឡើង ពីទឹកទើបមាន គេប្រទះឃើញ ដែលហេតុការណ៍នេះ កើតឡើងត្រង់ចំណុច រណ្ដៅជីកយកដី របស់ឈ្មោះ នង នឿន ស្ថិតក្នុង ភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង...
នាព្រឺកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការជៅរុញចលនាភូមិមួយផលិតផលមួយ ផងដែរ។
ត្បូងឃ្មុំ៖ គ្រួសាររងគ្រោះ រហូតដល់ស្លាប់ របួសធ្ងន់ និងរបួសស្រាល ចំនួន៣ គ្រួសារ ករណីគ្រោះ ថ្នាក់ចរាចរ កាលពីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុច មុខផ្ទះឈ្មោះ ភុន ផៃ ភេទស្រី ស្ថិតនៅ ភូមិកូនត្មាត ឃុំអញ្ចើម ស្រុក/ ខេត្តត្បូងឃ្មុំ មិនទាន់ដោះស្រាយ សំណងនៅឡើយទេ ហេតុនេះ គ្រួសាររងគ្រោះ សំណូមពរ សូមឲ្យតុលាការ ខេត្តត្បូងឃ្មុំ ស្រាវជ្រាវ រកថៅកែរថយន្តបង្ក ឲ្យចូលខ្លួនមកដោះស្រាយសំណងដល់ពួកគាត់ជាជនក្រីក្រផង ព្រោះរយៈពេលជិត១ខែហើយ ។
អានបន្ត៖ គ្រួសាររងគ្រោះ ករណីគ្រោះថ្នាក់ចរាចរ អំពាវនាវសូមឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ...
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០5 ខែសីហា ឆ្នាំ២០១៦ នៅមន្ទីរបក្សខេត្តត្បូងឃ្មុំ បានរៀបចំបើកវគ្គអប់រំនយោបាយជំនាន់ទី៥ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡាន់ ឆន ប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គណៈបក្សប្រជាជនកម្ពុជា និងសិក្ខាកាមជាច្រើនរូបទៀត។
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំ សាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ច ប្រជុំត្រួតពិនិត្យ ការអនុវត្ត យុទ្ធនាការផ្ដល់ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោក នូ ស៊ីថា ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង មន្ត្រីក្រោមឱវាត ចុះត្រួតពិនិត្យ ម៉ូតូគេចពន្ធ ដែលក្រុមអាជីវករ បានដាក់តាំង លក់នៅចំណុច តាមដងផ្លូវជាតិលេខ៧ ស្ថិត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ជាលទ្ធផលកម្លាំង ប្រមូលម៉ូតូ គេចពន្ធបាន ចំនួន ៥៤គ្រឿង ។
អានបន្ត៖ សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យម៉ូតូគេចពន្ធ ក្នុងស្រុកមេមត់
ប្រេងឆាដែលនាំចូលពីប្រទេសវៀតណាម ចំនួន១,២៤៩ប៊ីដុង ស្មើនឹង៣១,២២៥គីឡូក្រាម ស្តុកទុកក្នុងឃ្លាំងពុំបានបំពេញស្លាកសញ្ញាត្រឹមត្រូវស្របតាម បទបញ្ញតិ្តបច្ចេកទេស ត្រូវបានមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាខេត្ត បានសហការជាមួយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំនីតិវិធីដោយលោក ប៉ុក តារា រួមទាំងកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត បានធ្វើការរកឃើញ និងសំរេចឃាត់ទុកជា បណ្តោះអាសន្ន ដើម្បីអោយម្ចាស់ទំនិញ ធ្វើការកែតម្រូវស្លាកសញ្ញាអោយបានត្រឹមត្រូវឡើងវិញតាមបទប្បញ្ញតិ្តបច្ចេកទេស ទើបអនុញ្ញាតអោយចរាចរនៅលើទីផ្សារវិញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
កាលពីពេលកន្លងទៅថ្មីៗ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ព្រមទាំងសហការី បានចុះត្រួតពិនិត្យការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកពញាក្រែក ក្រោមជំនួយឧបត្ថម្ភពីអង្គការ នៃប្រទេសកូរ៉េ ព្រមទាំងបន្តចុះទៅពិនិត្យដំណើរការ នៃការសាងសង់តំបន់អគាររដ្ឋបាលប្រមូលផ្តុំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕
ត្បូងឃ្មុំ ៖ ស្ត្រីជនជាតិ វៀតណាមម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីស្ត្រីរូបនោះ បានធ្វើសកម្មភាព បន្លំយកខ្សែក កាឡៃ ដូរខ្សែកមាស ១ខ្សែ ទម្ងន់៥ជី ពីអ្នកលក់មាស កាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្សារសួង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ខេត្តត្បូងឃ្មុំ ៖ កំលាំងនគរ បាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល សេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបភេសជ្ជៈ ប្រភេទខារ៉ាបាវ កំប៉ុងចំនួន ១២៩កេះ ដែលឈ្មួញលួចនាំ ចូលពី ប្រទេសវៀតណាម យកមកស្តុក ចែកចាយខុសច្បាប់ រំលោភលើ កម្មសិទ្ធិបញ្ញា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលសិត្ថ នៅផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ លាំងនគរ បាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល សេដ្ឋកិច្ចខេត្ត...
ត្បូងឃ្មុំ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ១ករណី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតវត្ថុតាងថ្នាំញៀនបានមួយចំនួនផងដែរ ។
អានបន្ត៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តី ប្រពន្ធ ជួញដូរគ្រឿងញៀន នៅស្រុកមេមត់
ត្បូងឃ្មុំ៖ កម្មករជៀជ័រ កៅស៊ូម្នាក់ ត្រូវបានកម្លាំង នគរបាល ធ្វើការឃាត់ខ្លួន បន្ទាប់ពី ជនសង្ស័យរូបនេះ ធ្វើសកម្មភាព ចាប់រំលោភ ក្មេងស្រីអាយុ ១១ឆ្នាំ ខណៈដែលឳពុកម្តាយ នាងបានចេញទៅជៀជ័រកៅស៊ូ នៅម៉ោងប្រមាណ ៣៖០០នាទី ទៀតភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ស្រុកត្បូងឃ្មុំ ។
ត្បូងឃ្មុំ ៖ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធ ខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០១៦
អានបន្ត៖ សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ ប្រមូលថវិការបាន៣៨០.០០០ដុល្លារ...
តាមគម្រោង របស់រាជរដ្ឋាភិបាល ស្ពានឆ្លងកាត់ ទន្លេមេគង្គ ថ្មីមួយទៀត នឹងត្រូវដាក់ ឲ្យសាងសង់ បន្ទាប់ពីធ្វើការ ការសិក្សារួចរាល់។
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានអគ្គីភ័យ បានឆាបឆេះ និងបំផ្លាញស្ទើរ ទាំងស្រុងនូវកុដិមួយខ្នងដែលស្ថិតនៅ វត្ត ថ្កូវ ភូមិអំពិល ឃុំ កក់ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ដោយមូលហេតុ ផ្ទុះសេ ខ្សែភ្លើង៕
ត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ចំណុចលើ ផ្លូវលេខ៧៣ ស្ថិតក្នុងភូមិទួលកណ្តោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ បានស្ទាក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន១ករណី ក្នុងប្រតិបត្តិការនេះដែរ កម្លាំងបានឃាត់ ខ្លួនជនសង្ស័យ បានចំនួន២នាក់ និងដកហូត វត្ថុតាងថ្នាំញៀន បានមួយចំនួន ធំផងដែរ ។
អានបន្ត៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត
ត្បូងឃ្មុំ៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងសួង បានបើកប្រតិបត្តិការណ៍បង្ក្រាប ករណីរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ឧសភា ២០១៦ នៅចំណុចបារុងយាមកៅស៊ូ ឡូលេខ ០១១B ស្ថិតនៅក្នុងភូមិទី១៨ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងសួង