បណ្តាញសង្គម

គ្រួសាររងគ្រោះ ករណីគ្រោះថ្នាក់ចរាចរ អំពាវនាវសូមឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ ពន្លឿនការដោះស្រាយសំណងឲ្យបានឆាប់

 ត្បូងឃ្មុំ៖ គ្រួសាររងគ្រោះ រហូតដល់ស្លាប់ របួសធ្ងន់ និងរបួសស្រាល ចំនួន៣ គ្រួសារ ករណីគ្រោះ ថ្នាក់ចរាចរ កាលពីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុច មុខផ្ទះឈ្មោះ ភុន ផៃ ភេទស្រី ស្ថិតនៅ ភូមិកូនត្មាត ឃុំអញ្ចើម ស្រុក/ ខេត្តត្បូងឃ្មុំ មិនទាន់ដោះស្រាយ សំណងនៅឡើយទេ ហេតុនេះ គ្រួសាររងគ្រោះ សំណូមពរ សូមឲ្យតុលាការ ខេត្តត្បូងឃ្មុំ ស្រាវជ្រាវ រកថៅកែរថយន្តបង្ក ឲ្យចូលខ្លួនមកដោះស្រាយសំណងដល់ពួកគាត់ជាជនក្រីក្រផង ព្រោះរយៈពេលជិត១ខែហើយ ។

លោក អនុសេនីយ៍ឯក គង់ សីហុង អធិការរងទទួលចរាចរស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ករណីគ្រោះថ្នាក់ ចរាចរ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A. 2063 បើកបរ ដោយឈ្មោះ រ៉ែម ឆេសារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ អូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកគ្រគរ ខេត្តពោធិ៍សាត់ បានទៅបុកម៉ូតូ ចំនួន ៣គ្រឿង ម៉ាកហុងដាទ្រីម១គ្រឿង វ៉េវ២គ្រឿង បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់១-ឈ្មោះ នាត ភូ ភេទប្រុស អាយុ៣ឆ្នាំ ២- ឈ្មោះ រិន រ៉េត ភេទស្រី អាយុ ៥៣ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះ ម៉ៅ មេឃ ភេទប្រុស អាយុ១២ឆ្នាំ របួសស្រាល ទាំង ៣នាក់ រស់នៅភូមិកើត ហេតុខាងលើ ជាមួយគ្នា ។ ហើយម៉ូតូចំនួន ៣គ្រឿង ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ករណីនេះ ជំនាញបាន កសាងសំណុំ រឿងបញ្ជូនទៅ តុលាការចាត់ ហើយ អ្នកបើកបរត្រូវតុលាការ ឃុំខ្លួនបណ្តោះអាសន្ន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ពីបទ « បើកបរដោយ មិនគោរពកាតព្វកិច្ច បណ្តាលឲ្យស្លាប់ អ្នកដទៃ » របស់តុលាការ ខេត្តត្បូងឃ្មុំ  ។ រឿងនេះផុតពី សមត្ថកិច្ចរបស់ ស្រុកហើយ វាជារឿង របស់តុលាការ ។

គ្រួសាររងគ្រោះ សំណូមពរឲ្យ តុលាការខេត្ត មេត្តាជួយស្រាវជ្រាវ រកមុខម្ចាស់ រថយន្តដើម្បី ពន្លឿនសងសំណង ព្រោះអ្នក បើកបរ កំពុងឃុំខ្លួននោះ ជាអ្នកស៊ីឈ្មួល បើកឡានឲ្យគេទេ ៕

សាន វិឡែម ១១.៨.២០១៦