បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការសាងសង់អគារសិក្សានិងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

កាលពីពេលកន្លងទៅថ្មីៗ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ព្រមទាំងសហការី បានចុះត្រួតពិនិត្យការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកពញាក្រែក ក្រោមជំនួយឧបត្ថម្ភពីអង្គការ នៃប្រទេសកូរ៉េ ព្រមទាំងបន្តចុះទៅពិនិត្យដំណើរការ នៃការសាងសង់តំបន់អគាររដ្ឋបាលប្រមូលផ្តុំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕