បណ្តាញសង្គម

សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ ប្រមូលថវិការបាន៣៨០.០០០ដុល្លារ ក្នុងទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ត្បូងឃ្មុំ ៖ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធ ខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០១៦

នៅក្នុង សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយទទួលថវិកា បានប្រមាណ ៣៨០.០០០ដុល្លារ ពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា ព្រមទាំងសប្បុរស ជននានា ៕