បណ្តាញសង្គម

ចាប់ខ្លួនស្ត្រី ជនជាតិវៀតណាមម្នាក់ ពីបទឆរបោក

ត្បូងឃ្មុំ ៖ ស្ត្រីជនជាតិ វៀតណាមម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីស្ត្រីរូបនោះ បានធ្វើសកម្មភាព បន្លំយកខ្សែក កាឡៃ ដូរខ្សែកមាស ១ខ្សែ ទម្ងន់៥ជី ពីអ្នកលក់មាស កាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្សារសួង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

តាមមន្ត្រីនគរបាល ក្រុងសួង បានប្រាប់ ឲ្យដឹងថា ស្ត្រីដែល សមត្ថកិច្ច ចាប់ខ្លួនឈ្មោះ ម៉ាង ធីខា អាយុ៤២ឆ្នាំ មានទីលំនៅស្រុ តៃនិញ ខេត្តតៃនិញ ប្រទេសវៀតណាម ដោយបច្ចុប្បន្ន មកស្នាក់នៅបណ្តោះអាសន្ន នៅភូមិក្តា ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបន្តទៀតថា នៅម៉ោងកើតហេតុ ស្ត្រីជនជាតិ វៀតណាមនោះ បានធ្វើសកម្មភាព ជាទិញខ្សែក ផ្ទះលក់មាសឈ្មោះ ឆាយ ហុង បន្ទាប់ពីជនសង្ស័យ បានយកខ្សែក មាសទម្ងន់ ៥ជី មើលរួច ក៏ប្រើល្បិចបន្លំ ហុចខ្សែក កាឡៃ ១ខ្សែមកឲ្យ អ្នកលក់មាសវិញ រួចដើរគេចខ្លួន ប៉ុន្តែ ពេលនោះ អ្នកលក់មាសដឹងថា ខ្សែក នោះកាឡៃ ការបាន ដេញតាមទាន់ រួចចាប់ស្ត្រី ជនជាតិវៀតណាមនោះ ប្រគល់ជូន សមត្ថកិច្ច ចាត់ការទៅ តាមនិតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល