បណ្តាញសង្គម

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ និងទិសដៅឆ្នាំសិក្សា២០១៦-២០១៧

ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ នៅសាលាប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើក សន្និបាតបូកសរុប លទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ និងទិសដៅ ឆ្នាំសិក្សា២០១៦ -២០១៧

អាន​បន្ត៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ...

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ដកហូតទំនិញខូច គុណភាពជាង ១២៨គីឡូក្រាម ពីអាជីវករលក់ដូរ នៅផ្សារចុងជាច

ត្បូងឃ្មុំ៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន -វៀតណាម នាពេលខាងមុខនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ និងលោក អ៊ុក ជាវសុទ្ធា អនុប្រធាន កាំកុងត្រូលខេត្ត សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ អាជីវករលក់ដូរនៅផ្សារ និងនៅតាមផ្ទះ ជុំវិញផ្សារចុងជាច ស្ថិតនៅក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ដកហូតទំនិញខូច គុណភាពជាង ១២៨គីឡូក្រាម...

មេព្រៃខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម នៅជិតច្រកទន្លេចាម

(ត្បូងឃ្មុំ)៖ រដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំង អាវុធហត្ថ បានបង្ក្រាប ករណីបទល្មើសព្រៃឈើ ដែលឈ្មួញដឹក យកទៅលាក់ទុក បំរុងនឹងដឹក ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយរឹបអូស បានឈើប្រភេទលេខ១ សុក្រមចំនួន ២០ដុំ និងជន្លង់ម្រេចជាង ២០០ដើម ។

អាន​បន្ត៖ មេព្រៃខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម...

អភិបាលរងខេត្ត ដឹកនាំមន្រ្តី ទៅទប់ស្កាត់សកម្មភាព ចូលទន្ទ្រានកាន់កាប់ខុសច្បាប់ លើដីរបស់រដ្ឋ ដែលអវិនិយោគឲ្យក្រុមហ៊ុនឯកជន៥០០ហិកតា នៅស្រុកត្បូងឃ្មុំ, ពលរដ្ឋណាគ្មានទីជំរក អាចស្នើសុំមកខេត្តដើម្បីផ្តល់ជូនដីសម្បទានសង្គមកិច្ច

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាច្រើននាក់ តាំងពី៣០០នាក់ រហូតដល់៥០០នាក់ ត្រូវគេរាយការណ៍ថា បានចូលទន្ទ្រាន កាន់កាប់ដី ដោយខុសច្បាប់លើដី ដែលបានចុះបញ្ជីរបស់រដ្ឋ ហើយបានអវិនិយោគ (ប្រវាស់) ទៅឲ្យក្រុមហ៊ុនសុភក្ដិនីកា អ៊ិនវេសមេន គ្រុប.,ខូអិលធីឌី ចំនួន៥០០ហិកតា ក្នុងចំណុចភូមិសាស្ត្រ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ។

អាន​បន្ត៖ អភិបាលរងខេត្ត ដឹកនាំមន្រ្តី ទៅទប់ស្កាត់សកម្មភាព ចូលទន្ទ្រានកាន់កាប់ខុសច្បាប់...

អភិបាលខេត្តកំពង់ចាម​៖ ប្រទេសជាតិមួយរីកចម្រើន មិនដោយសារធនធានធម្មជាតិទេ គឺដោយសារធនធានមនុស្សខ្លាំងពូកែ

អភិបាលខេត្ត កំពង់ចាម លោក លន់ លឹមថៃ បានលើកយកនូវ ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជាថា ប្រទេសជាតិមួយ ដែលរីកចម្រើនខ្លាំង មិនមែនដោយ សារប្រទេសនោះ មានធនធាន ធម្មជាតិច្រើននោះទេ គឺដោយសារ ប្រទេសនោះមានធនធាន មនុស្សខ្លាំងពូកែច្រើន ដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឲ្យមានការរីក ចម្រើនប្រកបដោយ ស្ថិរភាព និងនិរន្តរភាព។

អាន​បន្ត៖ អភិបាលខេត្តកំពង់ចាម​៖ ប្រទេសជាតិមួយរីកចម្រើន មិនដោយសារធនធានធម្មជាតិទេ...

កង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុគឺសៃ KJO ប្រទេសជប៉ុន ត្រូវបានចែកជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំពា្រកម្ពុជាចំនួន៤០០នាក់ មកពីសាលាចំនួន១៦ទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កង់ចំនួន ៤០០គ្រឿង ដែលជាជំនួយរបស់ អង្គការកុគឺសៃ KJO ប្រទេសជប៉ុន ត្រូវបានចែកជូនដល់ សិស្សានុសិស្សក្រីក្រ និងកុមារកំពា្រកម្ពុជាចំនួន ៤០០នាក់ មកពីសាលាចំនួន ១៦ទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ

អាន​បន្ត៖ កង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុគឺសៃ KJO ប្រទេសជប៉ុន...

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើទិសដៅការងារឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាឆ្លង របាយការណ៍ រៀបចំសន្និបាត បូកសរុបលទ្ធ ផលការងារឆ្នាំ២០១៦ និងលើទិសដៅ ការងារឆ្នាំ២០១៧

អាន​បន្ត៖ ឯកឧត្តម លី ឡេង...

ក្រុមចោបានស្វាគម លោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែ ក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង

 ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង ខណៈល្បែងស៊ីសង ក៏កំពុងកើតមានពេញបន្ទុក

អាន​បន្ត៖ ក្រុមចោបានស្វាគម លោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែ ក្នុងមួយអាទិត្យ...

ប្រជាកសិករភូមិត្រពាំងក្រពើបន្ទាប់ពីដាំស្រូវ ពួកគាត់នាំគ្នាដាំអំពៅ ដើម្បីធ្វើឲ្យជីវភាពប្រសើរឡើង

ប្រជាកសិករភូមិ ត្រពាំងក្រពើ បន្ទាប់ពីដាំស្រូវ ពួកគាត់នាំគ្នាដាំអំពៅ ដើម្បីធ្វើឲ្យជីវភាព ប្រសើរឡើង ត្បូងឃ្មុំ៖ ប្រជាកសិករភូមិ ត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ប្រមាណពី ៣០ ទៅ៤០ ភាគរយ បាននាំគ្នាដាំដំណាំ អំពៅបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ ជីវភាពឲ្យបាន ប្រសើរឡើង តែឆ្នាំនេះ ផលអំពៅចាញ់ ឆ្នាំទៅមិញបន្តិច ដោយសារអាកាស ធាតុមិនអំណោយផល តែតម្លៃ ទីផ្សារមិនធ្លាក់ ចុះនោះទេ ។

អាន​បន្ត៖ ប្រជាកសិករភូមិត្រពាំងក្រពើបន្ទាប់ពីដាំស្រូវ ពួកគាត់នាំគ្នាដាំអំពៅ...

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រី យោ

ថ្ងៃទី១៦ មករា ២០១៧ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រី យោ។

អាន​បន្ត៖ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយ...

រ័ត្ន ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីនគរបាលក្រោមឳវាទ បានចុះត្រួតពិនិត្យ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីនគរបាលក្រោមឳវាទ បានចុះត្រួតពិនិត្យ និងដឹកនាំបើកការដ្ឋានឈូសឆាយ នៅលើផ្ទៃដីប្រមាណ៦ហិចតា។

អាន​បន្ត៖ រ័ត្ន ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីនគរបាលក្រោមឳវាទ បានចុះត្រួតពិនិត្យ

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៣ មករា ២០១៧
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ បានស្នើរទៅគ្រប់ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុក ដាក់អនុវត្តនូវយុទ្ធនា ការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដូចភ្លៀងរលឹម ជាពិសេស ខិតខំប្រឹងប្រែង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ទភាពខ្ពស់ ។ 

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

កសិករដាំដំណាំប្រដេញទឹកតាមដងទន្លេមេគង្គប្រមូលផលចាញ់ឆ្នាំទៅ ឃុំទន្លេបិទ

ត្បូងឃ្មុំ៖ កសិកររស់នៅតាម ដងទន្លេមេគង្គ នៅដើមរដូវប្រាំងនេះ បាននាំគ្នាដាំដំណាំ ប្រដេញទឹក ជាច្រើនមុខ ក្នុងនោះ ដំណាំដែលស្រួលដាំ ហើយមានទីផ្សារ ជាងគេ គឺដំណាំពោត តែការប្រមូលផល ចាញ់ឆ្នាំទៅ ដោយសារអាកាសធាតុ មិនអំណោយផល ពោលគឺមានភ្លៀងធ្លាក់ ជោគជាំខ្លាំងពេក ។

អាន​បន្ត៖ កសិករដាំដំណាំប្រដេញទឹកតាមដងទន្លេមេគង្គប្រមូលផលចាញ់ឆ្នាំទៅ ឃុំទន្លេបិទ

ផ្ទៃដីប្រមាណ៦ហិចតា ត្រូវបានបើកការដ្ឋានឈូសឆាយ ដើម្បីស្ថាបនាអគារស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ(ថ្មី)

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីនគរបាលក្រោមឳវាទ បានចុះត្រួតពិនិត្យ និងដឹកនាំបើកការដ្ឋានឈូសឆាយ នៅលើផ្ទៃដីប្រមាណ៦ហិចតា ដើម្បីស្ថាបនាអគារស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ(ថ្មី) នៅលើទឹកដីខេត្តកូនពៅ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលនេះជាការអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៍ដូចជាការណែនាំពីឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ផ្ទៃដីប្រមាណ៦ហិចតា ត្រូវបានបើកការដ្ឋានឈូសឆាយ...

ឯឝឧត្តម អភិបាលខេត្ត បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

#សាលប្រជុំសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៣ មករា ២០១៧ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានស្នើរទៅគ្រប់អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចភ្លៀងរលឹម ជាពិសេសខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ទភាពខ្ពស់ ។

អាន​បន្ត៖ ឯឝឧត្តម អភិបាលខេត្ត បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា

#សាលប្រជុំសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ មករា ២០១៧៖ លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំអឿន អនុប្រធានគណៈកម្មាធិការ ដោយនៅក្នងជំនួបនោះក្នុងគោលបំណងដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍន៍នានាក្នុងខេត្តត្បូងឃ្មុំ ក៍ដូចបញ្ហាប្រឈមនានា ទាក់ទងនឹងមន្ទីរពាក់ព័ន្ធទាំង៤ក្នុងខេត្តត្បូងឃ្មុំ (មន្ទីរសុខាភិបាល,មន្ទីរការងារ,មន្ទីរសង្គមកិច្ច និងមន្ទីរកិច្ចការនារី) ព្រមទាំងស្វែងរកវិធានការដោះស្រាយ ក្នុងន័យធ្វើយ៉ាងណា អោយដំណើរការការងារ មានដំណើរទៅបានអោយកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់លើការងារ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍កាកបាទក្រហមទៅផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ១ខ្នងកាលពីថ្ងៃទី២ខែមករា ២០១៧កន្លងទៅ នៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខា អមដំណើរដោយលោក លោកស្រីប្រធាន និងអនុប្រធាន អនុសាខាកក្រក ស្រុកពញាក្រែក

អាន​បន្ត៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅសួរសុខទុក្ខ...

ក្រឡាប់រថយន្ត៥តោនរងរបួសកម្មករធ្ងន់ស្រាល៥នាក់កាលវេលាទាបភ្លឺនៅស្រុកមេមត់

ខេត្តត្បូងឃ្មំុ ៖ កម្មករ៥នាក់និង អ្នកបើកបររយន្ត ៥តោន ម្នាក់បានរង របួសធ្ងន់ស្រាល ដោយសារករណី ក្រឡាប់រយន្ត នៅវេលាម៉ោង ៤ៈ១០នាទី ទាបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ លេីផ្លូវជាតិលេខ៧ត្រង់ចំ ណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៣៩-២៤០ស្ថិតនៅ ភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ក្រឡាប់រថយន្ត៥តោនរងរបួសកម្មករធ្ងន់ស្រាល៥នាក់កាលវេលាទាបភ្លឺនៅស្រុកមេមត់

សមត្ថកិច្ចដែនដី ចុះពិនិត្យផ្លូវ១ខ្សែ ដែលគេបិទ ហើយរំលោភយកធ្វើជាកម្មសិទិ្ធមកដាក់ជាសម្បត្តិរួមវិញ

ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកត្បូងឃ្មុំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យជាក់ស្តែង ផ្លូវលំ១ខ្សែ មានប្រវែងជិត ៥០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីស្វែងរកការពិត ឈានទៅបើកផ្លូវនោះ ឡើងវិញ ជាប្រយោជន៍ដល់ ប្រជាពលរដ្ឋក្នុងភូមិ ស្រុក ខេត្ត ក្នុងការធ្វើចរាចរណ៍ ដូចនាពេលកន្លងមក ។

អាន​បន្ត៖ សមត្ថកិច្ចដែនដី ចុះពិនិត្យផ្លូវ១ខ្សែ ដែលគេបិទ...

នគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័និងសារធាតុញៀន

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ ត្រូវបាននគរបាលជំនាញ ស្រុកត្បូងឃ្មំុ ធ្វើការឃាត់ខ្លួនរួម និងវត្ថុតាងសង្ស័យ ជាសារធាតុញៀន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់មួយចំនួន ។

អាន​បន្ត៖ នគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័និងសារធាតុញៀន

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអាគារសិក្សាអនុវិទ្យាល័យពង្រ ឋិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕