បណ្តាញសង្គម

អតីតសិស្សអនុវិទ្យាល័យទន្លេបិទ ជំនាន់អំឡុងឆ្នាំទស្សន៍វត្ស៩០ រៀបចំពិធីជួបជុំអតីតសិស្ស នឹងរំលឹកគុណគ្រូ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ អតីតសិស្សអនុវិទ្យាល័យទន្លេបិទ ដែលឥលូវនេះបានផ្លាស់ប្តូរឈ្មោះពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យទន្លេបិទវិញ សិ្ថតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានរៀបចំពិធីរំលឹកគុណគ្រូ និងការជួបជុំអតីតសិស្សរួមជំនាន់អំឡុងឆ្នាំ១៩៩០ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ ក្នុងនោះរួមទាំងលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងអតីតសិស្សទស្សនវត្សន៍៩០ ជាច្រើនជំនាន់ ព្រមទាំងប្អូនៗសិស្សានុសិស្ស សរុបប្រមាណជាង៤០០នាក់ ក្រោមវត្តមាន លោក នូ ផល្លាភិវឌ្ឍន៍ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ អតីតសិស្សអនុវិទ្យាល័យទន្លេបិទ ជំនាន់អំឡុងឆ្នាំទស្សន៍វត្ស៩០...

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភូមិចារស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ក្រោយពីរថយន្ត បើកបុកម៉ូតូ ពេញទំហឹង នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិចាស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍...

ឯកឧត្តម លី ឡេង បានអញ្ជើញជា អធិបតីភាព កាត់វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ

ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧នេះ បានអញ្ជើញជា អធិបតីភាព កាត់វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល និងមន្ត្រីពន្ធនាគារ  ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិ និគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង បានអញ្ជើញជា អធិបតីភាព កាត់វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជ...

ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី ក្នុងពិធីប្រលែងកូនត្រីជាច្រើនប្រភេទត្រូវបានលែងចូលត្រពាំងធម្មជាតិក្នុងឱកាសប្រារពទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០១៧ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីលែងកូនត្រី ដើម្បីចូលរួមអបអរសាទរ ទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០១៧ នៅបរិវេណ ត្រពាំងទំលាយ ភូមិស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មំ ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿង បញ្ជូនទៅសាលាដំបូងខេត្ត (ត្បូងឃ្មុំ)

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿង បញ្ជូនទៅសាលាដំបូងខេត្ត (ត្បូងឃ្មុំ)៖ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បន្ទាប់ពីតាមដាន និងកំណត់មុខសញ្ញារួចមក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ2017 វេលាម៉ោង11:30នាទីព្រឹក។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿង...

សិក្ខាសាលាតម្រង់ ទិសឆ្ពោះទៅរកភាព ជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មា

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក អោក បូឡៃ អនុប្រធានស.ស.យ.ក ខេត្តត្បូងឃ្មុំ បានចូលរួមបើកវគ្គ សិក្ខាសាលាតម្រង់ ទិសឆ្ពោះទៅរកភាព ជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដែលសហការ រៀបចំដោយ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ។

អាន​បន្ត៖ សិក្ខាសាលាតម្រង់ ទិសឆ្ពោះទៅរកភាព ជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ...

ពិធីបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះទៅ រកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន មេមត់

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក អោក បូឡៃ អនុប្រធាន សសយក ខេត្ត តំណាងលោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះទៅ រកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន មេមត់ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ ពិធីបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះទៅ រកភាពជោគជ័យក្នុងការសិក្សា...

សហភាពសហព័ន្ធ យុវជនកម្ពុជា បានរៀបចំវគ្គតម្រង់ ទិសឆ្ពោះទៅរក ភាពជោគជ័យ ក្នុងការសិក្សា និងអាជីពការងារនៅ ជួនដលសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្តិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ សហភាពសហព័ន្ធ យុវជនកម្ពុជា សហការជាមួយមន្ទីរ អយក ខេត្តត្បូងឃ្មុំ បានរៀបចំវគ្គតម្រង់ ទិសឆ្ពោះទៅរក ភាពជោគជ័យ ក្នុងការសិក្សា និងអាជីពការងារនៅ ដែលឧទ្ទេសនាម ដោយលោកបណ្ឌិត ឃីម សុខហេង អ្នកឯកទេសផ្នែក អភិវឌ្ឍន៏មនុស្ស នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ដោយមានសិស្សា នុសិស្សចូលរួម ចំនួនប្រមាណជាង ៤០០ នាក់ ។

អាន​បន្ត៖ សហភាពសហព័ន្ធ យុវជនកម្ពុជា បានរៀបចំវគ្គតម្រង់ ទិសឆ្ពោះទៅរក ភាពជោគជ័យ...

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គសិក្ខាសាលាតម្រង់ទិសឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ ស្រុកពញាក្រែក ខេត្តត្បុងឃ្មុំ

រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះ ទៅរកភាពជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅសាលសាលា ស្រុកពញាក្រែក

អាន​បន្ត៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ...

សិក្ខា សាលាផ្សព្វផ្សាយ សី្ដពីការៀបចំផែនការ ប្រើប្រាស់ដីធ្លី នៅក្នុង ឃុំជាំតាម៉ៅ និងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខា សាលាផ្សព្វផ្សាយ សី្ដពីការៀបចំផែនការ ប្រើប្រាស់ដីធ្លី នៅក្នុង ឃុំជាំតាម៉ៅ និងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

អាន​បន្ត៖ សិក្ខា សាលាផ្សព្វផ្សាយ សី្ដពីការៀបចំផែនការ ប្រើប្រាស់ដីធ្លី នៅក្នុង...

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំគណៈកម្មការ ដោះស្រាយផលប៉ះពាល់ នឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងគម្រោងខ្សែ បណ្ដាញបញ្ជូន អគ្គីសនី ២៣០គីឡូវ៉ុល

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការ ដោះស្រាយផលប៉ះពាល់ នឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងគម្រោងខ្សែ បណ្ដាញបញ្ជូន អគ្គីសនី ២៣០គីឡូវ៉ុល ។

អាន​បន្ត៖ ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំគណៈកម្មការ ដោះស្រាយផលប៉ះពាល់ នឹងប្រជាពលរដ្ឋ...

អភិបាលរងខេត្តត្បូងឃ្មុំ នាំយកទានព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃនៅវត្តព្រះលានព្រះ ក្នុងស្រុកពញាក្រែក

ប្រពៃណីដ៏ផូរផង់ របស់ប្រជាជាតិខ្មែរយើង ដែលជានិច្ចកាលវិស័យអាណាចក្រ តែងតែបានផ្សារភ្ជាប់ជាមួយ នឹងវិស័យពុទ្ធចក្រ គឺព្រះពុទ្ធសាសនានេះឯង ជាពិសេសការធ្វើបុណ្យទាន តួយ៉ាងនៅក្នុងរដូវបុណ្យចូលព្រះវស្សានេះតែម្ដង ដែលព្រះសង្ឃត្រូវ គង់ចាំព្រះវស្សានៅក្នុងវត្ត មិនអាចចេញទៅបិណ្ឌបាត្រនៅក្រៅវត្តបាន ព្រោះមានភ្លៀងធ្លាក់ខ្លាំង ហើយពឹងទៅលើពុទ្ធបរិស័ទ្ធយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ក្នុងរយៈពេល៣ខែពេញ ។

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ នាំយកទានព្រះវស្សា និងទេយ្យទាន...

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលនិងណែនាំដល់ម្ចាស់វិនិយោគភាស៊ីផ្សារសួង

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលនិងណែនាំដល់ម្ចាស់វិនិយោគភាស៊ីផ្សារសួង និងម្ចាស់វិនិយោគភាស៊ី ចំណតរថយន្តសួង រួមទាំងបុគ្គលិកយកភាស៊ី សន្តិសុខយាមផ្សារគ្រប់រូប ក្នុងការយកភាស៊ីផ្សាទៅតាមសៀវភៅបន្ទុក ពីអាជីវករលក់ដូរទូទាំងក្រុងសួង។

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសួង

នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសួង ដើម្បីដឹងឲ្យកាន់តែច្បាស់ពីសុខទុក្ខ និងការលំបាក់ រាល់បញ្ហារបស់អាជីវករយកមកដោះស្រាយជូនដល់ពួកគាត់។

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល

 ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ បានបើកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់លោកគ្រូអ្នកគ្រូពេទ្យ ឳសធការីឯកជន និងពាក់ព័ន្ធ វិស័យសុខាភិបាលទាំងអស់ ក្នុងស្រុកមេមត់។

អាន​បន្ត៖ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល

កម្លាំងនគរបាលក្រុងសួងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានមួយនាក់

គ្រឿងញៀន គឺជាក្តីកង្វល់ របស់យើងទាំង អស់គ្នា ប៉ុន្តែមនុស្ស មួយក្តាប់តូច កំពុងតែបំផ្លាញ មនុស្សដូចគ្នា ដើម្បីប្រយោជន៍ខ្លួនឯង ទោះបីយ៉ាងនេះក្តី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនព្រងើយ កន្តើយឡើយ ដើម្បីសុវត្ថិភាពសង្គម អរគុណចំពោះ ការចូលរួម ពីបងប្អូន ប្រជាពលរដ្ឋ ។

អាន​បន្ត៖ កម្លាំងនគរបាលក្រុងសួងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានមួយនាក់

រថយន្ដរបស់វៀតណាម ពាក់ស្លាកលេខខ្មែរក្លែងក្លាយ ចូលមកដឹកឈើដល់ខេត្តកំពង់ស្ពឺ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រថយន្ដ ដឹកឈើ ប្រណិតមួយគ្រឿង ដែលសមត្ថកិច្ច អះអាងថា បានធ្វើដំណើរ ចេញពីទឹកដី ខេត្តកំពង់ស្ពឺ បំណងឆ្ពោះទៅ ប្រទេសវៀតណាម នោះត្រូវបាន កម្លាំងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចាប់ឃាត់ បានដោយ រកឃើញ ឈើប្រណិត ជាច្រើនដុំ មានមុខ កាត់ធំៗ ប៉ុន្ដែអ្នក បើករថយន្ដ បានរត់គេច ខ្លួនដោយ សុវត្ថិភាព។

អាន​បន្ត៖ រថយន្ដរបស់វៀតណាម ពាក់ស្លាកលេខខ្មែរក្លែងក្លាយ ចូលមកដឹកឈើដល់ខេត្តកំពង់ស្ពឺ...

មីខ្លាឃ្មុំក្រហមរបស់វៀតណាម និងប្រេងឆាទាំងកានៗនាំចូលតាមច្រកដា ស្រុកមេមត់

ត្បូងឃ្មុំ៖ មន្ត្រីមាន សមត្ថកិច្ច ពាក់ព័ន្ធ ពិសេសមន្ត្រី កាំកុងត្រូល និងគយច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអនុញ្ញាតិ ឲ្យឈ្មួញឈ្មោះ ដែត នាំចូល មីខ្លាឃ្មុំក្រហម របស់វៀតណាម តែសរសេរ អក្សរខ្មែរ និងប្រេងឆា គ្មានម៉ាកច្រក កានចូលមក ប្រទេសកម្ពុជា ទាំងរថយន្ត ស្ទើររាល់ថ្ងៃ ដោយមិនមាន វិធានការ ទប់ស្កាត់ ឬបង្ក្រាបឡើយ។

អាន​បន្ត៖ មីខ្លាឃ្មុំក្រហមរបស់វៀតណាម និងប្រេងឆាទាំងកានៗនាំចូលតាមច្រកដា ស្រុកមេមត់

ការបង្ករបង្កើនស្រូវវស្សាក្នុងខេត្តត្បូងឃ្មុំក្នុងឆ្នាំនេះអនុវត្តបានប្រមាណ៦៨%ហើយ

ត្បូងឃ្មុំ៖ គិតមកដល់ ដើមខែកក្កដា ឆ្នាំ2017 នេះការ បង្ករបង្កើន ផលស្រូវវស្សា អនុវត្តភ្ជួរាស់ បានប្រមាណ ៨២ភាគរយ នែផែនការ ផ្ទៃដីដាំដុះ និងដាំដុះបាន ប្រមាណ៦៨% នេះបើតាមការបញ្ជាក់ របស់លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អាន​បន្ត៖ ការបង្ករបង្កើនស្រូវវស្សាក្នុងខេត្តត្បូងឃ្មុំក្នុងឆ្នាំនេះអនុវត្តបានប្រមាណ៦៨%ហើយ

ឯកឧត្តម ឡាន់ ឆន អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រុងចាំស៊ូ មកទស្សនៈកិច្ចសិក្សាទីក្រុងនៃទីរួមខេត្តកូនពៅ

នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រុងចាំស៊ូ (Changzhou) ដឹកនាំដោយលោក ស៊ូ ហុងហ្គូ (Zou Honggou) ប្រធានសមាគមន៍ ប្រជាជនក្រុង(ChangZhou)សម្រាប់បង្កើតមិត្តភាព ជាមួយបរទេស ដែលអញ្ជើញមកទស្សនៈកិច្ច សិក្សានិងស្វែងយល់ពី សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រុងចាំស៊ូ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕