នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិចំនួន២ ស្មើនឹង៦៨០ក្បាលដី នៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន ២ភូមិ គឺភូមិខ្នងក្រពើលិច និងភូមិ ខ្នងក្រពើកើត
អានបន្ត៖ ពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន ២ភូមិ...
ប្រជាពលរដ្ឋ និងអាជីរករ នៅផ្សារតំបែរ ទទួលការណែ នាំរបៀបជ្រើសរើស ផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព សម្រាប់ទទួលទាន ពីមន្ត្រីសាខាកាំ កុងត្រូលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក លិ វុត្ថា ប្រធានទីផ្សារ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ សហការណ៍ជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ក្នុងសកម្មភាពចុះធ្វើការ ត្រួត ជាអ្នកប្រើប្រាស់ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ក្នុងសកម្មភាពនោះ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ុងប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវបានមួយចំនួន មានដូចជាទឹកក្រូចទឹកផ្លែឈើ អាហារកំប៉ុង ដើម្បីយកទៅកំទេចចោល ព្រមទាំងបានធ្វើការអប់រំ ក៍ដូចជាណែនាំដល់អាជីវករ អោយដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់ ។
លោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពីធីបើកការ ប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំសិក្សា២០១៦ ២០១៧ ដោយមានការ អញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីរអប់រំយុវជននិងកីឡាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងប្អូនៗកីឡាករ កីឡាការនី សរុបជាង ៥០០នាក់ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ និងលោក វីលៀម អេហេដ (William A. Heidt) អគ្គរដ្ឋទូតអាមេរិច ប្រចាំនៅកម្ពុជា និងលោកស្រី ព្រមទាំងប្រធាន អនុប្រធាន មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តអាមេរិច ព្យាបាលដោយ ឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ តំណាងសម្តេចពញាចក្រី ហេង សំរិន អញ្ជើញបើកការដ្ឋានជួសជុល វិហារអ៊ីស្លាម ភូមិកៀនរមៀត ឃុំស្រឡាប់ ដែលបានឧបត្ថមដោយ សមាគមន៍អ៊ីស្លាមកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ២០១៦។
(រតនគិរី)៖ ស្របពេលដែលតម្លៃ ដំឡូងមីកំពុងធ្លាក់ថ្លៃ នាំឲ្យប្រជាកសិករដាំដំឡូងមី ប្រឈមមុខនឹង ការជំពាក់លុយ ធនាគារវ័នក រីឯឈ្មួញរកស៊ីទិញ-លក់ដំឡូងមី ក៏បានត្អូញត្អែរផងដែរ ពីការប្រឈមនឹងការខាតបង់ ព្រោះរងការទារ លុយពីមន្រ្តីនៃ អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខេត្តរតនគិរី ធ្វើឲ្យពួកគាត់លែង ចង់ទិញដំឡូងមីតទៅទៀត ។
អានបន្ត៖ ឈ្មួញលក់ដំឡូងមី នៅខេត្តរតនគិរី ត្អូញត្អែរពីការធ្លាក់ថ្លៃ...
របៀបវារៈចំនួន៤ ត្រូវបានពិនិត្យ ពិភាក្សា និងអនុម័ត ដោយក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី២ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាលាប្រជុំតូច សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ
អានបន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី២
នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ
អានបន្ត៖ ឯកឧត្តម ឡាន់ ឆន បានត្រួតពិនិត្យអគាររដ្ឋបាលសាលាខេត្ត...
ត្បូងឃ្មុំ ៖ នៅថ្ងៃទី8.02 .2017ម៉ោង14.00 ចំនុចកាដ្ឋានសាងសង់ សាលារខេត្តថ្មី ភូមិ និគមលេី ឃុំ ស្រឡប់ស្រុកត្បូងឃ្មុំ កំលាំងជំនាញ គ្រឿងញៀនស្រុកត្បូងឃ្មុំ បានល្បាតត្រួតពិនិត្យ ឆែកឆេរលេី ជនសង្ស័យឈ្មោះ ផល បូក ភេទ ប្រុស អាយុ 24 ឆ្នាំ នៅ ភូមិ ពន្លាក ឃុំ ចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន1 កញ្ចប់តូច និងដកហូត ទូរស័ព្ទដៃចំនួន2 គ្រឿង ម៉ូតូ1 គ្រឿងម៉ាក ស្កុបពីពណ៌ស ( គ្មានស្លាកលេខ) ។
(ត្បូងឃ្មុំ)៖ កាលពីអំឡុងខែសីហា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញធ្វើដំណើរ ទៅសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ជាពិសេសម្តាយធម៌គឺ លោកយាយ អ៊ី ស័រ ដែលធ្លាប់បានជួយយកអាសា និងផ្តល់កន្លែងស្នាក់ នៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឆ្នាំ១៩៧៦ នាសម័យប៉ុលពត ។
អានបន្ត៖ ថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាង២ម៉ឺនដុល្លារ...
(ត្បូងឃ្មុំ)៖ លោក ប៉ុល សុផា អគ្គនាយកចម្ការកៅស៊ូ និងជាតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះបើក វេទិការសាធារណៈ ស្តីពីនីតិវិធីក្នុង ការគ្រប់គ្រង កាន់កាប់ដីធ្លី និងការដោះស្រាយ វិវាទដីធ្លី ដើម្បីពន្យល់ដល់ ប្រជាពលរដ្ឋទាំង ៦ភូមិ ក្នុងឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពីបញ្ហាដែលពួកគាត់ បានចូលកាន់កាប់ដី វិនិយោគរបស់រដ្ឋ ដោយខុសច្បាប់ ។
អានបន្ត៖ អាជ្ញាធរចុះដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋនៅខេត្តត្បូងឃ្មុំ...
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាល រងខេត្ត មន្ទីរជុំវិញខេត្ត និងសសយកខេត្ត អញ្ជើញជួបព្រមទាំង បរិច្ចាកថវិការដល់ ក្រុមអ្នកជិះកង់ ប្រមូលថវិកា ដើម្បីរៃអង្គាសប្រាក់ យកទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាល ជំងឺដល់កុមារ និងជួយដល់អង្គការ សប្បុរសធម៌កុលបុត្រ សម្រាប់សាងសង់ អគារស្នាក់នៅ របស់កុមារកំព្រា នៅព្រឹកថ្ងៃទី០៣ មករា ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបរិច្ចាកថវិការដល់ ក្រុមអ្នកជិះកង់ ប្រមូលថវិកា...
(ត្បូងឃ្មុំ)៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បាននិងកំពុងបន្ត ប្រតិបត្តិ ការបង្ក្រាបគ្រឿងញៀន តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ជាក់ស្តែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលស្រុកពញាក្រែក បានចាប់ខ្លួន ជនសង្ស័យ២នាក់ ពីបទរក្សាទុក និងជួញដូរ គ្រឿងញៀន ព្រមទាំងដកហូត ថ្នាំញៀនមួយចំនួន និងរថយន្តមួយ គ្រឿងផងដែរ ។
អានបន្ត៖ ដល់ក! ចាប់ខ្លួនមន្រ្តីនគរបាលក្រសួងមហាផ្ទៃ២នាក់ ពីបទជួញដូរគ្រឿងញៀន,...
ខេត្តត្បូងឃ្មុំ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី៣១ មករា ២០១៧ នៅក្នុងបរិវេណសាលា ដំបូងខេត្តត្បូងឃ្មុំ ដោយសារតែទណ្ឌិត ម្នាក់ឈ្មោះ អេង ថុល អាយុ៣៨ឆ្នាំ បានយកឡាម មកអារករបស់ខ្លួន ដើម្បីធ្វើ អត្តឃាតបញ្ចប់ជីវិត តែបំណងប្រាថ្នានោះ មិនបានសម្រេចនោះទេ ដោយសារតែមន្ត្រី អនុរក្សបានឃើញទាន់ ហើយបានយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា ផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត ។
អានបន្ត៖ ទណ្ឌិតម្នាក់ បានយកឡាមមកអារករបស់ខ្លួន ដើម្បីធ្វើ...
រសៀលថ្ងៃទី៣១ មករា ២០១៧
នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទ សន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅ ការងារអនុវត្តបន្តឆ្នាំ២០១៧។
អានបន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦...
(ភ្នំពេញ)៖ ក្នុងឱកាសប្រកប ដោយមហាកិត្តិយ សដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់ «ប្រធានគណៈ កម្មាធិការ អូឡាំពិក អន្តរជាតិ - IOC President's Trophy »
អានបន្ត៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់...
លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការ នគរបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ ក្រុមវគ្គបំប៉នជំនាញ កងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ។
អានបន្ត៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្នចុះត្រួតពិនិត្យ ក្រុមវគ្គបំប៉នជំនាញកងអន្តរាគមន៍ពិសេស
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជា អធិបតី ក្នុងពិធីបើកវគ្គ បំប៉នជំនាញកងអន្តរាគមន៍ ពិសេស រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ មករា ដល់ថ្ងៃ០៣ ខែមីនា ឆ្នាំ២០១៧ របស់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញកងអន្តរាគមន៍
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក មន្ទីរ អង្គភាពជំនាញ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងធ្វើការទប់ស្កាត់ ។
អានបន្ត៖ ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះផ្សព្វផ្សាយ អប់រំ ណែនាំ
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈកម្មាធិការដោះស្រាយបញ្ហាដីធ្លី ដែលប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់។
អានបន្ត៖ ឯកឧត្តម ហាក់ សុខមករា បើកកិច្ចប្រជុំគណៈកម្មាធិការដោះស្រាយបញ្ហាដីធ្លី