(ត្បូងឃ្មុំ)៖ គ្រាប់ប្រភេទ MK82 ដែលប្រើសម្រាប់ ទម្លាក់ពីលើយន្តហោះ របស់អាមេរិក ក្នុងសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញ មួយគ្រាប់ទៀតហើយ នៅក្នុងដីចំការ ដំឡូងរបស់ ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ គ្រាប់ MK82 របស់អាមេរិក ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅខេត្តត្បូងឃ្មុំ,...
ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ និងទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ
អានបន្ត៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ សូមអបអរសាទរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូ ចុះត្រួតពិនិត្យ ការដ្ឋានផ្លូវ កំពុងជួសជុល ត្រង់ចំណុច ប្រសព្វ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ PK ១៥៩-១៦០ + ៩០០ នៅតំបន់ទីប្រជុំជន ប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
អានបន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៧...
ត្បូងឃ្មុំ ៖ របៀបវារៈចំនួន3 ត្រូវបានពិនិត្យ ពិភាក្សា និងអនុម័ត ដោយក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្នុង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ
អានបន្ត៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៣២...
ភ្នំពេញ: ក្រសួងសាធារណការ បានការប្រកាសថា ថ្មីៗនេះមានការបង្ហោះ រូបភាពជាសាធារណៈ អំពីករណីផ្លូវមួយ ខ្សែនៅខេត្តត្បូងឃ្មុំ និងផ្លូវមួយខ្សែទៀត នៅខេត្តសៀមរាប ដែលបានធ្វើ ឲ្យមានការយល់ច្រឡំមួយចំនួន ដល់សាធារណជន ។
អានបន្ត៖ ករណីធ្វើផ្លូវនៅ ខេត្តត្បូងឃ្មុំ និង ខេត្តសៀមរាប ក្រសួងជំនាញ...
ត្បូងឃ្មុំ ៖ ការធ្វើស្រែគឺ ជាមុខរបរសំខាន់ដែល ប្រជាពលរដ្ឋភាគច្រើន ក្នុងប្រទេសកម្ពុជា ប្រកបពោលគឺប្រមាណ ៨០ភាគរយ ។
អានបន្ត៖ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំចាប់ផ្ដើមប្រមូលស្រូវវស្សាជាមួយនឹងការព្រួ...
ត្បូងឃ្មុំ៖ ក្រោមគំនិត ផ្តួចផ្តើមរបស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកមេមត់ បានរៀបចំការ ប្រគួតកីឡាបាល់ទាត់ ដណ្តើមពាន់ង្វាន់7មករា (7មករា1979-7មករា2017)
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការស្តីពីយុទ្ធនា ការប្រឆាំងគ្រឿង ញៀនខុសច្បាប់ លើកទី១ រយៈពេល០៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ។
អានបន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី...
រសៀលថ្ងៃទី២៨ ធ្នូ២០១៦ ឯកឧត្ដម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលមូលដ្ឋានស្តីពីកម្មវិធីយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យព្រែកអាជី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សាខាកក្រកខេត្តត្បូងឃ្មុំ : ព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខា និងសហការី អមដំណើរដោយលោក ប្រធានកិត្តិយសអនុសាខាស្រុក ព្រមទាំងមន្ត្រីក្នុងស្រុកជាច្រើនរូប បានអញ្ជើញចុះទៅសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានជំងឺប្រចាំកាយ ចំនួន ៣៦ គ្រួសារ មកពីឃុំគងជយ័ និងឃុំព្រះធាតុ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ នៅក្នុងឨកាសនោះ បន្ទាប់ពីលោក ងួន ប៊ុនណាន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូររាំងឪ បានឡើងរាយការណ៍អំពីស្ថានភាពជីវភាពរស់នៅ និងការគិតគូរដោះស្រាយដល់បងប្អូនដែលបានទទួលរងគ្រោះដោយធម្មជាតិកន្លងមក និងការលំបាកខ្វះខាតលើជីវភាពរស់នៅរួចមក ឯកឧត្តមប្រធានគណ:កម្មាធិការសាខាបានមានប្រសាសន៍ទៅកាន់បងប្អូនទាំង ៣៦ គ្រួសារ ដោយបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ អំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកទីទាល់ក្រ មានជំងឺ និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនព្រងើយកន្តើយឡើយ ។ ជាមួយនោះឯកឧត្តមក៍បានបញ្ជាក់ថា មានតែកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប៉ុណ្ណោះដែលដឹងសុខទុក្ចនិងការលំបាកខ្វះខាតរបស់បងប្អូននិងបានគិតគូរជួយសង្គ្រោះផ្តល់អំណោយមនុស្សធម៍ដល់បងប្អូនបានទាន់ពេលវេលា ។ បន្ទាប់មកឯកឧត្តមក៍បានអំពាវនាវឲ្យបងប្អូនទាំងអស់ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យត្រៀមខ្លួនទៅបោះឆ្នោតនៅពេលខាងមុខ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវទៅក្នុងការបោះឆ្នោតនោះ ។ នៅទីបញ្ចប់ឯកឧត្តមក៍បានប្រគេនបច្ចយ័ចំពោះព្រះសង្ឃ ២អង្គ ក្នុង១អង្គ ថវិកា ២ម៉ីនរៀល និងក៍បានចែកអំណោយមនុស្សធម៍ជូនបងប្អូនទាំង ៣៦ គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបាន អង្ករ. ២៥ គក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ មី ១កេះ ទឹកសុទ្ធ ១ កេះ និងថវិកា មួយចំនួនផងដែរ ។
ព្រឹក21.12.2016 សាខាកាំកុងត្រូលខេត្តចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញអាជីវករដែលលក់ដូរនៅផ្សារជីមាន់ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សូមបញ្ជាក់ថា៖ នៅក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលខេត្តបានធ្វើការត្រួតពិនិត្យរកឃើញ និងធ្វើការដកហូតទំនិញជាគ្រឿងឧបភោគ បរិភោគ ដែលគ្មានស្លាកសញ្ញាត្រឹត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត និងមន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មត្រូវ និងហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន៥២កំប៉ុង\កញ្ចប់ គិតជាទំងន់ស្មើនឹង២៧,៥គីឡូក្រាម ដើម្បីយកទៅកំទេចចោលផងដែរ ៕
ខេត្តត្បូងឃ្មុំ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៦ ក្រោមប្រធានបទ (ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរទេសន្តរប្រវេស ដើម្បីប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និងផ្តន្ទាទោស ) ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញាររងខេត្ត តំណាងអង្គការស៊ីកាស្វា អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។
#សាលប្រជុំសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពេញអង្គគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាាករតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៧ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ ។
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី31 អាណត្តិទី 2 ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្ត ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានរបៀបវារៈត្រូវលើកយកមកពិភាក្សា និងអនុម័ត មានដូចខាងក្រោម ៖ 1)-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី30 របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ 2)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែវិច្ឆិកាឆ្នាំ2016 របស់រដ្ឋបាលខេត្ត 3)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល 2017-2019 4)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មឆ្នាំ2017 និងទី5)-បញ្ហាផ្សេងៗ ។
ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារសកម្មភាពមីនប្រចាំឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការរៀបចំពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធទិវារពិភពលោកប្រយុទ្ធនឹងជងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ ៖ “ឆាប់ធ្វើតេសឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ឈប់អេដស៍” ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលពិធីនេះធ្វើឡើងនៅ មន្ទីរពេទ្យបង្អែកនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។
យោងទៅតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងការចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកៃច្នៃខុសបច្ចេកទេសនោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំសមត្ថកិច្ចចម្រុះ រួមទាំងមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះ យានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៦នេះ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាប្រមូលពូជស្រូវ និងផ្សព្វផ្សាយ ផលិតផលកសិកម្ម របស់សហគមន៍ កសិករ ខេត្តត្បូងឃ្មុំ
អានបន្ត៖ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាប្រមូលពូជស្រូវ និងផ្សព្វផ្សាយ ផលិតផលកសិកម្ម...
ខេត្តត្បូងឃ្មុំ អបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៦ ក្រោមប្រធានបទ ( ពង្រឹងកិច្ចសហការ និងការគ្រប់គ្រង លំហូរទេសន្តរប្រវេស ដើម្បីប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និងផ្តន្ទាទោស ) ដែលអញ្ជើញជា អធិបតីភាព ដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៦...
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អតីតស្នងការខេត្តកំពង់ចាម ត្រូវបានផ្លាស់ប្តូរភារកិច្ច មកកាន់ស្នងការខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច ទៅជាអនុប្រធាននាយកដ្ឋានសរុបផែនការ នៃសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវត្តមង្គលបុរី (ហៅវត្តមង់) ស្ថិតនៅភូមិមង់ទី៦ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុយ សុធាវី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ មេឃុំ មេភូមិ មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។