បណ្តាញសង្គម

កំលាំង​ជំនាញ​គ្រឿងញៀន​ស្រុក​ត្បូងឃ្មុំ​ បាន​ល្បាត​ត្រួត​ពិនិត្យ​ឆែក​ឆេរ​លេី​ជន​សង្ស័យ រកឃើញ​ ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ថ្នាំ​ញៀន​ ចំនួន​1 កញ្ចប់​តូច

ត្បូងឃ្មុំ ៖ នៅថ្ងៃទី8.02 .2017ម៉ោង14.00 ចំនុចកាដ្ឋានសាងសង់ សាលារខេត្តថ្មី ភូមិ និគមលេី ឃុំ ស្រឡប់ស្រុកត្បូងឃ្មុំ កំលាំងជំនាញ គ្រឿងញៀនស្រុកត្បូងឃ្មុំ បានល្បាតត្រួតពិនិត្យ ឆែកឆេរលេី ជនសង្ស័យឈ្មោះ ផល បូក ភេទ ប្រុស អាយុ 24 ឆ្នាំ នៅ ភូមិ ពន្លាក ឃុំ ចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន1 កញ្ចប់តូច និងដកហូត ទូរស័ព្ទដៃចំនួន2 គ្រឿង ម៉ូតូ1 គ្រឿងម៉ាក ស្កុបពីពណ៌ស ( គ្មានស្លាកលេខ) ។

លុះដល់ម៉ោង16:00 នាទី សមត្ថកិច្ចយេីងបានបន្ដឆែកឆេរ លំនៅឋានជនសង្ស័យ រកឃើញម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន1 កញ្ចប់ធំនិងសម្ភារៈ ជក់មួយចំនួនទៀត ៕