បណ្តាញសង្គម

ប្រេងឆាដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានឃាត់ទុក

ប្រេងឆាដែលនាំចូលពីប្រទេសវៀតណាម ចំនួន១,២៤៩ប៊ីដុង ស្មើនឹង៣១,២២៥គីឡូក្រាម ស្តុកទុកក្នុងឃ្លាំងពុំបានបំពេញស្លាកសញ្ញាត្រឹមត្រូវស្របតាម បទបញ្ញតិ្តបច្ចេកទេស ត្រូវបានមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាខេត្ត បានសហការជាមួយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំនីតិវិធីដោយលោក ប៉ុក តារា រួមទាំងកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត បានធ្វើការរកឃើញ និងសំរេចឃាត់ទុកជា បណ្តោះអាសន្ន ដើម្បីអោយម្ចាស់ទំនិញ ធ្វើការកែតម្រូវស្លាកសញ្ញាអោយបានត្រឹមត្រូវឡើងវិញតាមបទប្បញ្ញតិ្តបច្ចេកទេស ទើបអនុញ្ញាតអោយចរាចរនៅលើទីផ្សារវិញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។