បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តី ប្រពន្ធ ជួញដូរគ្រឿងញៀន នៅស្រុកមេមត់

 ត្បូងឃ្មុំ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ១ករណី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតវត្ថុតាងថ្នាំញៀនបានមួយចំនួនផងដែរ ។

នគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ អឿ ភីណា ភេទស្រិ អាយុ៤៣ឆ្នាំ និងទី២-ឈ្មោះ មៀច ហុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនសង្ស័យ២នាក់នេះត្រូវជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នគរបាលបានធ្វើការដកហូតម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន១០កញ្ចប់ រថយន្តកាមរី ផលិតឆ្នាំ១៩៨៩ មួយគ្រឿង សម្ភារៈវេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕ 

សាន វិឡែម ៨.៦.២០១៦