បណ្តាញសង្គម

រថយន្តម៉ាកឌីណា បុករថយន្តម៉ាកនីសាន់៥ផ្លូវ ស្លាប់១នាក់ របួស២នាក់

 ត្បូងឃ្មុំ៖ គ្រោះថ្នាក់ ចរាចររវាង រថយន្ត ម៉ាកឌីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.0330 បើកបរក្នុង ល្បឿនលឿន បានបើកវ៉ាជែង ក្នុងទិសដៅ ពីកើតទៅលិច ហើយបានទៅ បុករថយន្ត ម៉ាកនីសាន់ ៥ផ្លូវ

ពណ៌ប្រផេះ ពាក់ ស្លាកលេខ ស្វាយរៀង 3A.0669 ដែលកំពុងឈប់ចត នៅមាត់ផ្លូវ នៅម៉ោង៥ និង១០នាទី ជិតភ្លឺ ព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ ចំណុច ភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុក/ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់នៅនឹង កន្លែងកើតហេតុ និងមនុស្ស២ នាក់ ទៀតរងរបួសស្រាល ។

លោក អនុសេនិយ៍ឯក គង់ សីហុង ទទួលចរាចរ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរនេះ កើតឡើងដោយ សារការបើកវ៉ាជែង ពោលគឺ រថយន្តម៉ាកឌីណា មានដឹកទ្រុង មាន់ទទេ ខណៈបើកវ៉ាជែង ក្នុងទិសដៅ ពីលិចទៅកើត ក៏វាក់អើនឹង រថយន្ត ១គ្រឿងទៀត ក៏គេចចូលស្តាំដៃវិញ ហើយក៏បានបុក នឹងរថយន្ត ម៉ាកនីសាន់ ៥ផ្លូវ ដែលកំពុង ឈប់ចតនៅមាត់ ផ្លូវចំណុចខាងលើ ហើយបានបុក ចំពីក្រោយពេញ ទំហឹងចំពាក់កណ្តាល ឡានតែម្តង បណ្តាលឲ្យ ព្រូឈ្មោះ មុល តិសែ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ អន្លង់អក ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ស្លាប់នៅនឹង កន្លែងកើតហេតុ ។

ហើយព្រូម្នាក់ ទៀតឈ្មោះ ឃន់ គឹមហ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិស្តុកអន្លង់ ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសស្រាល ។ និងអ្នកបើកបរ ឈ្មោះ ឯក ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅ ភូមិអន្លង់អក ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម របួសស្រាល ។ ក្រោយពេលកើត ហេតុអ្នកបើកបរបាន រត់គេចខ្លួនដោយ សុវត្ថិភាព ។ ហើយអ្នកបើកបរ រថយន្តនីសាន់ ៥ផ្លូវ ក៏បានរត់គេចខ្លួនដែរ ។ បច្ចុប្បន្ន រថយន្តបង្កទាំងពីរគ្រឿង ត្រូវបានអូស ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីចាត់ការ ទៅតាមនិតិវិធី ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាមលក្ខណៈ ប្រពៃណី ៕