បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងប្រកាសតែងតាំងសមាសភាព នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ច ប្រជុំស្តីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងប្រកាសតែងតាំង សមាសភាព នៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក ម៉ក់ ជីតូ អគ្គស្នងការ រងនគរបាលជាតិ និងជាអគ្គលេខាធិការ រងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងលោកជុំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ថ្នាក់ដឹកនាំមមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត ៕