បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកក្រូចឆ្មារ បានចុះស្រាវជ្រាវ មុខសញ្ញាប្រើប្រាស់ ចែកចាយ រក្សាទុក គ្រឿងញៀន និងផ្តល់ទីតាំង លែងល្បែងស៊ី សងខុសច្បាប់ (ជល់មាន់) នៅថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផលឃាត់ ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់ និងរឹបអូសវត្ថុតាងថ្នាំញៀន បានចំនួនផងដែរ ។

លោក វរៈសេនីយ៍ទោ សាំ ហេង អធិការនគរបាល ស្រុកក្រូចឆ្មារ បានបញ្ជាក់ឲ្យដឹងថា មុនឈានដល់ ការដឹកនាំកម្លាំង ស្រាវជ្រាវបង្ក្រាប ករណីខាងលើ គឺយើងបានសុំ គោលការណ៍ ទៅលោកស្នងការខេត្ត លោកព្រះរាជអាជ្ញារង លោកព្រះ រាជអាជ្ញានៃ អយ្យការអម សាលាដំបូងខេត្ត លទ្ធផលកម្លាំង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ រួមមាន៖ ១-ឈ្មោះ ឌុក ឆាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកបើកល្បែង ជល់មាន់ និងជួញដូរ និងចែកចាយ គ្រឿងញៀន  ។

២-ខា ម៉ៅ អាយុ ៣៥ឆ្នាំ ជាប្តី និងទី៣-ឈ្មោះ នឹម សុផា អាយុ៣១ឆ្នាំ ជាប្រពន្ធ ពីរនាក់ប្តី-ប្រពន្ធរស់ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។ ហើយកម្លាំង ក៏បានធ្វើការរឹបអូស ថ្នាំញៀនបានចំនួន ៤កញ្ចប់តូច បន្ទាប់ពី ពីរនាក់ប្តី ប្រពន្ធនេះ បានរួមគ្នា បំផ្លា្ញញថ្នាំញៀន អស់ចំនួន ៧កញ្ចប់ រួចមក ។ បច្ចុប្បន្ន ករណីនេះកម្លាំង ជំនាញបានក សាងសំណុំរឿង ជនសង្ស័យទាំង ៣នាក់ បញ្ជូនទៅ សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នា២០១៦ ដើម្បីចាត់ការ ទៅតាមនិតិវិធី ៕