បណ្តាញសង្គម

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រមាណជិត៥០នាក់ នាំគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «អ្នកផ្ដល់ឈាម គឺជាំអ្នកជួយសង្គ្រោះជីវិត»

ត្បូងឃ្មុំ ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នេះនៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ក្រុមសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តត្បូងឃ្មុំ ប្រមាណជិត ៥០នាក់ បាននាំគ្នា បរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត ក្រោមប្រធានបទ « អ្នកផ្ដល់ឈាម គឺជាអ្នកជួយ សង្គ្រោះជីវិត »  ។

សូមបញ្ជាក់ថា ៖ ការបរិច្ចាគឈាម គឺពុំមានប៉ះពាល់ ដល់សុខភាពនោះទេ ផ្ទុយវិញវា ជាសកម្មភាព អាចធ្វើឲ្យអ្នកបរិច្ចាគ ក្លាយជាវីរបុរសម្នាក់ ឬវីរនារីម្នាក់ ដែលអាចជួយ សង្គ្រោះជីវិត មនុស្សបានដល់ ទៅ៣នាក់ ក្នុងឈាមដែល បូមបានមួយប្លោក ៕