Social Network

ផ្ទាំងគំនូរ ដ៏កម្រ របស់Leonardo Da Vinci ត្រូវបានរកឃើញ និងមានតម្លៃ ១៦លានដុល្លារ

ប្រភពព័ត៌មានរបស់The Fox News កាលពីថ្ងៃចន្ទកន្លង មកបានសរសេរ ឲ្យដឹងថាផ្ទាំងគំនូរ ដ៏កម្រមួយ ដែលត្រូវបានគូរ ដោយផ្ទាល់ដៃរបស់អ្នកប្រាជ្ញអ៊ីតាលី ដែលបានចាប់កំណើត កាលពីអំឡូងឆ្នាំ១៤៥២ ត្រូវបានគេដាក់ដេញថ្លៃ រហូតទៅដល់១៦លានដុល្លារ នៅឯកន្លែងដេញថ្លៃមួយនាទីក្រុងប៉ារីស។

Read more: ផ្ទាំងគំនូរ ដ៏កម្រ របស់Leonardo Da Vinci ត្រូវបានរកឃើញ និងមានតម្លៃ ១៦លានដុល្លារ

អាមេរិក នៅតែបន្ត ពង្រាយទ័ព និងរថក្រោះ ទៅកាន់តំបន់ អ៊ឺរ៉ុបខាងកើត

ប្រភពព័ត៌មានរបស់ The Businessinsider ចុះផ្សាយកាល នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការ ដាក់ពង្រាយកងទ័ព និងកងរថក្រោះ ទៅកាន់ប្រទេសប៉ូឡូញ ប្រទេសទាំងបី ក្នុងរដ្ឋ Balticនិង ប្រទេសរ៉ូមានី នាខែក្រោយនេះ ដោយ មានមូលហេតុថា ជាការការពារ សុវត្ថិភាពដល់ ប្រទេសក្នុងតំបន់។

Read more: អាមេរិក នៅតែបន្ត ពង្រាយទ័ព និងរថក្រោះ ទៅកាន់តំបន់ អ៊ឺរ៉ុបខាងកើត

ទីបំផុត កូរ៉េខាងជើង បើកឲ្យដំណើរការ នូវអគារកប់មេឃ ១០៥ជាន់ តម្លៃរាប់រយលានដុល្លារ បន្ទាប់ពីប្រើ ពេលសាងសង់ អស់៣០ឆ្នាំ

កូរ៉េខាងជើង ៖ អគាររាងពីរ៉ាមីត ដ៏ចម្លែករបស់ កូរ៉េខាងជើង មានកំពស់១០៥ជាន់ ដែលបានចំណាយ ពេលកសាងអស់ រយៈកាលដ៏យូរ គឺតាំងសម័យជីតារបស់ គីម ជុងអ៊ុន គឺលោក Kim Il-sung  នៅកាន់ អំណាច ជាទីបំផុតអាចបើក ស្វាគមន៍ភ្ញៀវជាផ្លូវការ។

Read more: ទីបំផុត កូរ៉េខាងជើង បើកឲ្យដំណើរការ នូវអគារកប់មេឃ ១០៥ជាន់...

សហរដ្ឋអាមេរិក៖ «​របាយការណ៍ CIA ដែលចោទរុស្ស៊ីថាបានចូល Hack លទ្ធផលបោះឆ្នោតគឺមិនខុសទេ ប៉ុន្តែវាគ្មានភស្ដុតាងគ្រប់គ្រាន់»

(វ៉ាស៊ីនតោន)៖ ការិយាល័យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) បានបដិសេធចំពោះ របាយការណ៍ និងការវាយតម្លៃរបស់ទីភ្នាក់ងារចារកិច្ច CIA ដែលថា រុស្ស៊ីបានវាយប្រហារ តាមប្រព័ន្ធអ៉ិនធើណែត  លើលទ្ធផល នៃការបោះឆ្នោតជ្រើស រើសប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត ប៉ុន្តែ ODNI មិនបានបញ្ជាក់ឡើយថា របាយការណ៍នេះ ខុសដោយវាគ្រាន់តែ គ្មានភស្ដុតាងគ្រប់គ្រាន់តែប៉ុណ្ណោះ។ នេះបើតាម ក្រុមមន្ត្រីអាមេរិក ថ្លែងក្នុងលក្ខខណ្ឌ  មិនបញ្ចេញឈ្មោះ ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

Read more: សហរដ្ឋអាមេរិក៖ «​របាយការណ៍ CIA ដែលចោទរុស្ស៊ីថាបានចូល Hack...

អគ្គលេខាធិការអង្គការ សហប្រជាជាតិថ្មី ប្ដេជ្ញាធ្វើឲ្យពិភពលោក ផ្លាស់ប្ដូរកាន់តែប្រសើរ

យូអិន ៖ អគ្គលេខាធិការ នៃអង្គការសហ ប្រជាជាតិ លើកទី៩ លោក Antonio Guterres បានស្បថ ចូលកាន់ តំណែងកាល ពីថ្ងៃចន្ទម្សិលមិញនេះ និងបានលើកឡើងថា ពិភពលោក ត្រូវតែផ្លាស់ប្ដូរឲ្យ កាន់តែប្រសើរ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹងវិបត្តិសកល ដូចជាសង្គ្រាមនៅ ក្នុងប្រទេស៊ីរីជាដើម។

Read more: អគ្គលេខាធិការអង្គការ សហប្រជាជាតិថ្មី ប្ដេជ្ញាធ្វើឲ្យពិភពលោក...

ប្រទេសរុស្ស៊ីបន្តបំពាក់សុទ្ធតែបរិក្ខាយោធាថ្មី​ៗ និងទំនើបៗដល់កង​អង្គភាពយោធា​ច្រើនជាង ៧,០០០កង​ពលនៅ​ឆ្នាំ២០១៦នេះ

(មូស្គូ)៖ កងកម្លាំងរុស្ស៊ី បានបំពាក់បរិក្ខា យោធាថ្មី ដល់កងអង្គ ភាពយោធាច្រើនជាង ៧,០០០កងពល នៅឆ្នាំ២០១៦ នេះស្របពេល ទីក្រុងមូស្គូ កំពុងមាន ភាពតាន តឹងជាមួយអង្គការ NATO ជុំវិញជម្លោះនៅ ភាគខាងកើតប្រទេស អ៊ុយក្រែន និងតំបន់ឧបទ្វី បគ្រីមៀ។

នេះបើតាម សម្តីអនុរដ្ឋ មន្ត្រីក្រសួង ការពារជាតិរុស្ស៊ី ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួរ នៅរសៀល ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ ជាមួយសារ ព័ត៌មានរុស្ស៊ី Izvestia អនុរដ្ឋមន្ត្រី ការពារជាតិ លោក Dmitry Bulgakov បានបញ្ជាក់ថា «យើងអាចនិយាយបានថាក្នុងឆ្នាំ២០១៦ នេះគឺជាឆ្នាំដែលសម្បូរជោគជ័យសម្រាប់កងទ័ពរុស្ស៊ី ពោលគឺកងទ័ពជាងពាក់កណ្ដាលត្រូវបានបំពាក់សុទ្ធតែបរិក្ខាយោធាទំនើបៗថ្មីជំនាន់ក្រោយបំផុត»

គួររំលឹកថា បើតាមលោក Dmitry Bulgakov ក្រសួងការពារ ជាតិរុស្ស៊ី បានផ្ដល់ ជំនួយជាបរិក្ខាយោធា រួមមានទាំង គ្រាប់រ៉ក្កែត គ្រាប់រំសេវ ប្រេឥន្ធនៈ និងស្បៀង អាហារជាង ៧១០តោនដល់ កងទ័ពរុស្ស៊ី ដែលកំពុងឈរ ជើងនៅឯមូលដ្ឋាន ទ័ពក្នុងប្រទេសស៊ីរី៕

ដកស្រង់ពី៖FRESH NEWS

អតីតប្រធាន FIFA លោក Blatter បរាជ័យក្នុងការប្តឹងជំទាស់បម្រាម ៦ឆ្នាំ

(ស្វីស)៖ អតីតប្រធាន សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក លោក Sepp Blatter ត្រូវបាន តុលាការកីឡា CAS ច្រានចោល ចំពោះបណ្តឹង របស់លោក ដែលប្តឹង ជំទាស់បម្រាម ៦ឆ្នាំមិនឲ្យធ្វើ សកម្មភាពអ្វីទាំងអស់ ទាក់ទងនឹងកីឡា។

Read more: អតីតប្រធាន FIFA លោក Blatter បរាជ័យក្នុងការប្តឹងជំទាស់បម្រាម ៦ឆ្នាំ

សមគួរខ្លាំងណាស់! ក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ទទួលពានជើងឯក ទ្វីបអាមេរិកខាងត្បូង ដោយស្វ័យប្រវត្តិ

(ប្រេស៊ីល)៖ ក្លឹបបាល់ទាត់ ប្រទេសប្រេស៊ីល Chapecoense ដែលស្ទើរតែបាន បាត់បង់កីឡាករ ទាំងស្រុង នៅក្នុងគ្រោះ ថ្នាក់ធ្លាក់យន្តហោះ កាលពីដើមសប្តាហ៍មុននោះ ត្រូវបានគេប្រគល់ តំណែងជាជើងឯក នៃពានរង្វាន់ទ្វីបអាមេរិកខាងត្បូង (South American Cup) នៅថ្ងៃអង្គារនេះ។

Read more: សមគួរខ្លាំងណាស់! ក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense...

ចិន សន្យាផ្តល់ពូជដំណាំល្អៗឲ្យកម្ពុជា យកដាំដុះនៅលើដីភូមិធម្មជាតិរុនតាឯក

(សៀមរាប)៖ ប្រធានមន្ទីរ កសិកម្មខេត្ត ខ្វាងស៊ីប្រទេសចិន លោក បៃ ស៊ី បានសន្យាផ្ដល់ ពូជដំណាំល្អៗ និង ពូជមានភាព អំណោយផល  មកឲ្យកម្ពុជា យកមកដាំដុះនៅ លើដីភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងស្ថិត នៅក្នុងខេត្តសៀមរាប។

Read more: ចិន សន្យាផ្តល់ពូជដំណាំល្អៗឲ្យកម្ពុជា យកដាំដុះនៅលើដីភូមិធម្មជាតិរុនតាឯក

ប្រធានាធិបតីតួកគី ស្នើឱ្យរុស្ស៊ី ឈប់ចាយរូបិយវត្ថុដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

(អង់ការ៉ា)៖ ប្រធានាធិបតី តួកគី លោក អឺដូហ្កាន់ បានស្នើឱ្យប្រជាជន តួកគីទាំងអស់ ក៏ដូចជា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រើប្រាស់ ឬក៏ចាយរូបិយវត្ថុជាតិ របស់ខ្លួនជំនួស ឱ្យរូបិយវត្ថុបរទេស ជាពិសេសគឺរូបិយ វត្ថុដុល្លារអាមេរិក ក្នុងការដោះដូរ ពាណិជ្ជកម្មរវាង ប្រទេសទំាងពីរ។

Read more: ប្រធានាធិបតីតួកគី ស្នើឱ្យរុស្ស៊ី ឈប់ចាយរូបិយវត្ថុដុល្លារអាមេរិក...

យូអិន​ ៖ ចំនួនជនភៀសខ្លួន ស៊ូដង់ខាងត្បូង នៅក្នុងប្រទេសស៊ូដង់ កើនដល់ជាង ២៦ម៉ឺននាក់

ខាធូម ៖ ភ្នាក់ងារសារជនភៀសខ្លួន របស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ចំនួនជនភៀស ខ្លួនស៊ូដង់ ខាងត្បូង នៅក្នុងប្រទេសស៊ូដង់ កើនឡើងដល់ ២៦៣,០០០នាក់ ដែលមានការកើនឡើងខ្ពស់បំផុត នៅក្នុង ខែតុលា ឆ្នាំ២០១៦ ការកើនឡើងនេះ ដោយសារតែប្រទេសស៊ូដង់ ខាងត្បូង ត្រូវហែកហួរដោយសង្គ្រាម និងកំពុងត្រូវ ការជំនួយពីអន្ដរជាតិយ៉ាង ខ្លាំង ។

Read more: យូអិន​ ៖ ចំនួនជនភៀសខ្លួន ស៊ូដង់ខាងត្បូង នៅក្នុងប្រទេសស៊ូដង់ កើនដល់ជាង ២៦ម៉ឺននាក់

ហេតុការណ៍រញ្ជួយដី​ កម្រិត ៦,៤រ៉ិចទ័រ វាយប្រហារ តំបន់ភាគខាងកើត ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ នៅព្រឹកថ្ងៃសុក្រនេះ ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅនាទីមុននេះ បន្ដិចថា មានហេតុការណ៍ គ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ

Read more: ហេតុការណ៍រញ្ជួយដី​ កម្រិត ៦,៤រ៉ិចទ័រ វាយប្រហារ តំបន់ភាគខាងកើត ឥណ្ឌូនេស៊ី

ចំនួនអ្នកស្លាប់ ដោយសារ អគ្គិសភ័យឆាបឆេះ ឃ្លាំងទំនិញ មួយកន្លែង នៅសហរដ្ឋ អាមេរិក កើនដល់ ៣៣នាក់

អាមេរិក ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅមុននេះបន្ដិចថា អគ្គីភ័យឆាប ឆេះនៅក្នុងឃ្លាំងទំនិញ មួយកន្លែងនៅ ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិកកាល ពីម្សិលមិញនេះ ចំនួនអ្នកស្លាប់ កើនឡើងទៅដល់ ៣៣នាក់ ហើយគិតមក ត្រឹមព្រឹកថ្ងៃ ចន្ទនេះ ។

Read more: ចំនួនអ្នកស្លាប់ ដោយសារ អគ្គិសភ័យឆាបឆេះ ឃ្លាំងទំនិញ មួយកន្លែង នៅសហរដ្ឋ អាមេរិក...

ជុងអ៊ុន ដឹកនាំសមយុទ្ធដ៏ធំ ដើម្បីជាការឆ្លើយតបយ៉ាងតឹងតែង ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ថ្មីរបស់យូអិន

ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ យោធាដ៏ធំមួយ ដោយមេដឹកនាំ របស់ខ្លួន លោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យ ដោយផ្ទាល់ ស្របពេល ដែលប្រទេស ដ៏ឯកោមួយនេះ

Read more: ជុងអ៊ុន ដឹកនាំសមយុទ្ធដ៏ធំ ដើម្បីជាការឆ្លើយតបយ៉ាងតឹងតែង...

ប៉ាគីស្ថាន៖ឥណ្ឌា បានបញ្ជូនទ័ពជាង១ លាននាក់ ទៅកាន់ទីក្រុងជែម្មូ និងកាស្មៀរ

ប៉ាគីស្ថាន បាននិយាយឲ្យ ដឹងកាលពី ថ្ងៃពុធម្សិលមិញនេះថា ឥណ្ឌាបានបញ្ជូន កងទ័ពជាង ១លាននាក់ ទៅក្នុង ទីក្រុងជែម្មូ និងកាស្មៀរ ដែលជាទីមាន ការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ ខ្ពស់បំផុតមួយ ក្នុងពិភពលោក ។

Read more: ប៉ាគីស្ថាន៖ឥណ្ឌា បានបញ្ជូនទ័ពជាង១ លាននាក់ ទៅកាន់ទីក្រុងជែម្មូ និងកាស្មៀរ

ប្រវត្តិសង្ខេប «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

(ភ្នំពេញ)៖ ២ធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុល ពត។

Read more: ប្រវត្តិសង្ខេប «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា...

លោក ដូណាល់ ត្រាំ សម្រេចតែងតាំងអតីតមេបញ្ជាការយោធា ធ្វើជារដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី អាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសម្រេចជ្រើស តាំងមេបញ្ជាការយោធា ដែលចូលនិវត្តន៍មួយរូប គឺលោកឧត្តមសេនីយ៍ James Mattis ធ្វើជារដ្ឋមន្រ្តីក្រសួង ការពារជាតិ នៅក្នុងជួររដ្ឋាភិបាល ថ្មីរបស់លោក ដែលនឹងត្រូវដឹកនាំ សហរដ្ឋអាមេរិកនៅ ដើមឆ្នាំក្រោយនេះ។

Read more: លោក ដូណាល់ ត្រាំ សម្រេចតែងតាំងអតីតមេបញ្ជាការយោធា...

ទោះបីជាចិនយល់ព្រមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង តែនៅតែទុកផ្លូវដើរឱ្យមិត្តឯកោម្នាក់នេះ

(ប៉េកាំង)៖ ដូចអ្វីដែលក្រុម អ្នកជំនាញរំពឹងទុក បើទោះជាចិន យល់ព្រមជាមួយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការអនុម័តលើដំណោះស្រាយ ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹង កូរ៉េខាងជើង ចំពោះការបាញ់សាកល្បង អាវុធនុយក្លេអ៊ែ ជាលើកទី៥កាល ពីខែកញ្ញាក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំង នៅតែទុកផ្លូវដើរ ឱ្យប្រទេសកុម្មុយនីស្ដ ឯកោមួយនេះ។

ជាក់ស្ដែងក្រសួង ការបរទេសចិន បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ មិនមានគោលដៅ បំផ្លាញទំនាក់ទំនង ពាណិជ្ជកម្មធម្មតា ជាមួយកូរ៉េខាងជើង ឬក៏ធ្វើឱ្យប៉ះពាល់ ដល់ជនស៊ីវិលនោះឡើយ។

Read more: ទោះបីជាចិនយល់ព្រមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង តែនៅតែទុកផ្លូវដើរឱ្យមិត្តឯកោម្នាក់នេះ

យានអវកាសរុស្ស៊ីផ្ទុះឆេះ ពេលកំពុងហោះហើរទៅផ្គត់ផ្គង់ជំនួយដល់ ស្ថានីយ៍ទីអវកាសអន្តរជាតិ

(មូស្គូ)៖ ទីភ្នាក់ងារ អវកាសរុស្ស៊ី Roskosmos បានប្រកាស ឱ្យដឹងថា យានអវកាស របស់ខ្លួនដែលប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ ស្បៀងអាហារ និងប្រេងឥន្ធនៈជាង ២.៦តោន សម្រាប់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) បានផ្ទុះឆេះនៅលើ អាកាសក្នុងរយៈពេល៦នាទី បន្ទាប់ពីត្រូវបានបាញ់ បង្ហោះចេញពីស្ថានីយ៍បាញ់បង្ហោះ Baïkonour។

Read more: យានអវកាសរុស្ស៊ីផ្ទុះឆេះ ពេលកំពុងហោះហើរទៅផ្គត់ផ្គង់ជំនួយដល់...

លោក ដូណាល់ ត្រាំ៖ «ខ្ញុំនឹងបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងគុយបាភ្លាម បើសិនប្រទេសដែនកោះមួយនេះ មិនបានធ្វើអ្វីល្អណាមួយទេនោះ»

(វ៉ាស៊ីនតោន)៖ អនាគត ប្រធានាធិបតី សហរដ្ឋអាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter នៅថ្ងៃចន្ទ ថា លោកអាច នឹងលុបចោល កិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក ជាមួយនឹងគុយបា បើសិនជា ប្រទេសដែនកោះមួយនេះ មិនបានធ្វើអ្វី ល្អណាមួយទេនោះ។

Read more: លោក ដូណាល់ ត្រាំ៖ «ខ្ញុំនឹងបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងគុយបាភ្លាម...

រដ្ឋសភាថៃនឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិនៅថ្ងៃអង្គារ៍នេះ

(បាងកក)៖ រដ្ឋសភានៃប្រទេសថៃ ត្រូវបានគេ រំពឹងទុកថា នឹង យាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិ ក្លាយជា ព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ៍នេះ តែម្តង ដែលវាបានកើតមានឡើង តែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា។

Read more: រដ្ឋសភាថៃនឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន...