Social Network

លោក ដូណាល់ ត្រាំ សម្រេចតែងតាំងអតីតមេបញ្ជាការយោធា ធ្វើជារដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី អាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសម្រេចជ្រើស តាំងមេបញ្ជាការយោធា ដែលចូលនិវត្តន៍មួយរូប គឺលោកឧត្តមសេនីយ៍ James Mattis ធ្វើជារដ្ឋមន្រ្តីក្រសួង ការពារជាតិ នៅក្នុងជួររដ្ឋាភិបាល ថ្មីរបស់លោក ដែលនឹងត្រូវដឹកនាំ សហរដ្ឋអាមេរិកនៅ ដើមឆ្នាំក្រោយនេះ។

 នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

លោក James Mattis ដែលជាទូទៅ ត្រូវគេស្គាល់ថាជា «ឆ្កែកំណាច» នោះគឺជាអ្នករិះគន់ មិនសំចៃមាត់នោះ ឡើយទៅលើគោល នយោបាយ ទាក់ទងនឹងតំបន់ មជ្ឈឹមបូព៌ារបស់ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលជាពិសេស នោះគឺប្រទេស អ៊ីរ៉ង់តែម្តង ដោយលោក Mattis តែងតែបានសំដៅ ទៅប្រទេសមួយនេះថា គឺជា ការគំរាមកំហែង ដ៏ខ្លាំងក្លាជាង គេតែមួយគត់ ទៅលើស្ថិរភាពក៏ ដូចជាសន្តិភាព នៅតំបន់មជ្ឈឹមបូព៌ា។

គួរបញ្ជាក់ដែរថា អតីតមេបញ្ជាការ កងទ័ពអាមេរិករូបនេះ មានវត្តមាននៅគ្រប់ សង្រ្គាមក្នុងតំបន់ មជ្ឈឹមបូព៌ា គិតចាប់តាំង តែពីសង្រ្គាម អ៊ីរ៉ាក់កាលពីឆ្នាំ១៩៩០ និងឆ្នាំ២០០១ ហើយព្រមទាំងបាន ដឹកនាំកងទ័ពម៉ារីន របស់អាមេរិកប្រមាណជា៤,០០០នាក់ ដើម្បីតាមស្វែងរក មេដឹកនាំភេរវកដ៏ល្បីគឺលោក Osama bin Laden ទៀតផង៕

ដកស្រង់់ពី៖ FRESH NEWS