Social Network

ទីបំផុត កូរ៉េខាងជើង បើកឲ្យដំណើរការ នូវអគារកប់មេឃ ១០៥ជាន់ តម្លៃរាប់រយលានដុល្លារ បន្ទាប់ពីប្រើ ពេលសាងសង់ អស់៣០ឆ្នាំ

កូរ៉េខាងជើង ៖ អគាររាងពីរ៉ាមីត ដ៏ចម្លែករបស់ កូរ៉េខាងជើង មានកំពស់១០៥ជាន់ ដែលបានចំណាយ ពេលកសាងអស់ រយៈកាលដ៏យូរ គឺតាំងសម័យជីតារបស់ គីម ជុងអ៊ុន គឺលោក Kim Il-sung  នៅកាន់ អំណាច ជាទីបំផុតអាចបើក ស្វាគមន៍ភ្ញៀវជាផ្លូវការ។

 តាមសេចក្តី រាយការណ៍ គម្រោងបើកជាផ្លូវការ ក្នុងឆ្នាំ១៩៨៩ របស់អគារកប់មេឃ មានកម្ពស់ ៣៣០ ម៉ែត្រនេះ បានរលាយ សាបសូន្យទៅវិញ ជាអចិន្ត្រៃយ៍ បន្ទាប់ពីការដួលរលំ នៃសម្ព័ន្ធមិត្ត និងអ្នកគាំទ្រ ផ្នែកហិរញ្ញវត្ថុ គឺសហភាពសូវៀត គួបផ្សំជាមួយនឹង អំពើពុករលួយ និងឧក្រិដ្ឋកម្ម ក្នុងប្រទេសផ្ទាល់។

ប៉ុន្តែក្នុងពេល  បច្ចុប្បន្ននេះ ពន្លឺនៃការបើក ស្វាគមន៍ បានកើតមានជាថ្មី ចំពោះអគារតម្លៃ ៤៦៩លាន ដុល្លារ ក្នុងទីក្រុងព្យុងយ៉ាង បន្ទាប់ពីការ ចំណាយពេល៥ឆ្នាំចុងក្រោយ រាប់ចំដាក់ស៊ុមបង្អួច និងដំឡើងប្រព័ន្ធ ទូរគមនាគមន៍រួចរាល់។


ដកស្រង់ពី៖ដើមអម្ពិល