Social Network

យូអិន​ ៖ ចំនួនជនភៀសខ្លួន ស៊ូដង់ខាងត្បូង នៅក្នុងប្រទេសស៊ូដង់ កើនដល់ជាង ២៦ម៉ឺននាក់

ខាធូម ៖ ភ្នាក់ងារសារជនភៀសខ្លួន របស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ចំនួនជនភៀស ខ្លួនស៊ូដង់ ខាងត្បូង នៅក្នុងប្រទេសស៊ូដង់ កើនឡើងដល់ ២៦៣,០០០នាក់ ដែលមានការកើនឡើងខ្ពស់បំផុត នៅក្នុង ខែតុលា ឆ្នាំ២០១៦ ការកើនឡើងនេះ ដោយសារតែប្រទេសស៊ូដង់ ខាងត្បូង ត្រូវហែកហួរដោយសង្គ្រាម និងកំពុងត្រូវ ការជំនួយពីអន្ដរជាតិយ៉ាង ខ្លាំង ។

ប្រភពព័ត៌មានពី ការិយាល័យឧត្តមស្នងការ នៃអង្គការ សហប្រជាជាតិ (UNCHR) បានឲ្យដឹងថា ជនភៀសខ្លួន ស៊ូដង់ ខាងត្បូងប្រហែលជា ២៦៣,០០០នាក់ បានភៀសខ្លួន ទៅដល់ក្នុងប្រទេសស៊ូដង់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ហើយពួកគេ ក៏កំពុងតែស្ថិតក្នុងស្ថានភាព អសន្ដិសុខនៅ ក្នុងប្រទេសស៊ូដង់ ផងដែរជាពិសេស ចំនួនការហូរចូល ជនភៀសខ្លួន យ៉ាងច្រើន នេះនឹងត្រូវបានគេរំពឹង នឹងហូរចូលកាន់ តែច្រើនជាង នេះទូទាំងប្រទេស នៅក្នុងអំឡុងខែធ្នូ ឆ្នាំក្រោយ ។

បច្ចុប្បន្ននេះ ជនភៀសខ្លួន ស៊ូដង់ខាងត្បូង កំពុងតែរស់ នៅក្នុងជំរុំ នៅតាមបណ្ដា រដ្ឋមួយចំនួន នៅក្នុងប្រទេស ស៊ូដង់ ប៉ុន្ដែដោយសារតែចំនួន ពួកគេច្រើនលើស លុបពេក ទើបបណ្ដាលឲ្យមានការខ្វះខាត និងត្រូវការជំនួយ ពីអន្ដរជាតិជាបន្ទាន់ ៕

ដកស្រង់ពី៖ ដើមអម្ពិល