Social Network

ផ្ទាំងគំនូរ ដ៏កម្រ របស់Leonardo Da Vinci ត្រូវបានរកឃើញ និងមានតម្លៃ ១៦លានដុល្លារ

ប្រភពព័ត៌មានរបស់The Fox News កាលពីថ្ងៃចន្ទកន្លង មកបានសរសេរ ឲ្យដឹងថាផ្ទាំងគំនូរ ដ៏កម្រមួយ ដែលត្រូវបានគូរ ដោយផ្ទាល់ដៃរបស់អ្នកប្រាជ្ញអ៊ីតាលី ដែលបានចាប់កំណើត កាលពីអំឡូងឆ្នាំ១៤៥២ ត្រូវបានគេដាក់ដេញថ្លៃ រហូតទៅដល់១៦លានដុល្លារ នៅឯកន្លែងដេញថ្លៃមួយនាទីក្រុងប៉ារីស។

អគារជាកន្លែង ដេញថ្លៃផ្ទាំងគំនូរ ដ៏កម្រដែលមានឈ្មោះ ថាTajan បានប្រកាសថានេះគឺ ជាស្នាដៃទីរបស់អ្នក ប្រាជ្ញអ៊ីតាលីDa Vinci រូបនេះហើយ តាមការអះអាង បានបញ្ជាក់ថាតម្លៃ របស់វានឹង អាចទៅដល់ច្រើន ជាង១៥,៨លានដុល្លារ

ផ្ទាំងគំនូរបែប គំនូរខ្វៀកនេះ គឺជាផ្ទាំងគំនូរមួយ ក្នុងចំណោមផ្ទាំងគំនូរ១៤ផ្ទាំង ដែលត្រូវបានបង្កើតឡើង ដោយអ្នកប្រាជ្ញអ៊ីតាលី រូបនោះ ហើយវាត្រូវ បានយកទៅដាក់ដេញថ្លៃ ដោយបុរសជា វេជ្ជបណ្ឌិតចូល និវត្តន៍ម្នាក់ដែលត្រូវ បានរក្សាទុកតាំងពី ជំនាន់ឪពុករបស់គាត់មកម្ល៉េះ ៕ 


ដកស្រង់ពី៖ដើមអម្ពិល