Social Network

ប្រទេសរុស្ស៊ីបន្តបំពាក់សុទ្ធតែបរិក្ខាយោធាថ្មី​ៗ និងទំនើបៗដល់កង​អង្គភាពយោធា​ច្រើនជាង ៧,០០០កង​ពលនៅ​ឆ្នាំ២០១៦នេះ

(មូស្គូ)៖ កងកម្លាំងរុស្ស៊ី បានបំពាក់បរិក្ខា យោធាថ្មី ដល់កងអង្គ ភាពយោធាច្រើនជាង ៧,០០០កងពល នៅឆ្នាំ២០១៦ នេះស្របពេល ទីក្រុងមូស្គូ កំពុងមាន ភាពតាន តឹងជាមួយអង្គការ NATO ជុំវិញជម្លោះនៅ ភាគខាងកើតប្រទេស អ៊ុយក្រែន និងតំបន់ឧបទ្វី បគ្រីមៀ។

នេះបើតាម សម្តីអនុរដ្ឋ មន្ត្រីក្រសួង ការពារជាតិរុស្ស៊ី ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួរ នៅរសៀល ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ ជាមួយសារ ព័ត៌មានរុស្ស៊ី Izvestia អនុរដ្ឋមន្ត្រី ការពារជាតិ លោក Dmitry Bulgakov បានបញ្ជាក់ថា «យើងអាចនិយាយបានថាក្នុងឆ្នាំ២០១៦ នេះគឺជាឆ្នាំដែលសម្បូរជោគជ័យសម្រាប់កងទ័ពរុស្ស៊ី ពោលគឺកងទ័ពជាងពាក់កណ្ដាលត្រូវបានបំពាក់សុទ្ធតែបរិក្ខាយោធាទំនើបៗថ្មីជំនាន់ក្រោយបំផុត»

គួររំលឹកថា បើតាមលោក Dmitry Bulgakov ក្រសួងការពារ ជាតិរុស្ស៊ី បានផ្ដល់ ជំនួយជាបរិក្ខាយោធា រួមមានទាំង គ្រាប់រ៉ក្កែត គ្រាប់រំសេវ ប្រេឥន្ធនៈ និងស្បៀង អាហារជាង ៧១០តោនដល់ កងទ័ពរុស្ស៊ី ដែលកំពុងឈរ ជើងនៅឯមូលដ្ឋាន ទ័ពក្នុងប្រទេសស៊ីរី៕

ដកស្រង់ពី៖FRESH NEWS