Social Network

ប៉ាគីស្ថាន៖ឥណ្ឌា បានបញ្ជូនទ័ពជាង១ លាននាក់ ទៅកាន់ទីក្រុងជែម្មូ និងកាស្មៀរ

ប៉ាគីស្ថាន បាននិយាយឲ្យ ដឹងកាលពី ថ្ងៃពុធម្សិលមិញនេះថា ឥណ្ឌាបានបញ្ជូន កងទ័ពជាង ១លាននាក់ ទៅក្នុង ទីក្រុងជែម្មូ និងកាស្មៀរ ដែលជាទីមាន ការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ ខ្ពស់បំផុតមួយ ក្នុងពិភពលោក ។

អ្នកនាំពាក្យ ក្រសួងការ បរទេសប៉ាគីស្ថាន បាននិយាយថា វត្តមានកងទ័ពឥណ្ឌា ក្នុងទ្រង់ទ្រាយធំ បែបនេះ គឺខុសទៅនឹងការ អនុវត្ តនូវ សេចក្តី សម្រេចរបស់យូអិន ស្តីអំពីកាស្មៀរ ហើយអ្នកនាំពាក្យរូបនោះ បានធ្វើការចោទ ប្រកាន់ទៀតថា ក្នុង រយៈពេល ៤ខែកន្លងមក កងទ័ពឥណ្ឌា បានសម្លាប់ អ្នកកាស្មៀរគ្មានកំហុស ព្រមទាំងបាន ល្មើសនឹង គោលការណ៍សិទ្ធិ មនុស្ស ។

នៅក្នុង សេចក្តីថ្លែង ការណ៍នេះ មន្ត្រីនាំពាក្យការ បរទេសប៉ាគីស្ថាន ក៏បានជម្រុញ ឲ្យឥណ្ឌាបញ្ឈប់ បង្ហូរឈាមគ្នា នៅកាស្មៀរ ដោយធ្វើការ សង្កត់ធ្ងន់ថា ប៉ាគីស្ថាន នឹងធ្វើការ ដោះស្រាយជាមួយឥណ្ឌា តាមបែបសន្តិវិធី ។

ដកស្រង់ពី៖ដើមអម្ពិល