Social Network

លោក បាន គីមូន កំពុងធ្លាក់ប្រជាប្រិយភាព​ដោយសារការបង្ហាញ​អត្តចរិតប្លែកៗ និងរឿងអាស្រូវស៊ីសំណូក!

(សេអ៊ូល)៖ ការវិលត្រឡប់មកកាន់ កូរ៉េខាងត្បូង ដែលបាននិងកំពុងប្រឈមមុខ វិបត្តិនយោបាយ យ៉ាងធ្ងន់ធ្ងរនោះ មានសញ្ញាពុំសូវជាល្អប៉ុន្មាននោះឡើយ សម្រាប់អតីត ប្រមុខដឹកនាំកំពូល នៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលធ្លាប់ត្រូវបានគេស្ទាបស្ទង់ថា ទំនងជានឹងអាចក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូងថ្មី បន្ទាប់ពីការលេចលឺថា លោកមានជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវពុករលួយ របស់ក្រុមគ្រួសារសាច់ញាតិ និង មានការចោទសួរដ៏ជជីក ជាច្រើនពីសំណាក់ អ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តខុសឆ្គងប្លែកៗរបស់លោក។

Read more: លោក បាន គីមូន កំពុងធ្លាក់ប្រជាប្រិយភាព​ដោយសារការបង្ហាញ​អត្តចរិតប្លែកៗ...

តួកគីប្រកាសថានឹងមិនប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីនោះឡើយ!

(អ៊ីស្ដង់ប៊ូល)៖ ឧបនាយករដ្ឋមន្ត្រី តួកគីលោក នូម៉ាន់ គូតទូលមូស (Numan Kurtulmus) បានបញ្ជាក់ចំៗ នៅថ្ងៃអង្គារនេះថា ការអះអាងដែលថា តួកគីនឹងប្រគល់ទីក្រុង Al-Bab ទៅឱ្យ កងកម្លំាងរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ នៅពេលក្រុម ISIS ត្រូវបានកម្ចាត់ ឬបណ្ដេញចេញ គឺជារឿងមិនពិត ពោលគឺទីក្រុងអង់ការ៉ា គ្មានគំរោងធ្វើបែបនេះឡើយ។

Read more: តួកគីប្រកាសថានឹងមិនប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីនោះឡើយ!

រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការ​ចាកចេញ​ពីសហ​ភាពអឺរ៉ុប «Brexit» បានទេ បើសភាមិនបោះឆ្នោតគាំទ្រ !

(ឡុងដ៍)៖ ទីបំផុត បញ្ហាដ៏ធំមួយ បានលេចឡើងហើយ គឺសភាជាតិ របស់អង់គ្លេស ដែលហាក់មានភាពស្រពិចស្រពិលថា នឹងអាចបោះឆ្នោតគាំទ្រទៅដល់ រដ្ឋាភិបាល ឲ្យដំណើរការនីតិវិធី ក្នុងការចាកចេញ ពីសហភាពអឺរ៉ុប «Brexit» ជាហេតុដែលអាច ធ្វើឲ្យគំរោងការណ៍ របស់លោកស្រី ធារ៉េសា ម៉ាយ (Theresa May) ក្នុងការរៀបចំ កិច្ចពិភាក្សាជាមួយ សហភាពអឺរ៉ុបជាផ្លូវការ នៅចុងខែមីនា ត្រូវជាប់គាំង។

Read more: រដ្ឋាភិបាលអង់គ្លេស មិនអាចអនុវត្តន៍ដំណើរការ​ចាកចេញ​ពីសហ​ភាពអឺរ៉ុប «Brexit»...

ប្រធានាធិបតី​អាមេរិក១០រូប មុន​ និង​ក្រោយពេលកាន់តំណែងផ្លាស់​ប្តូរ​មុខ​មាត់​បែប​ណា​ខ្លះ?

ការងារជាប្រធានាធិបតី ពិតជាមិនងាយស្រួលនោះឡើយ មានភាពស្មុគស្មាញច្រើន ជាពិសេស ត្រូវគិតគូររឿងប្រទេសជាតិ។

Read more: ប្រធានាធិបតី​អាមេរិក១០រូប មុន​...

ការចាកចេញរបស់អង់គ្លេស នឹងជំរុញឲ្យ «អឺរ៉ុបកាន់តែរួបរួមគ្នា និងខ្លាំងក្លា»

(ញូយ៉ក)៖ ប្រធានអ្នកចរចា Brexit នៃសភាសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានថ្លែងថា ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេស ក្នុងការដកខ្លួនចេញពី EU បានផ្តល់ឱកាសដ៏ល្អមួយ ដល់ការធ្វើកំណែងទម្រង់ នៅក្នុងសហភាពអឺរ៉ុបផ្ទាល់ និង ជៀសវាងការបែកបាក់គ្នាបន្ថែមទៀត នាពេលអនាតគ នៅក្នុងចំណង ទាក់ទងរវាងសមាជិក ដែលនៅសេសសល់។

Read more: ការចាកចេញរបស់អង់គ្លេស នឹងជំរុញឲ្យ «អឺរ៉ុបកាន់តែរួបរួមគ្នា និងខ្លាំងក្លា»

យន្តហោះចម្បាំងតួកគី សម្រុកទម្លាក់​គ្រាប់បែកនៅ​ភាគខាងជើង​ស៊ីរី​ ស្លាប់​សមាជិក ISIS ចំនួន៦៥នាក់!

(អង់ការ៉ា)៖ យោធាតួកគី បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦៥នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រតិបត្តិការយោធាមួយ នៅទីក្រុង Al-Bab ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី នារយៈពេល២៤ម៉ោងចុងក្រោយនេះ។

Read more: យន្តហោះចម្បាំងតួកគី សម្រុកទម្លាក់​គ្រាប់បែកនៅ​ភាគខាងជើង​ស៊ីរី​ ស្លាប់​សមាជិក...

​ស្លាប់កើនដល់១៨នាក់ និង៥០នាក់រងរបួស ដោយសារព្យុះកំណាចថូណាដូ វាយប្រហារសហរដ្ឋអាមេរិក

(អាមេរិក)៖ ក្រុមមន្ត្រីអាមេរិក បានឲ្យដឹង នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះថូណាដូ បានកើនឡើងដល់ ១៨នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅឯភាគខាងត្បូង សហរដ្ឋអាមេរិក។

Read more: ​ស្លាប់កើនដល់១៨នាក់ និង៥០នាក់រងរបួស ដោយសារព្យុះកំណាចថូណាដូ...

ភ្លើងឆេះព្រៃដែលគ្មាននរណានឹកស្មានដល់ កើតឡើងនៅភាគខាងលិចអូស្ត្រាលី និងឈានដល់គ្រប់គ្រងលែងបាន!

(ស៊ីដនី)៖ ភ្លើងឆេះព្រៃ ដែលបាននិងកំពុងវាយលុក ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជារឿងគ្មាននរណា នឹកស្មានដល់នោះ បានឈានដល់តំណាក់កាល គ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរ ពន្លត់អគ្គីភ័យ កំពុងពង្រាយកម្លាំង ពន្លត់និងជម្លៀសប្រជាជន ដែលងាយរងគ្រោះចេញពីទីនោះ។

Read more: ភ្លើងឆេះព្រៃដែលគ្មាននរណានឹកស្មានដល់ កើតឡើងនៅភាគខាងលិចអូស្ត្រាលី...

មនុស្ស​៣៦នាក់ បានស្លាប់ និង៥០នាក់ រងរបួសនៅក្នុង​គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់​ផ្លូវនៅ​ប្រទេស​ឥណ្ឌា

(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៦នាក់ បានបាត់បង់ជីវិត និង ៥០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង ហេតុការណ៍ រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿង រអិលធ្លាក់ផ្លូវ នៅយប់ថ្ងៃសៅរ៍ ម្សិលមិញ នៅឯភាគខាងត្បូង ប្រទេស ឥណ្ឌា។

Read more: មនុស្ស​៣៦នាក់ បានស្លាប់ និង៥០នាក់...

សហរដ្ឋអាមេរិក និងអង្គការ NATO ដាក់ពង្រាយ​កម្លាំង និងបរិក្ខាយោធា​បន្ថែមនៅជិត​ព្រំដែនរុស្ស៊ី មិនមែនសំដៅ​ការពារព្រំដែន​អឺរ៉ុបឡើយ!

(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និង អង្គការណាតូ (NATO) បានដាក់ពង្រាយបន្ថែម នូវពលទាហាន រួមជាមួយនិងបរិក្ខាយោធា ជាច្រើនផ្សេងទៀត ទៅកាន់បណ្តាប្រទេស នៅតំបន់អឺរ៉ុបភាគកណ្តាល និង ខាងកើតក៏ដូចជា ប្រទេសនៅតំបន់បាល់ទិច (Baltic) ដោយលើកយកបញ្ហា សន្តិសុខធ្វើជាហេតុផល ប៉ុន្តែការបង្កើនកម្លាំងយោធា ទ្រង់ទ្រាយធំបែបនេះ មិនធ្លាប់មាន នៅតាមតំបន់ទាំងនោះឡើយ គឺមិនមែនសំដៅ ការពារព្រំដែនសហភាពអឺរ៉ុបនោះឡើយ។

Read more: សហរដ្ឋអាមេរិក និងអង្គការ NATO ដាក់ពង្រាយ​កម្លាំង...

ចិនព្រមាន​ «សងសឹកលើក្រុមហ៊ុន Boeing និងវិស័យកសិកម្មរបស់អាមេរិក!» បើសិនជាលោក ដូណាល់ ត្រាំ បង្កសង្រ្គាមពាណិជ្ជកម្ម!

(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន ដ៏មានឥទ្ធិពលមួយ នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានជាថ្មីម្ដងទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងវិស័យនាំចូល ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅ សងសឹកពីសំណាក់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលចាប់ផ្ដើម មុនដោយប្រធានាធិបតី ជាប់ឆ្នោត លោក ដូណាល់ ត្រាំ។

Read more: ចិនព្រមាន​ «សងសឹកលើក្រុមហ៊ុន Boeing និងវិស័យកសិកម្មរបស់អាមេរិក!» បើសិនជាលោក...

អ្នកជំនាញព្រមានប្រជាជនអ៊ីតាលី «ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដី» ដែលអាចកើតមានបន្ថែមទៀត!

(រ៉ូម)៖ ប្រជាជនអ៊ីតាលី ត្រូវបានណែនាំឲ្យបន្តការ ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះអ្នកជំនាញជាច្រើន បានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀត មិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី នាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការ រញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និង បង្ខំឲ្យប្រព័ន្ធ គមនាគមន៍នៅក្នុងតំបន់ ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យ មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និង កន្លែងធ្វើការរបស់ពួកគេ ជាប្រញាប់ប្រញាល់ទៀតផង។

Read more: អ្នកជំនាញព្រមានប្រជាជនអ៊ីតាលី «ឲ្យមានការប្រុងប្រយ័ត្នខ្ពស់...

អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ក្នុងរដ្ឋតិចសាស់ ដោយសារ​បញ្ហាសុខភាព!

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបានគេរាយការណ៍ថា កំពុងសម្រាក នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Houston រដ្ឋតិចសាស់ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធានការិយាល័យរបស់លោក បានអះអាងថា ស្ថានភាពសុខភាពលោក Bush បានត្រឡប់មកភាពធម្មតា និង ល្អប្រសើរឡើងវិញហើយ តែមិនបានបញ្ជាក់ពីជំងឺអ្វីទេ។

Read more: អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush...

កក្រើក! មនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់របួស ដោយសារការផ្ទុះដ៏ខ្លាំងក្លាមួយ ក្នុងជំរុំស្នាក់នៃភាគខាងជើងប្រទេសម៉ាលី!

(ម៉ាលី)៖ ការផ្ទុះដ៏កក្រើកមួយ បានកើតឡើង នៅក្នុងជំរុំស្នាក់នៅ ក្នុងតំបន់ភាគខាងជើង ប្រទេសម៉ាលី បានបណ្តាលឲ្យមនុស្ស ៣៣នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀត រងរបួស ខណៈមូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានបញ្ជាក់ ពីអាជ្ញាធរ ប្រទេសអាហ្វ្រិកមួយនេះ នៅឡើយទេ។

Read more: កក្រើក! មនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់របួស ដោយសារការផ្ទុះដ៏ខ្លាំងក្លាមួយ...

រុស្ស៊ីនៅតែបន្តធ្វើសមយុទ្ធ​យោធាឥត​ឈប់ឈរ ចំពោះមុខការដាក់​ពង្រាយកងទ័ព​របស់អាមេរិក ក្នុង​តំបន់​អឺរ៉ុប!

(ម៉ូស្គូ)៖ មកទល់ពេលនេះ ប្រទេសរុស្ស៊ី នៅតែបន្ត ការធ្វើសកម្មយុទ្ធយោធាឥតឈប់ឈរ ដោយទើបតែបានចាប់ផ្តើម ការហ្វឹកហ្វឺនចំពោះការប្រើប្រាស់ ប្រព័ន្ធមីស៊ីលចល័ត «Yars» ដ៏មានអានុភាព របស់ខ្លួនបន្ថែមទៀត ខណៈពេលដែលសហរដ្ឋអាមេរិក បាននិងកំពុងដាក់ពង្រាយ កងទ័ពរាប់ពាន់នាក់ និង រថក្រោះរាប់សិបគ្រឿង នៅតំបន់អឺរ៉ុបខាងកើត ក្បែរព្រំដែនរុស្ស៉ី។

Read more: រុស្ស៊ីនៅតែបន្តធ្វើសមយុទ្ធ​យោធាឥត​ឈប់ឈរ...

ចិនស្នើយ៉ាងទទូចកុំឲ្យអាមេរិក អនុញ្ញាត​ប្រតិភូកោះតៃវ៉ាន់ ចូលរួម​ពិធីស្បថ​ឡើង​កាន់តំណែង​របស់ លោក ដូណាល់ ត្រាំ

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះ បានស្នើយ៉ាងទទូច ដល់សហរដ្ឋអាមេរិក កុំអនុញ្ញាតឲ្យក្រុមគណៈប្រតិភូ នៃកោះតៃវ៉ាន់ ត្រូវអញ្ចើញទៅចូលរួម ពិធីស្បថឡើងកាន់តំណែង របស់ ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅ នាចុងសប្តាហ៍នេះ។

Read more: ចិនស្នើយ៉ាងទទូចកុំឲ្យអាមេរិក អនុញ្ញាត​ប្រតិភូកោះតៃវ៉ាន់...

គ្រោះរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ វាយប្រហារចំទីក្រុងរ៉ូម ប្រទេសអ៊ីតាលី!

(រ៉ូម)៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន រុស្ស៊ី Russia Today នៅល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា គ្រោះធម្មជាតិ រញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះ បានជះឥទ្ធិពលដល់ តំបន់មួយចំនួនទៀត រួមមាន Lazio, Abruzzo, និង Marche ផងដែរ។

Read more: គ្រោះរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ វាយប្រហារចំទីក្រុងរ៉ូម ប្រទេសអ៊ីតាលី!

កងទ័ពអាកាសនីហ្សេរីយ៉ា វាយប្រហារ​លើជំរុំ​ជនភៀស​ខ្លួន បណ្តាលឲ្យ​ស្លាប់៥២នាក់ និងរបួស​១២០នាក់

(នីហ្សេរីយ៉ា)៖ យន្តហោះចម្បាំង នៃកងទ័ពជើងអាកាស នីហ្សេរីយ៉ា បានសម្លាប់ជីវិតមនុស្ស យ៉ាងតិចចំនួន៥២នាក់ និង ធ្វើឲ្យរងរបួសចំនួន១២០នាក់ ផ្សេងទៀត នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែក ទៅលើជំរុំជនភៀសខ្លួន មួយកន្លែង នៅភាគឦសាននៃប្រទេស។

Read more: កងទ័ពអាកាសនីហ្សេរីយ៉ា វាយប្រហារ​លើជំរុំ​ជនភៀស​ខ្លួន បណ្តាលឲ្យ​ស្លាប់៥២នាក់...

ប្រទេសថៃខាតបង់ជិត «៨០០លានដុល្លារ» ដោយសារទឹកជំនន់ដើមឆ្នាំមិនធ្លាប់មាន ខណៈមហន្តរាយនេះ​មិនទាន់បញ្ចប់ និង «ប្រជាជន ៤១នាក់ស្លាប់»

(បាងកក)៖ ទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានវាយលុកបណ្តាខេត្ត ភាគខាងត្បូងប្រទេសថៃ នៅអំឡុងដើមឆ្នាំ២០១៧នេះ មិនត្រឹមតែ បានផ្តាច់ជីវិតប្រជាជន ៤១នាក់ប៉ុណ្ណោះទេ វានៅបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ និង ឯកជនជាច្រើន សរុបជាទឹកប្រាក់ជាង ៧៧៣លានដុល្លារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរឧតុនិយម បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគខាងត្បូង នឹងកើតមានបន្ថែមទៀត ពីថ្ងៃទី១៨-២២ ខែមករា។

Read more: ប្រទេសថៃខាតបង់ជិត «៨០០លានដុល្លារ» ដោយសារទឹកជំនន់ដើមឆ្នាំមិនធ្លាប់មាន...

អវកាសយានិក Eugene Cernan ចុងក្រោយដែល​ធ្លាប់ឈរ​នៅឋាន​ព្រះច័ន្ទ ទទួលមរណភាព​​ហើយ ​នៅអាយុ ៨២ឆ្នាំ!

អាមេរិក៖ អវកាសយានិក នៃបេសកកម្មអាប៉ូឡូ (Apollo) លោក Eugene A. Cernan ជាបុរសចុងក្រោយគេបំផុត ដែលបានឈានជើង ជាន់លើទីឋានព្រះច័ន្ទ បានទទួលមរណភាពហើយ ក្នុងអាយុ ៨២ឆ្នាំ នៅថ្ងៃចន្ទ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។

Read more: អវកាសយានិក Eugene Cernan ចុងក្រោយដែល​ធ្លាប់ឈរ​នៅឋាន​ព្រះច័ន្ទ ទទួលមរណភាព​​ហើយ...

យន្តហោះ MH370៖ ខំប្រឹងរុករកបីឆ្នាំ​ហើយ អត់ដឹងយន្តហោះ​នៅទីណាឲ្យប្រាកដ ហើយក្រុម​​រុករក៣ប្រទេស ក៏​សម្រេច​ចិត្ត​បញ្ឈប់!

(ស៊ីដនី)៖ បីឆ្នាំកន្លងផុតទៅហើយ ដែលយន្ដហោះ MH370 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយមិនតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ន យន្ដហោះមួយនេះ នៅតែមិនទាន់ ត្រូវបានរកឃើញ ដោយឡែក មូលហេតុនៃការបាត់ខ្លួន ក៏ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យបានច្បាស់នោះដែរ ខណៈក្រុមអ្នកស្វែងរកមកពីប្រទេសចិន អូស្ត្រាលី និងម៉ាឡេស៊ី បានប្រកាសនៅថ្ងៃអង្គារនេះ ពីការផ្អាកប្រតិបត្តិការ ស្វែងរកនៅក្រោមបាតសមុទ្រ។

Read more: យន្តហោះ MH370៖ ខំប្រឹងរុករកបីឆ្នាំ​ហើយ អត់ដឹងយន្តហោះ​នៅទីណាឲ្យប្រាកដ...