សភាថៃ បង្កើតឡើងដោយយោធា បានបោះឆ្នោត ភ្លូកទឹកភ្លូកដី នៅថ្ងៃសុក្រនេះ សម្រេចឲ្យមានការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយ ការិយាល័យរបស់ស្តេចថ្មី ដោយការធ្វើបែបនេះ គេជឿថា ទំនងជានឹងពន្យាពេលបោះឆ្នោតតំណាងរាស្ត្រ ដែលធ្លាប់ត្រូវបាន គ្រោងធ្វើនៅចុងឆ្នាំ២០១៧នេះ។
Read more: រដ្ឋសភាប្រទេសថៃបានអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ...
អង្គការ Oxfam បានចេញផ្សាយថា មនុស្សទាំង៨នាក់នោះ មកពីអាមេរិក៦នាក់ អេស្ប៉ាញម្នាក់ និង ចស៊ីកូម្នាក់ រួមមានទាំង ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates ,ស្ថាបនិកហ្វេសបុក គឺលោក Mark Zuckerberg និង លោក Jeff Bezos ស្ថាបនិក Amazon ផងដែរ ដោយដកស្រង់ពី បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក របស់ Forbes ។
Read more: បុរស៨នាក់មានទ្រព្យសម្បត្តិស្មើនឹងទ្រព្យសម្បត្តិមនុស្សពាក់កណ្តាលពិភពលោក
(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង កូរ៉េខាងជើង ប្រចំាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក ថែ យ៉ុង ហូ (Thae Yong Ho) បាននិយាយថា មន្ត្រីទូតកូរ៉េខាងជើង ជាន់ខ្ពស់ ជាច្រើននាក់ផ្សេងទៀត នៅតាមបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអាចរត់ភៀសខ្លួន មកសុំជ្រកកោន នៅកូរ៉េខាងត្បូង។
Read more: កាន់តែធ្ងន់ធ្ងរ! មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងបន្ថែមទៀត នឹងអាចរត់ចោលតំណែង...
(ប៉េកាំង)៖ កាសែត គាំទ្ររដ្ឋាភិបាលចិនមួយ បានសរសេរថា ការចង់បិទប្រទេសចិន មិនឲ្យចល័ត ទៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលអនាគត រដ្ឋមន្ត្រីការបរទេសថ្មី របស់អាមេរិកបានលើកឡើង កាលពីថ្ងៃម្សិលមិញគឺជាចេតនាចង់ «បញ្ឆេះសង្គ្រាម» នៅក្នុងតំបន់នេះហើយ។
Read more: កាសែតចិនមួយ សរសេរព្រមានអាមេរិកថា «វាគឺជាការបញ្ឆេះសង្គ្រាម...
(បាងកក)៖ សភាជាតិថៃ ដែលគាំទ្រដោយ រដ្ឋាភិបាលយោធា នៅថ្ងៃសុក្រនេះ បានបោះឆ្នោត អនុម័តហើយលើការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ តាមព្រះរាជបំណង របស់ព្រះមហាក្សត្រថៃថ្មីព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ហើយដែលការអនុម័តនេះ ត្រូវបានគេមើលឃើញថា អាចនឹងជំរុញឱ្យការបោះឆ្នោតសកល ដែលគ្រោងនឹងរៀបចំឡើង ក្នុងឆ្នាំនេះត្រូវពន្យាពេល។
(ប៉ារីស)៖ ជារៀងរាល់សប្ដាហ៍ ក្រុមដ៏តូចមួយ ដែលគាំទ្រ បេក្ខភាព ប្រធានាធិបតីបារាំង មកពី គណបក្សរណសិរ្សជាតិ (Front National) លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កំពុងគិតគូររកវិធីសាស្ត្រ ធ្វើយ៉ាងណាដើម្បីបញ្ចប់ នូវការគិត របស់មនុស្សមួយចំនួន ដែលនិយាយថា មិនអាចទៅរួច ចំពោះជ័យជម្នះ របស់លោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី បារំាង នៅខែឧសភា ខាងមុខនេះ។
Read more: តើស្ត្រីរូបនេះ អាចក្លាយជាប្រធានាធិបតីបារាំងឬទេ នៅថ្ងៃអនាគត?...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ ពីបរាជ័យ នៃនយោបាយ ការបរទេសមួយចំនួន របស់លោក ជាពិសេស គឺសង្រ្គាមស៊ីរីតែម្ដង ប៉ុន្តែពេលជាមួយគ្នា លោក អូបាម៉ា នៅតែអះអាងថា សហរដ្ឋអាមេរិក គឺជាមហាអំណាចលេខ១ នៅលើពិភពលោក ហើយគូប្រជែង ដូចជាចិន និង រុស្ស៊ី គ្មានសមត្ថភាព អ្វីមកប្រកួតប្រជែងនឹងសហរដ្ឋអាមេរិកបាននោះឡើយ។
Read more: លោក បារ៉ាក់ អូបាម៉ា៖ «គូប្រជែងដូចជារុស្ស៊ីនិងចិន មិនអាចប្រៀបធៀបនឹងឥទ្ធិពល...
(វ៉ាស៊ីនតោន)៖ ក្រុមគ្រួសារ ជនជាតិអាមេរិក បីនាក់ ដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារ ភេរវកម្មរបស់ក្រុម ISIS នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និង ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក បានសម្រេចចិត្ត ដាក់ពាក្យបណ្ដឹង ក្រុមហ៊ុន Twitter ទៅកាន់តុលាការ ដោយពួកគេចោទប្រកាន់ថា ក្រុមហ៊ុននៃបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ល្បីមួយនេះ បានជួយដល់ក្រុម ISIS ពោលគឺបណ្ដោយឱ្យ ក្រុមភេរវករប្រើប្រាស់ Twitter ក្នុងការផ្ញើសារ របស់ពួកគេ តាមអំពើចិត្ត។
Read more: គ្រួសារជនរងគ្រោះដោយអំពើភេរវកម្ម នៅទីក្រុងប៉ារីស និងព្រុចសែលចោទបណ្តាញសង្គម...
(តូក្យូ)៖ ជប៉ុននឹងធ្វើការ តាមដាន ប្រមូល ក៏ដូចជា វិភាគរាល់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងការបាញ់ សាកល្បងគ្រាប់មីស៊ីល និង អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយយកចិត្តទុកដាក់ ជាទីបំផុតចំពោះស្ថានភាព នៅក្នុងតំបន់ នាពេលបច្ចុប្បន្ន។
Read more: ជប៉ុនអះអាងថានឹងតាមដានជានិច្ច នូវរាល់ព័ត៌មានទាក់ទិននឹង...
(មូស្គូ)៖ ការសម្រេចចិត្តពីសំណាក់ សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថក្រោះ រថពាសដែក រួមទាំងកងទ័ព ៣,៥០០នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត នាពេលថ្មីៗនេះ ក្រោមហេតុផល ទប់ស្កាត់ ការពង្រីកឥទ្ធិពលយោធា និង ដើម្បីកំញើញរុស្ស៊ី អាចនឹងលើកទឹកចិត្ត ឱ្យបណ្ដាប្រទេសតូចៗ ហ៊ានពើងទ្រូងដាក់ទីក្រុងមូស្គូ ក៏ប៉ុន្តែវាក៏អាចនឹងបង្ក ឱ្យមានជម្លោះនៅក្នុង តំបន់ផងដែរ។
Read more: អ្នកវិភាគព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកកំពុងបញ្ឆេះសង្គ្រាម...
(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល កូរ៉េខាងត្បូងម្នាក់ បាននិយាយនៅ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា កងកម្លាំង ពិសេសអាមេរិក អាចនឹងចូលរួម នៅក្នុងប្រតិបត្តិការ មួយដឹកនាំដោយ កូរ៉េខាងត្បូង ក្នុងការធ្វើឃាត មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងករណីសង្គ្រាម ផ្ទុះឡើង ។
Read more: ប្រភពពីយោធាកូរ៉េខាងត្បូង៖ «កងកម្លាំងពិសេសអាមេរិក...
បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មនុស្ស៤នាក់ បានស្លាប់នៅក្នុងទីក្រុង Jerusalem ដោយសារតែបុរស ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកដែលបើក រថយន្តដឹកទំនិញ សំដៅបំបុក ក្រុមយោធា ។
Read more: វាយប្រហារ ដោយរថយន្ត ដឹកទំនិញ សម្លាប់យោធា អ៊ីស្រាអ៊ែល ៤នាក់ ក្នុងទីក្រុង...
(បាដាត)៖ ក្រុមសកម្មប្រយុទ្ធ ISIS នៅថ្ងៃអាទិត្យនេះ បានចេញមុខអាះអាង ទាមទារទទួលខុសត្រូវ លើការវាយប្រហារ បំផ្ទុះរថយន្ដ បង្កៃគ្រាប់បែក ដែល បណ្ដាលឱ្យមនុស្សយ៉ាង ហោចណាស់២០នាក់ បាត់បង់ជីវិត និង៥០នាក់ ផ្សេងទៀតបានរង របួសនៅឯផ្សារមួយ កន្លែងដែលសម្បូរ ទៅដោយ អ្នក កាន់សាសនា អ៊ីស្លាមនិកាយស៊ីអ៊ីត ស្ថិតភាគខាងកើត នៃរដ្ឋធានីបាដាត។
(អ៊ីរ៉ង់)៖ អតីតប្រធានាធិបតី របស់អ៊ីរ៉ង់ដ៏ល្បីមួយរូប លោក Akbar Hashemi Rafsanjani បានទទួលមរណភាព ក្នុងវ័យ៨២ឆ្នាំ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ។
Read more: អតីតប្រធានាធិបតីរបស់អ៉ីរ៉ង់ដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា បច្ចុប្បន្នកូរ៉េខាង ជើងបានបង្ហាញ ពីការរីកចំរើនទៅ មុខនៃគុណភាព និងសមត្ថភាពក្នុងការអភិវឌ្ឍអាវុធ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ឈានដល់កំរិតមួយ មិនធ្លាប់មានពីមុនមក។
Read more: ទីបំផុតសហរដ្ឋអាមេរិកទទួលស្គាល់ថា អាវុធនុយក្លេអ៊ែរ...
(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅ ថ្ងៃព្រហស្បតិ៍នេះ បានអះអាងសាជា ថ្មីឡើងវិញស្ដីពីគំរោងដាក់ ពង្រាយប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក THAAD នៅលើ ទឹកដីរបស់ខ្លួនតាម ការគ្រោងទុក បើទោះជាមានការ ជំទាស់ពីសំណាក់ទីក្រុង ប៉េកាំងក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌ មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
Read more: កូរ៉េខាងត្បូងនៅតែរក្សាជំហរ «ដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD»...
បរទេស៖ សាធារណរដ្ឋឆែក កំពុងពិចារណា ធ្វើវិសោធនកម្ម នៅក្នុងរដ្ឋ ធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យ ពលរដ្ឋអាចប្រើប្រាស់ អាវុធដោយស្របច្បាប់ ដើម្បីការពារប្រឆាំង នឹងភេរវកម្ម បន្ទាប់ពីមានការវាយប្រហារ ជាបន្តបន្ទាប់ នៅទីក្រុង ប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ និងទីក្រុង នីស ប្រទេស បារាំង រួចមក ។
Read more: សាធារណរដ្ឋឆែក កំពុងពិចារណា ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋ អាចប្រើអាវុធ...
ចិន ៖ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ ធ្វើការជីករកអស់រយៈពេល២ឆ្នាំ នៅឃ្លាំងសម្ងាត់ដ៏ធំ មួយកន្លែង មានរាង ដូចសេរ៉ាមិច ត្រូវបានគេរកឃើញ វត្ថុបុរាណជាច្រើន ជាមួយស្រីស្នំ របស់អធិរាជផ្នូរ រាជវង្សលាវ ក្នុងឆ្នាំ ៩១៦-១១២៥ នៅក្នុងតំបន់ Duolun, តំបន់ស្វយ័ត ម៉ុងហ្គោលី ចំពោះវត្ថុបុរាណ ជាច្រើននេះ ថូពណ៌ប៉សឺឡែន លម្អ តុបតែងដោយមាស និងប្រាក់ នេះយោងតាមការចុះផ្សាយពី china daily នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។
Read more: វត្ថុបុរាណជាច្រើន ត្រូវបានជីករកឃើញ ពីមាត់ផ្នូររាជវង្សលាវ
ហុងកុង៖ នៅព្រឹកថ្ងៃ អង្គារនេះ តុលាការក្រុងហុងកុង បាននាំជន ជាប់ចោទឈ្មោះ Donald Tsang ដែលជាអតីតមេដឹកនាំ ក្រុងហុងកុង និងជាមន្ត្រី មានឋានៈខ្ពស់ មួយរូបនៅ ក្នុងប្រទេសចិន ឲ្យចូលក្នុងសវនា ការកាត់ទោស លើសំណុំរឿង មួយដែលមាន ជាប់ពាក់ព័ន្ធ នឹងបទស៊ីសំណូក ។ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយឲ្យដឹង នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ ២០១៧ ។
Read more: អតីតមេដឹកនាំហុងកុង Donald Tsang ត្រូវតុលាការ បើកសវនាការជំនុំជម្រះក្តី...
(បាងកក)៖ រូបភាពមួយសន្លឹក ត្រូវបានបង្ហាញ ចេញដោយសារ ព័ត៌មានថៃ អំពីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យតក់ស្លុត បំផុតនៅក្នុង ខេត្តឈុនបុរី ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានឆក់យក ជីវិតមនុស្សរហូត ដល់ទៅ ២៥នាក់ ឯណោះអំឡុង ថ្ងៃបុណ្យចូលឆ្នាំ សកលរបស់ថៃ។
Read more: ថៃ៖ គួរឲ្យរន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នារហូតដល់ផ្ទុះឆេះស្លាប់...
(សេអ៊ូល)៖ ប៉ូលិសដាណឺម៉ាក នៅថ្ងៃចន្ទនេះ បានសម្រេចឃាត់ខ្លួន កូនស្រីលោកស្រី ឆយ ស៊ូនស៊ីល ជាមិត្តជិតស្និទ្ធ របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ហើយក៏ជាដើមចមនៃរឿង អាស្រូវពុករលួយនយោបាយ ដែលបានធ្វើឱ្យលោកស្រី ផាក ត្រូវសភាបោះឆ្នោត ទម្លាក់ពីតំណែងកាលពីខែធ្នូ។ នេះបើតាមចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌ មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
Read more: ពាក់ព័ន្ធរឿងអាស្រូវប្រធានាធិបតីកូរ៉េខាងត្បូង៖ កូនស្រីរបស់លោកស្រី ឆយ...