Social Network

ពេលនេះកូរ៉េខាងជើងងាកមក «ចោទកូរ៉េខាងត្បូងថា​​ជាអ្នកបង្កើតផែនការ​​អាក្រក់ ក្នុងករណីឃាតកម្ម​លើលោក គីម ជុងណាំ!»

(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ករណីឃាតកម្មរបស់ ជនជាតិកូរ៉េខាងជើងម្នាក់ (ដោយសំដៅលើ លោក គីម ជុងណាំ) នៅក្នុងរដ្ឋធានីគូឡាឡាំពួរ កាលពីសប្តាហ៍មុននេះ គឺជាគំរោងការណ៍ដ៏អាក្រក់ សំដៅប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយ កូរ៉េខាងត្បូង ក្នុងការទាញយកករណីមនុស្សស្លាប់ ដោយសារគាំងបេះដូង មកចោទលើរបបដឹកនាំកូរ៉េខាងជើងថា ជាអ្នកនៅពីក្រោយ ការស្លាប់នោះទៅវិញ។

Read more: ពេលនេះកូរ៉េខាងជើងងាកមក «ចោទកូរ៉េខាងត្បូងថា​​ជាអ្នកបង្កើតផែនការ​​អាក្រក់...

ផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី

(សិង្ហបុរី)៖ មានករណីផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅរោងចក្រ គ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

Read more: ផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង...

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ

(រីយ៉ូ)៖ រដ្ឋមន្ត្រីការបរទេស ប្រេស៊ីលោក Jose Serra បានលាលែងចេញពីតំណែងហើយ នៅថ្ងៃពុធ សប្តាហ៍នេះក្រោយពី អាការៈជំងឺរបស់លោក កាន់តែធ្លាក់ដុនដាប។

Read more: រដ្ឋមន្ត្រីការបរទេសប្រេស៊ីល «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ

កូរ៉េខាងជើង​​អំពាវនាវឲ្យ «ដោះលែងជន​​សង្ស័យទាំង០៣នាក់​​ជាបន្ទាន់!» ពាក់ព័ន្ធ​ករណីឃាតកម្ម​​លើលោក គីម ជុងណាំ!

(គូឡាឡាំពួរ)៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមត្ថកិច្ចធ្វើការដោះលែង ជនសង្ស័យដែលកំពុងជាប់ឃុំ ចំនួនបីនាក់ជាបន្ទាន់ ដោយទូតកូរ៉េខាងជើងអះអាងថា ការចាប់ឃុំខ្លួនពួកគេ គឺត្រូវបានធ្វើឡើងដោយគ្មានហេតុផលអ្វីទាំងអស់។

Read more: កូរ៉េខាងជើង​​អំពាវនាវឲ្យ «ដោះលែងជន​​សង្ស័យទាំង០៣នាក់​​ជាបន្ទាន់!»...

ឥណ្ឌូណេស៊ីចេញមុខអះអាងថា​ «ជនជាតិកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធការធ្វើឃាតលោក គីម ជុងណាំ បានចាកចេញទៅកាន់ទីក្រុងឌូបៃ!

(ហ្សាការតា)៖ មន្រី្តអន្តោប្រវេសន៍ ឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា បុរសជាជនជាតិកូរ៉េខាងជើង ០៣នាក់ ក្នុងចំណោម០៤នាក់ ដែលជាប់សង្ស័យ មានពាក់ព័ន្ធនឹងអំពើឃាតកម្ម លើលោក គីម ជុងណាំ បានចាកចេញតាមជើងហោះហើរមួយ ពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងឌូបៃ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីយប់នៃថ្ងៃមានឃាតកម្មនេះកើតឡើង។

Read more: ឥណ្ឌូណេស៊ីចេញមុខអះអាងថា​ «ជនជាតិកូរ៉េខាងជើង០៣នាក់ ពាក់ព័ន្ធការធ្វើឃាតលោក គីម...

ម៉ាឡេស៊ី ជឿជាក់ថាជនសង្ស័យ​ទាំងបួន​នាក់ ដែល​កំពុងស្វែងរកចាប់ខ្លួន បានត្រឡប់​ទៅ​ដល់ទីក្រុង​ព្យុង​យ៉ាងវិញ​ហើយ!

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី បានឱ្យដឹងថា កំពុងតាមស្វែងចាប់ខ្លួន ជនសង្ស័យជនជាតិកូរ៉េខាងជើង ៤នាក់ ផ្សេងទៀត នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីម ជុងណាំ ដែលត្រូវបានគេបំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋាន ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន។

Read more: ម៉ាឡេស៊ី ជឿជាក់ថាជនសង្ស័យ​ទាំងបួន​នាក់ ដែល​កំពុងស្វែងរកចាប់ខ្លួន...

ម៉ាឡេស៊ីចេញប្រកាសផ្លូវការថា ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធការសម្លាប់បងប្រុសលោក គីម ជុងអ៊ុន

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ជនសង្ស័យ៤នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីមជុងណាំ គឺជាជនជាតិកូរ៉េខាងជើងទំាងអស់ ដែលបានចាកពី ប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយមានអំពើឃាតកម្ម លោក គីម ជុងណាំ នៅឯអាកាស ដ្ឋានទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍។

Read more: ម៉ាឡេស៊ីចេញប្រកាសផ្លូវការថា ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀត...

កាន់តែច្បាស់ពីល្បិចនៃការធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម

ម៉ាឡេស៊ី៖ ជនសង្ស័យ សម្លាប់បងប្រុសម្តាយទីទៃ របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួនបាន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានឈ្មោះថា Doan Thi Huong អាយុ២៨ឆ្នាំ មកពីប្រទេសវៀតណាម។

Read more: កាន់តែច្បាស់ពីល្បិចនៃការធ្វើឃាត បងប្រុសមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម

ជនសង្ស័យ​​សម្លាប់​​បងប្រុស​លោក គីម ជុងអ៊ុន នឹងបង្ហាញខ្លួន​​នៅចំពោះមុខ​តុលាការ​​ម៉ាឡេស៊ី!​

(សេអ៊ូល)៖ ជនសង្ស័យជាស្ត្រីម្នាក់ នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប៉ូលិសម៉ាឡេស៊ី ទើបតែចាប់បាន អ្នកពាក់ព័ន្ធម្នាក់ទៀត រីឯរដ្ឋាភិបាល កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ជឿថាអំពើឃាតកម្មនេះ ត្រូវបានដឹកនាំដោយ របបដឹកនាំទីក្រុងព្យុងយ៉ាង។

Read more: ជនសង្ស័យ​​សម្លាប់​​បងប្រុស​លោក គីម ជុងអ៊ុន...

ប្រធានាធិបតីអាមេរិក «ស្នើឲ្យរដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដោះលែងមេដឹកនាំ​បក្សប្រឆាំងភ្លាមៗ!»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ រដ្ឋាភិបាប្រទេសវេណេស៊ុយអេឡា នាយប់ថ្ងៃពុធសប្តាហ៍នេះ ឲ្យដោះលែងលោក Leopoldo Lopez ដែលជាប្រធានគណបក្សប្រឆាំង និងជាអ្នកទោសនយោបាយ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

Read more: ប្រធានាធិបតីអាមេរិក «ស្នើឲ្យរដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា...

មានព័ត៌មានថា «កូរ៉េខាងជើងធ្លាប់បញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ» ឲ្យត្រឡប់ទៅព្យុងយ៉ាងវិញ ដោយខ្លាចលោករត់ទៅកូរ៉េខាងត្បូង និងអាមេរិក!

(អាមេរិក)៖យោងតាមការចេញផ្សាយរបស់ យ៉ុនហាប់ ដកស្រង់ពីបណ្តាញផ្សព្វផ្សាយ របស់អាមេរិក ឲ្យដឹងថា  រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានបញ្ជូនមន្ត្រី មកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោកត្រឡប់ទៅកូរ៉េខាងជើងវិញ។

Read more: មានព័ត៌មានថា «កូរ៉េខាងជើងធ្លាប់បញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ»...

ប៉ូលិសម៉ាឡេស៊ី «ចាប់បានស្ត្រីទីពីរពាក់ព័ន្ធករណី ធ្វើឃាតបងប្រុសមេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ នោះហើយ!»

ទីបំផុតស្ត្រីទីពីរនាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណី បំពុលសម្លាប់បងប្រុស មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងឃុំខ្លួនរួចហើយ បន្ទាប់ពីស្ត្រីទីមួយ ដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែន វៀតណាម ត្រូវបានចាប់ឃុំខ្លួនដូចគ្នា កាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញ។

Read more: ប៉ូលិសម៉ាឡេស៊ី «ចាប់បានស្ត្រីទីពីរពាក់ព័ន្ធករណី...

ស្ត្រីពីរនាក់ ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ទំនងជាស្លាប់អស់ហើយ!

(គូឡាឡាំពួរ)៖ ប្រភពពីសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ បានឲ្យដឹងនៅមុននេះបន្តិចថា ស្ត្រីពីរនាក់ ដែលជនសង្ស័យ សម្លាប់បងប្រុសលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នោះទំនងជាបានស្លាប់អស់ហើយ ប៉ុន្តែសារព័ត៌មានមិនបានបញ្ជាក់ ពីមូលហេតុនៃការស្លាប់របស់ស្ត្រី ជាជនសង្ស័យដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមចាប់ខ្លួននោះឡើយ។

Read more: ស្ត្រីពីរនាក់ ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ទំនងជាស្លាប់អស់ហើយ!

រុស្ស៊ីប្រកែកថា «យន្តហោះចម្បាំង​ដែលហោះកៀក​នាវាពិឃាតអាមេរិក​នៅសមុទ្រខ្មៅ» មិនមែនជាទង្វើ​គំរាមកំហែង​អ្វីឡើយ!​

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការចោទប្រកាន់ របស់អាមេរិកថា ការបញ្ជាយន្តហោះចម្បាំងរុស្ស៊ី ទៅកៀកនឹងនាវាពិឃាតអាមេរិកនៅតំបន់ដែនសមុទ្រខ្មៅ កាលពីពេលថ្មីៗនេះ គឺមិនមែនជាទង្វើខុសឆ្គង ឬជាការបង្កហេតុអ្វីនោះឡើយ។

Read more: រុស្ស៊ីប្រកែកថា «យន្តហោះចម្បាំង​ដែលហោះកៀក​នាវាពិឃាតអាមេរិក​នៅសមុទ្រខ្មៅ»...

ឥណ្ឌាសម្រេចរឿងអស្ចារ្យមិនធ្លាប់មាន! «ផ្កាយរណប ១០៤គ្រឿង ត្រូវបាញ់​បង្ហោះក្នុង​ពេល​តែមួយ!»

(ញូដេលី)៖ ពិតជាអស្ចារ្យណាស់ នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌា បានធ្វើការបាញ់បង្ហោះផ្កាយរណប ដល់ទៅចំនួន ១០៤គ្រឿង នៅក្នុងពេលតែមួយ ចេញពីទីតាំងបង្ហោះយានអវកាសនៃកោះ Sriharikota ដែលស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។

Read more: ឥណ្ឌាសម្រេចរឿងអស្ចារ្យមិនធ្លាប់មាន! «ផ្កាយរណប ១០៤គ្រឿង...

ការស្ទង់មតិ៖ បីសប្តាហ៍ដំបូងនៃការដឹកនាំ​របស់ លោក ដូណាល់ ត្រាំ ប្រជាជន​​អាមេរិក​​ចាប់ផ្តើម​បែងចែក​គ្នា​យ៉ាងច្បាស់!

(វ៉ាស៊ីនតោន)៖ យោងតាមការស្ទង់មតិមួយ ចេញនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សំឡេងប្រជាពលរដ្ឋអាមេរិក ដែលចូលរួមត្រូវបានបែងចែកយ៉ាងស្មើ ជុំវិញរបៀបដឹកនាំ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនេះ នៅឯសេតវិមាន។

Read more: ការស្ទង់មតិ៖ បីសប្តាហ៍ដំបូងនៃការដឹកនាំ​របស់ លោក ដូណាល់ ត្រាំ...

ស្វែងយល់ទាំងអស់គ្នា! តើមូលហេតុអ្វី ទើបបណ្តាលឲ្យបងប្រុសលោក គីម ជុងអ៊ុន ត្រូវគេសម្លាប់?

(សេអ៊ូល)៖ មរណៈភាព បងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉ខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បាននិងកំពុងធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ខណៈសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែសង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាង អាចជាអ្នកនៅពីក្រោយ អំពើឃាតកម្មនេះ។

Read more: ស្វែងយល់ទាំងអស់គ្នា! តើមូលហេតុអ្វី ទើបបណ្តាលឲ្យបងប្រុសលោក គីម ជុងអ៊ុន...

មន្រ្តីរដ្ឋាភិបាលអាមេរិកជឿជាក់ថា លោក គីម ជុងអ៊ុន អាចជាអ្នកបញ្ជាឱ្យចារកម្មកូរ៉េខាងជើងសម្លាប់បងប្រុសរបស់ខ្លួន

(ម៉ាឡេស៊ី)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅម៉ាឡេស៊ី ក៏ប៉ុន្តែភ្លាមៗនោះដែរ កូរ៉េខាងជើង ពុំទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យ ចារកម្មស្រ្តី២នាក់របស់កូរ៉េខាងជើង សម្លាប់បងប្រុសរបស់ខ្លួនឯងឈ្មោះ គីម ជុងណាំ។

Read more: មន្រ្តីរដ្ឋាភិបាលអាមេរិកជឿជាក់ថា លោក គីម ជុងអ៊ុន...

រដ្ឋាភិបាលម៉ាឡេស៊ី ទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ពិតជាត្រូវបានគេសម្លាប់ !

(ម៉ាឡេស៊ី)៖ នៅទីបំផុត ប៉ូលិសម៉ាឡេស៊ី បានទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាត្រូវបាន គេធ្វើឃាតប្រាកដមែន នៅម៉ាឡេស៊ី។

Read more: រដ្ឋាភិបាលម៉ាឡេស៊ី ទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន...

ក្តៅៗ! ភ្លើងឆេះព្រៃដ៏សម្បើម កំពុងដុតបំផ្លាញផ្ទៃដីជិត​មួយពាន់ហិកតា​ និងបង្ខំមនុស្សជាច្រើនភៀសខ្លួន នៅរដ្ឋអូក្លាហូម៉ា, អាមេរិក

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ បានរីករាលដាលឡើង នៅក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែលផ្ទៃដីរាប់រយហិកតា កំពុងរងការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ពីលំនៅឋានរបស់ពួកគេ។

Read more: ក្តៅៗ! ភ្លើងឆេះព្រៃដ៏សម្បើម កំពុងដុតបំផ្លាញផ្ទៃដីជិត​មួយពាន់ហិកតា​...

មេដឹកនាំ​មាន​គោលជំហរ «ប្រឆាំងលោក ដូណាល់ ត្រាំ» ត្រូវបានតែងតាំង​​ជាប្រមុខរដ្ឋថ្មីរបស់​​អាល្លឺម៉ង់!

(ប៊ែរឡាំង)៖ អតីតរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជាប់ឆ្នោត ក្លាយជាប្រមុខរដ្ឋថ្មី (ប្រធានាធិបតី) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ ខណៈដែលគ្រប់គ្នា បានដឹងជាយូរណាស់មកហើយថា អតីតអ្នកជំនាញការទូតរូបនេះ គឺមាននយោបាយប្រឆាំងនឹងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ តាំងតែពីមុនលោកជាប់ឆ្នោតមកម្ល៉េះ។

Read more: មេដឹកនាំ​មាន​គោលជំហរ «ប្រឆាំងលោក ដូណាល់ ត្រាំ»...