Social Network

ភេរវកម្មទីក្រុងឡុងដ៏៖​ ស្លាប់២នាក់ និងរងរបួសជាច្រើននាក់នៅខាងក្រៅសភា, នាយករដ្ឋមន្រ្តីអង់គ្លេសនៅក្នុងសភាដោយសុវត្ថិភាព

(ឡុងដ៍)៖ ស្លាប់២នាក់ក្នុងនោះស្រ្តីម្នាក់ និងរងរបួសជាច្រើននាក់ នៅខាងក្រៅសភា បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅរដ្ឋសភា របស់អង់គ្លេស។

Read more: ភេរវកម្មទីក្រុងឡុងដ៏៖​ ស្លាប់២នាក់ និងរងរបួសជាច្រើននាក់នៅខាងក្រៅសភា,...

ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​គ្រីមៀ បន្ទាប់ពីអ៊ឺរ៉ុប​អះអាង​ដដែលៗថា ជាតំបន់​របស់​អ៊ុយក្រែន!»

(ម៉ូស្គូ)៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានទាមទារជាដដែលៗ ឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រគល់តំបន់គ្រីមៀ ដល់អ៊ុយក្រែនវិញនោះ នាពេលថ្មីៗនេះរុស្ស៊ីក៏បានសម្រេចចិត្ត ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯឧបទ្វីបក្នុងសមុទ្រខ្មៅនេះ។

Read more: ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​គ្រីមៀ...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹងមិនទៅចូល​រួម​កិច្ចប្រ​ជុំ​អង្គការ NATO នៅខែក្រោយ​​នេះ​ឡើយ»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរូមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែដដែលនេះផងដែរ។

Read more: រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹងមិនទៅចូល​រួម​កិច្ចប្រ​ជុំ​អង្គការ NATO...

នាយករដ្ឋមន្ត្រីជប៉ុន «កំពុងបំពេញ​ទស្សនកិច្ចនៅ​តំបន់អឺរ៉ុប» ដើម្បីរឹតចំណង​មិត្តភាព និងស្វែងរក​ការគាំទ្រ​លើបញ្ហានានា!

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និង ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លែអ៊ែរ រវាងប្រទេសទាំងពីរ ហើយដែលការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឱកាស នៃការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុបរបស់ លោក អាបេ កាលពីថ្ងៃចន្ទដែលមានការលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាកូរ៉េខាងជើងផងដែរ។

Read more: នាយករដ្ឋមន្ត្រីជប៉ុន «កំពុងបំពេញ​ទស្សនកិច្ចនៅ​តំបន់អឺរ៉ុប»...

បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ លើយន្តហោះ​​មកពីមជ្ឈិមបូព៌ា និងអាហ្រ្វិក​ខាងជើង ដោយមិនបញ្ជាក់​​មូលហេតុ!»

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវបំរាម ហាមឃាត់មិនឲ្យអ្នកដំណើរ ទុកឧបករណ៍អេឡិចត្រូនិករួមមាន Laptop និង Tablet ជាដើមនៅក្នុងកាបូបតាមខ្លួនរបស់ពួកគេនោះឡើយ នៅអំឡុងជើងហោះហើរមួយចំនួន ដែលមកពីប្រទេសចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។

Read more: បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ...

អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប​ នៅថ្ងៃទី២៩ ខែមីនា

 (ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។

Read more: អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប​ នៅថ្ងៃទី២៩ ខែមីនា

ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ហើយ! «ពេលនេះ​បញ្ហា​​អសន្តិសុខ​ផ្ទុះឡើង​​សាជាថ្មី ពាក់ព័ន្ធការ​បាញ់​ប្រហារ​​នៅព្រលាន​យន្តហោះ​​ប៉ារីស!»

 (ប៉ារីស)៖ ប៉ូលិសបារំាងបានសួរចម្លើយ និងសម្រេចដោះលែង សាច់ញាតិរបស់បុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ នៅឯអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ នៅពីក្រោយការវាយប្រហារនេះ ដែលកំពុងក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងផុលផុស ទាក់ទិននឹងសន្តិសុខ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារំាង។

Read more: ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ហើយ!...

«ទ័ពអាកាសអ៊ីស្រាអែល​ព្រមានតាម​វិទ្យុថា​ នឹងកម្ទេចប្រព័ន្ធការពារ​ដែនអាកាស​ស៊ីរី សងសឹកនឹងការបាញ់​យន្តហោះ​ចម្បាំង!»

(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានជាសាធារណថា កងទ័ពអាកាសអ៊ីស្រាអែល នឹងកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី បើសិនជាមានគ្រាប់មីស៊ីល នៅតែត្រូវបានបាញ់តម្រង់រកយន្ដហោះចម្បាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសស៊ីរី។

Read more: «ទ័ពអាកាសអ៊ីស្រាអែល​ព្រមានតាម​វិទ្យុថា​...

ដល់វេនកូរ៉េខាងជើង! «ទីក្រុងព្យុងយ៉ាងថ្កោលទោស សង្រ្គាមប្រឆាំងភេរវកម្មរបស់អាមេរិក ថាជាគ្រាន់តែលេសឈ្លានពានគេប៉ុណ្ណោះ!»

 (ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចេញមុខថ្កោលទោស សង្រ្គាមប្រយុទ្ធប្រឆាំងអំពើភេរវកម្ម របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាលេសដោះសារ ដើម្បីចូលទៅជ្រៀតជ្រែក ក៏ដូចជាឈ្លានពានដែនអធិបតេយ្យភាព របស់ប្រទេសដទៃៗទៀតប៉ុណ្ណោះ។

Read more: ដល់វេនកូរ៉េខាងជើង! «ទីក្រុងព្យុងយ៉ាងថ្កោលទោស...

ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ រឿងទម្លាក់​គ្រាប់បែក​នៅស៊ីរី!»

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺក៏ដូចជាសម្ដែងការតវ៉ាជំទាស់ ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំង អ៊ីស្រាអែល ទៅលើតំបន់ក្បែរទីក្រុង Palmyra ក្នុងប្រទេសស៊ីរី។

Read more: ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ...

ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ អះអាងថា «ស្វាគមន៍​អ្នក​ចង់ប្តឹង​លោក ឡើងតុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ICC!»

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាលោកស្វាគមន៍ ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចង់នាំបុរសខ្លាំង នៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ទៅកាត់ក្តីជុំវិញពាក្យចោទប្រកាន់ករណី សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមិនធ្លាប់មាន នៅប្រទេសហ្វីលីពីន និងថែមទាំងបានអះអាងទៀតថា គ្មានអ្វីអាចគំរាមកំហែងលោកបានទេ ហើយយុទ្ធនាការនេះក៏គ្មានភាពព្រៃផ្សៃអ្វីនោះដែរ។

Read more: ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ អះអាងថា «ស្វាគមន៍​អ្នក​ចង់ប្តឹង​លោក...

អាមេរិកទាត់ចោលការចោទថា «យន្តហោះចម្បាំងទម្លាក់គ្រាប់បែកច្រឡំ ស្លាប់ជនស្លូតត្រង់​ជាង៤០នាក់នៅស៊ីរី!»

 (វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅ រដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា ខ្លួនពិតជាបានបើកការវាយប្រហារ តាមផ្លូវអាកាសដ៏កក្រើកមួយ ទៅលើកន្លែងប្រជុំរបស់ក្រុមភេរវករអាល់កៃដា នៅភាគខាងជើងប្រទេសស៊ីរីប្រាកដមែន តែបានធ្វើការបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា ជនស៊ីវិលជាង៤០នាក់បានបាត់បង់ជីវិត ខណៈពេលដែលព្រះវិហារមួយកន្លែង បានទទួលរងការវាយប្រហារនៅក្នុងប្រតិបត្តិការយោធានេះ។

Read more: អាមេរិកទាត់ចោលការចោទថា «យន្តហោះចម្បាំងទម្លាក់គ្រាប់បែកច្រឡំ...

រឿងជាន់រឿងមែន! «លោកស្រី ផាក គឺនហេ ចាកចេញពី​វិមាន​ប្រធានាធិបតី អត់​យក​សុនខ ០៩ក្បាល ទៅជាមួយ កំពុងរងការរិះគន់ធ្ងន់ៗ!»

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានទុកសត្វឆ្កែ០៩ក្បាលចោល នៅក្នុងវិមានប្រធានាធិបតី (Blue House) បន្ទាប់ពីលោកស្រី បានរើសម្ភារៈចាកចេញពីការិយាល័យ ត្រឡប់ទៅលំនៅឋានឯកជនរបស់លោកស្រី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយពីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពី តំណែងជាផ្លូវដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល។

Read more: រឿងជាន់រឿងមែន! «លោកស្រី ផាក គឺនហេ ចាកចេញពី​វិមាន​ប្រធានាធិបតី អត់​យក​សុនខ...

ក្តៅៗ! «ស៊ីរីអះអាងថាយន្តហោះចម្បាំងអ៊ីស្រាអែល ០៤គ្រឿងបានហោះរំលោភដែនអាកាស និងត្រូវបានបាញ់ទម្លាក់​មួយគ្រឿង!»

 (ស៊ីរី)៖ កងទ័ពស៊ីរីបានអះអាងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល ចំនួន០៤គ្រឿង បានធ្វើការហោះហើររំលោភមកលើដែនអាកាស របស់ប្រទេសអារ៉ាប់មួយនេះ ហើយនៅទីបំផុតប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់មីស៊ីលទម្លាក់យន្តហោះអ៊ីស្រាអែលចំនួនមួយគ្រឿង។

Read more: ក្តៅៗ! «ស៊ីរីអះអាងថាយន្តហោះចម្បាំងអ៊ីស្រាអែល ០៤គ្រឿងបានហោះរំលោភដែនអាកាស...

បញ្ហារសើប! «ព្រឹទ្ធសមាជិកអាមេរិកចោទ លោក បារ៉ាក់ អូបាម៉ា ថា បានលូកដៃចូល​ក្នុងកិច្ចការ​បោះឆ្នោតប្រទេស​ដទៃ និងស្នើបើកការស៊ើបអង្កេត!»

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយក្រុម មកពីគណបក្សសាធារណរដ្ឋ បានស្នើឱ្យមានការបើកការស៊ើបអង្កេតមួយ លើអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៃបណ្ដាប្រទេសដទៃ តាមរយៈការផ្ដល់ហិរញ្ញវត្ថុ ដល់គណបក្សនយោបាយ ដែលអាមេរិកគាំទ្រ។

Read more: បញ្ហារសើប! «ព្រឹទ្ធសមាជិកអាមេរិកចោទ លោក បារ៉ាក់ អូបាម៉ា ថា...

កាន់តែមិនត្រូវគ្នា! «អនុប្រធានាធិបតី​​ហ្វីលីពីន ចេញមុខរិះគន់សង្រ្គាមគ្រឿងញៀន​របស់លោក ឌូតើតេ» ដែលឆក់​ជីវិតមនុស្សកាន់តែ​ច្រើនឡើង!

(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន បានចេញមុខព្រមាន ក៏ដូចជារិះគន់លើសង្រ្គាមប្រឆាំងគ្រឿងញៀន របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ដោយថែមទំាងសង្កត់ធ្ងន់ដែរថា «គ្រាប់កាំភ្លើងតែមួយមុខ» មិនអាចដោះស្រាយបញ្ហាគ្រឿងញៀន នៅហ្វីលីពីនបាននោះទេ។

Read more: កាន់តែមិនត្រូវគ្នា! «អនុប្រធានាធិបតី​​ហ្វីលីពីន...

ងាកចេញពី​ភាពតានតឹង! «លោក គីម ជុងអ៊ុន កំពុងសម្រុក​កសាងសង្កាត់ថ្មី​នៅព្យុងយ៉ាង ដើម្បីឲ្យទាន់ ថ្ងៃខួបបិតា​ស្ថាបនិក​កូរ៉េខាងជើង!»

 (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿន ការបញ្ចប់ការសាងសង់ សង្កាត់ថ្មីក្នុងទីក្រុងព្យុងយ៉ាង នៅមុនពេលខួបកំណើត នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅខែមេសា ខាងមុខនេះ។

Read more: ងាកចេញពី​ភាពតានតឹង! «លោក គីម ជុងអ៊ុន កំពុងសម្រុក​កសាងសង្កាត់ថ្មី​នៅព្យុងយ៉ាង...

បន្ថែមកម្តៅ! «អាមេរិកនឹងបញ្ជូនកងកម្លាំង​ពិសេស​​ ដែលធ្លាប់សម្លាប់​មេភេរវករ ប៊ិនឡាដិន ទៅចូលរួមសមយុទ្ធទ្រង់ទ្រាយធំ ប្រឆាំងកូរ៉េខាងជើង!»

 (សេអ៊ូល)៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិក ដែលបានសម្លាប់មេភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Oussama Ben Laden) នឹងចូលរួមក្នុងការដឹកនាំសមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង គំរាមថានឹងបើកការវាយប្រហារសងសឹកដោយគ្មានត្រាប្រណៃ បើសិនជាការធ្វើសមយុទ្ធ យោធានេះប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែបន្តិច។

Read more: បន្ថែមកម្តៅ! «អាមេរិកនឹងបញ្ជូនកងកម្លាំង​ពិសេស​​ ដែលធ្លាប់សម្លាប់​មេភេរវករ...

គ្រួសារលោក គីម ជុងណាំ «ផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ចាត់ចែងសាកសពរបស់លោក» តាមការគួរ!

(គូឡាឡាំពួ)៖ ក្រុមគ្រួសារលោក គីម ជុងណាំ បានផ្តល់សិទ្ធិអនុញ្ញាតឲ្យរដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ជាអ្នកសម្រេចថា តើនឹងត្រូវចាត់ចែងសាកសពរបស់លោក គីម បន្តទៀតយ៉ាងណានោះ។

Read more: គ្រួសារលោក គីម ជុងណាំ «ផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ចាត់ចែងសាកសពរបស់លោក»...

បន្ថែមកម្តៅ! «ប្រធានាធិបតីតួកគីចោទ លោកស្រីអធិការបតីអាល្លឺម៉ង់ថា ជាអ្នកគាំទ្រ​ក្រុមភេរវករ!»

 (អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីប អ៊ឺដូហ្គាន់ បានចោទប្រកាន់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល ថាជាអ្នកគាំទ្រក្រុមភេរវករ នៅក្នុងបរិបទដែលតួកគីខ្លួនឯងផ្ទាល់ កំពុងមានជម្លោះការទូតជាមួយអាល្លឺម៉ង់ និង ហូឡង់ជុំវិញការរារាំង ការជួបជុំរបស់ក្រុមអ្នកគាំទ្រលោក តាយយីប អ៊ឺដូហ្គាន់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រជាមតិ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋម្មនុញ្ញនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ។

Read more: បន្ថែមកម្តៅ! «ប្រធានាធិបតីតួកគីចោទ លោកស្រីអធិការបតីអាល្លឺម៉ង់ថា...

ដល់វេនកូរ៉េខាងជើងម្តង! «ទីក្រុងព្យុងយ៉ាង​ប្រាប់ UN ឱ្យធ្វើកំណែទម្រង់​ប្រជាធិបតេយ្យ​ឡើងវិញ កុំធ្វើអាយ៉ងអាមេរិក​ដូចសព្វថ្ងៃ!»

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានអំពាវនាវ ឱ្យមានការកែទម្រង់ក្នុង អង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការព្យាយាមរបស់ខ្លួន យកសំណុំរឿងសមយុទ្ធយោធារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើជារបៀបវារៈនៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ UN បានបរាជ័យ។

Read more: ដល់វេនកូរ៉េខាងជើងម្តង! «ទីក្រុងព្យុងយ៉ាង​ប្រាប់ UN...