Social Network

អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ គ្រប់ប្រភេទទាំងអស់ ទៅអង់គ្លេស ជាលើកទី១ ស្របពេលភាពតានតឹង ជាមួយរុស្ស៊ី កំពុងកើនឡើង

អាមេរិក ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថ ភាពនុយក្លេអ៊ែ ជាច្រើនគ្រឿងរបស់ខ្លួន ទៅកាន់ប្រទេសអង់គ្លេស ជាលើកដំបូង ស្របពេលដែលភាពតានតឹង នៅតែបន្តកើនឡើងខ្លាំង ជាមួយនឹងប្រទេសរុស្ស៊ី ។

Read more: អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ គ្រប់ប្រភេទទាំងអស់...

Update: មនុស្ស១២ស្លាប់ និង៧៩នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ក្រោយអគ្គីភ័យដ៏ធំមួយ ឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ នៅអង់គ្លេស

(ឡុងដ៍)៖ ប៉ូលិសនៃចក្រភព អង់គ្លេសបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះ អគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង អស់រយៈពេលជាច្រើនម៉ោង នៅទីក្រុងឡុងដ៍ នាថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងតិច ចំនួន ១២នាក់ រួមទាំងបានបណ្តាល ៧៩នាក់ទៀតរបួស និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ខណៈចំនួនអ្នកបាត់ បង់ជីវិតទំនងជា នឹងបន្តកើនឡើង ដោយសម្អាង ថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុង អគារកើតហេតុ។

Read more: Update: មនុស្ស១២ស្លាប់ និង៧៩នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ...

ផ្ទុះឆេះអាគារ ២៤ជាន់ នៅប៉ែកខាងលិចក្រុងឡុងដ៏

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅមុនបន្តិចថា មានករណីអគ្គីភ័យ បង្កឲ្យផ្ទុះឆេះ អាគារ២៤ជាន់ នៅប៉ែកខាងលិចនៃក្រុងឡុងដ៏ ប្រទេសអង់គ្លេស ៕

Read more: ផ្ទុះឆេះអាគារ ២៤ជាន់ នៅប៉ែកខាងលិចក្រុងឡុងដ៏

ទីបំផុត! តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា» ដែលនឹងនាំឲ្យតៃវ៉ាន់ ក្លាយជាដែនដី​អនុវត្តន៍ច្បាប់នេះ ដំបូងគេនៅអាស៊ី!

(តៃប៉ិ)៖ ទីបំផុតតុលាការកំពូល នៃកោះតៃវ៉ាន់បានសម្រេច គាំទ្រអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា ដែលសេចក្តីសម្រេចនេះ នឹងត្រួសត្រាយផ្លូវឲ្យតៃវ៉ាន់ ក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នារៀបការ និងរស់នៅជាមួយគ្នាដោយស្របច្បាប់។

Read more: ទីបំផុត! តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា»...

មេប៉ូលិសហ្វីលីពីន ត្រូវបានពួកឧទ្ទាមគាំទ្រ ISIS «កាត់ក្បាលនៅភាគខាងត្បូង» នេះបើតាមសម្តីប្រធានាធិបតីលោក ឌូតឺតេ ពេលមកដល់ស្រុកកំណើតភ្លាមៗ!

 (ម៉ានីល)៖ បន្ទាប់ពីមកដល់ដែនដីកំណើតវិញភ្លាមៗ ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា ពួកឧទ្ទាមដែលមានទំនោរគាំទ្រក្រុម ISIS ស្ថិតនៅភាគខាងត្បូងហ្វីលីពីន បានកាត់ក្បាលមេប៉ូលិសហ្វីលីពីន ហើយលោកក៏បានព្រមានបន្ថែមទៀតថា ច្បាប់អាជ្ញាសឹក នឹងត្រូវដាក់បន្ថែម នៅតំបន់មួយចំនួនទៀតនៅក្នុងប្រទេសដីកោះមួយនេះ។

Read more: មេប៉ូលិសហ្វីលីពីន ត្រូវបានពួកឧទ្ទាមគាំទ្រ ISIS «កាត់ក្បាលនៅភាគខាងត្បូង»...

ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត ក្រោយបំផ្ទុះអត្តឃាតស្លាប់មនុស្ស២២នាក់ និងរបួស៥៩នាក់!» (សរុបទាំងអស់ចាប់បានជនសង្ស័យ៤នាក់)

 (អង់គ្លេស)៖ ទីបំផុតកងកម្លាំងប៉ូលិសអង់គ្លេស បានចាប់ជនសង្ស័យ ជាបុរសចំនួនបីនាក់បន្ថែមទៀត និងបញ្ជូនទៅត្រៀមធ្វើការសួរចម្លើយ ក្រោយអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត កើតមានឡើងក្នុងទីក្រុងធំទីពីរ Manchester របស់អង់គ្លេស កាលពីយប់ថ្ងៃចន្ទ ដែលបានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី ២២នាក់បាត់បង់ជីវិត ក្នុងថ្លុកឈាម និង៥៩នាក់ទៀតរងរបួស។

Read more: ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត...

អ្វីៗគឺដដែល! អាមេរិកចេញមុខ «ធានាការពារសន្តិសុខ លោក គីម ជុងអ៊ុន និងមិនឈ្លានពាន របបដឹកនាំកូរ៉េខាងជើងឡើយ» តែត្រូវព្រមបោះចោលនុយក្លេអ៊ែរ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនស្វែងការផ្លាស់ប្ដូររបបដឹកនាំ នៅកូរ៉េខាងជើង ហើយក៏មិនឈ្លានពានទីក្រុងព្យុងយ៉ាងដែរ ព្រមទាំងធានាឱ្យបាននូវសន្តិសុខ សម្រាប់របបដឹកនាំ លោក គីម ជុងអ៊ុន។

Read more: អ្វីៗគឺដដែល! អាមេរិកចេញមុខ «ធានាការពារសន្តិសុខ លោក គីម ជុងអ៊ុន និងមិនឈ្លានពាន...

ទីបំផុតចិន-អាស៊ាន «ឯកភាពគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)!»

 (ប៉េកាំង)៖ ប្រទេសចិន និងបណ្តាប្រជាជាតិអាស៊ីគ្នេយ៍ នាថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយ សម្រាប់ក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។

Read more: ទីបំផុតចិន-អាស៊ាន «ឯកភាពគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ...

ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតថ្មីប្រកាសថា «ចង់ទៅទស្សនកិច្ចកូរ៉េខាងជើង» នៅពេលណាមួយដែលសមស្រប!

(សេអ៊ូល)៖ ស្របទៅតាមអ្វីដែលធ្លាប់បានសន្យា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ក្រោយជាប់ឆ្នោតភ្លាមៗ បានបង្ហាញពីបំណងចង់បំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅពេលវេលាដ៏សាកសមមួយ ដែលជាសញ្ញាបង្ហាញអំពីការចង់បានទំនាក់ទំនងល្អ ជាមួយនឹងទីក្រុងព្យុងយ៉ាង។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតថ្មីប្រកាសថា...

អាសូរខ្លាំងណាស់ ! ម្តាយរបស់ ពលបាលឯក មុំ តុលា ឈរមាត់ទ្វារងចាំផ្លូវកូនប្រុស ត្រលប់មកវិញ ព្រមទាំង

លោកពលបាលឯក មុំ តុលា ជាយោធិនកម្ពុជាមួយរូបក្នុងចំណោម៣រូប ដែលបានបាត់ខ្លួនក្នុងការវាយប្រហារ របស់ក្រុមឧទ្ទាមជ្រុលនិយម ហើយត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលគេរកឃើញសពគាត់នៅចំងាយ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុជាមួយនឹងសពយោធិនកម្ពុជា២រូបទៀត គឺលោក អនុសេនីយ៍ត្រី ស៊ាន នរិន្ទ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង។

Read more: អាសូរខ្លាំងណាស់ ! ម្តាយរបស់ ពលបាលឯក មុំ តុលា ឈរមាត់ទ្វារងចាំផ្លូវកូនប្រុស...

បារាំង៖ លោកស្រី Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី បន្ទាប់ពីចាញ់លោក Macron ក្នុងការបោះឆ្នោតប្រធានាធិបតី!

(ប៉ារីស)៖ ប្រធានគណបក្សរណសិរ្សជាតិ National Front (FN) លោកស្រី Marine Le Pen បាននិយាយថា គណបក្សរបស់លោកស្រីចាំបាច់ត្រូវតែធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីក្លាយជាចលនានយោបាយស្នេហាជាតិ ឬជាតិនិយមដ៏ខ្លាំងមួយបន្ទាប់ពីចាញ់ លោក Emmanuel Macron យ៉ាងធ្ងន់កនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំងទី២៥ កាលពីថ្ងៃអាទិត្យ។

Read more: បារាំង៖ លោកស្រី Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី...

ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦% ​​៣៣.៩៤%

 (ប៉ារីស)៖ នៅទីបំផុតបេក្ខភាព ប្រធានាធិបតីកណ្តាលនិយម លោក Emmanuel Macron បានទទួលជ័យជម្នះលើគូប្រជែងរបស់ខ្លួន ដែលជាអ្នកនយោបាយស្តាំនិយមជ្រុលគឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតីបារាំង នាថ្ងៃអាទិត្យម្សិលមិញនេះហើយ។

Read more: ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦%...

សារព័ត៌មានកូរ៉េខាងត្បូងព្រមាន៖ «មាត់របស់លោក ដូណាល់ ត្រាំ អាចបំផ្លាញសម្ព័ន្ធភាព​អាមេរិក-កូរ៉េខាងត្បូង»

 (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានព្រមានថា ហានិភ័យដែលបង្កឡើងមាត់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាការគំរាមកំហែងមួយ ដល់សម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈភាពតានតឹងនៃមហិច្ឆិតានុយក្លេអ៊ែរកូរ៉េខាងជើង កើនឡើងកាន់តែខ្លាំង។

Read more: សារព័ត៌មានកូរ៉េខាងត្បូងព្រមាន៖ «មាត់របស់លោក ដូណាល់ ត្រាំ...

អាមេរិក៖ ករណីបាញ់ប្រហារដ៏សាហាវ ផ្ទុះឡើងនៅទីក្រុង San Diego បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរបួស០៧នាក់!

(អាមេរិក)៖ មនុស្សយ៉ាតិចចំនួន ០៧នាក់ បានរបួសដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើង នៅទីតាំងកម្សាន្តអាងហែលទឹកមួយកន្លែង ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ខណៈក្រោយមកជនដៃដល់ជាខ្មាន់កាំភ្លើង នេះ ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ចោល ហើយជនរងគ្រោះម្នាក់ក៏បានដាច់ខ្យល់ស្លាប់ដែរ ដោយសារតែរងរបួសធ្ងន់ពេក។

Read more: អាមេរិក៖ ករណីបាញ់ប្រហារដ៏សាហាវ ផ្ទុះឡើងនៅទីក្រុង San Diego...

រ៉េខាងជើងប្រកាសថា «នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ ក្នុងល្បឿនលឿនពេញទំហឹងតែម្តង» ឆ្លើយតបគោលនយោបាយថ្មី របស់អាមេរិក

 (សេអ៊ូល)៖ ទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏កូរ៉េខាងជើងនៅតែមិនព្រម បង្ហាញភាពចុះញ៉មអ្វីបន្តិចនោះឡើយ ដោយនាថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះបានប្តេជ្ញាថា នឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន

Read more: រ៉េខាងជើងប្រកាសថា «នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ...

ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN «ប្រកាសថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង» បើនៅតែរឹងទទឹងបាញ់មីស៊ីលទៀត!

 (វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆំាងទីក្រុងព្យុងយ៉ាង សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាពឥតឈប់ឈរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍ អនុម័តឡើងជាឯកច្ឆ័ននៅថ្ងៃនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានស្នើសុំ ព្រមទំាងព្រមានកូរ៉េខាងជើងកុំឱ្យបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរសាជាថ្មី ត្បិតសកម្មភាពទំាងនេះគឺផ្ទុយទំាងស្រុងនឹងដំណោះស្រាយ UN និងមានតែធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតបើទីក្រុងព្យុងយ៉ាង នៅតែរឹងទទឹងធ្វើសកម្មភាពបង្ករឿង នោះក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការដាក់ទណ្ឌកម្មថ្មី យ៉ាងតឹងរ៉ឹងជាទីបំផុត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយនៅក្នុងឆ្នាំ២០១៧នេះ ដែលក្រុមប្រឹក្សាសន្តិសុខUN អនុម័ត លើសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង នៅតែសាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយមិនខ្វល់ឡើយចំពោះការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ហើយដែលនេះអាចមកពីកូរ៉េខាងជើងយល់ថា ចិននៅចាំជួយខ្លួនជានិច្ច បើទោះបីជាទីក្រុងប៉េកាំង លើកដៃជាមួយគេឯង អនុម័តលើសេចក្ដីថ្លែងការណ៍ ថ្កោលទោសនេះក៏ដោយ៕

ដកស្រង់ពី៖ Fresh News

វៀតណាមកំពុងក្រពុលមុខនឹង «បញ្ហាម្ហូបអាហារផ្ទុកសារធាតុគីមី» ដែលអាចជាកត្តាចម្បង​ នាំឲ្យប្រជាជនកើតមហារីក រាប់សែននាក់​ក្នុងប្រទេស!

 (ហាណូយ)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ របស់គណកម្មាធិការមួយ នៅក្នុងសភាវៀតណាមបានចង្អុលបង្ហាញថា បញ្ហាម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុចម្បងផ្ទាល់ ដែលបង្កឲ្យមានការកើនឡើងខ្លាំងនៃជំងឺមហារីក នៅទូទាំងប្រទេសវៀតណាមតែម្តង។

Read more: វៀតណាមកំពុងក្រពុលមុខនឹង «បញ្ហាម្ហូបអាហារផ្ទុកសារធាតុគីមី» ដែលអាចជាកត្តាចម្បង​...

ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០១៧!

 (បាងកក)៖ បន្ទាប់ពីបានចេញសេចក្តីប្រកាស អំពីពេលវេលានៃព្រះរាជពិធីបូជាព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នោះ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចអង្គថ្មី ព្រះបាទ មហា វិច្ចិរ៉ាឡុងកន នឹងប្រារព្ធធ្វើឡើង នៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះ។

Read more: ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី...

ទិវារំលឹក «ខួបទី៨៥ឆ្នាំនៃការបង្កើត កងទ័ពកូរ៉េខាងជើង» នឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយហើយ ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតទេ!

 (សេអ៊ូល)៖ កូរ៉េខាងត្បូងបាន និងកំពុងតែស្ថិតនៅក្នុងសភាព ប្រុងជើងការកម្រិតខ្ពស់ នៅមុនថ្ងៃរំលឹកខួបដ៏សំខាន់មួយផ្សេងទៀត នៅកូរ៉េខាងជើង ជាមួយការដំឡើងសាច់ដុំសព្វាវុធ ក៏ដូចជាបរិក្ខាយោធាទំនើបៗ នៅក្នុងប្រទេសទាំងពីរ នៅចំពោះមុខក្តីព្រួយបារម្ភ អំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ សាជាថ្មីម្តងទៀត របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។

Read more: ទិវារំលឹក «ខួបទី៨៥ឆ្នាំនៃការបង្កើត កងទ័ពកូរ៉េខាងជើង»...

បារាំង ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយមានការវាយប្រហារដោយអាវុធគីមី នៅស៊ីរី

 (ប៉ារីស)៖ បារាំងនៅថ្ងៃអង្គារ បានស្នើឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ វាយប្រហារដោយអាវុធគីមី សារជាថ្មីនៅក្នុងប្រទេសស៊ីរី។

Read more: បារាំង ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយមានការវាយប្រហារដោយអាវុធគីមី...

ប្រធានាធិបតីចិន ចាកចេញទៅកាន់ហ្វាំងឡង់ហើយ មុននឹងបន្តដំណើរទៅជួបលោក ដូណាល់ ត្រាំ នៅទឹកដីអាមេរិក!

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ មុននឹងលោកត្រូវបន្តទៅជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក។

Read more: ប្រធានាធិបតីចិន ចាកចេញទៅកាន់ហ្វាំងឡង់ហើយ មុននឹងបន្តដំណើរទៅជួបលោក ដូណាល់ ត្រាំ...