Social Network

តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែង​ប្រធានាធិបតីអាមេរិក»

(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ California លោក Brad Sherman បានដាក់ចេញដំណោះស្រាយមួយជាផ្លូវការហើយ សំដៅដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែង។

Read more: តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក...

លោក ដូណាល់ ត្រាំ អះអាងថា «ទំនាក់ទំនងជាមួយលោក ពូទីន គឺល្អប្រសើរ» កាលពីកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់!

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយាថា លោកមានទំនាក់ទំនងយ៉ាងល្អ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីសប្ដាហ៍មុន។

Read more: លោក ដូណាល់ ត្រាំ អះអាងថា «ទំនាក់ទំនងជាមួយលោក ពូទីន គឺល្អប្រសើរ»...

ជប៉ុន៖ យន្តហោះចម្បាំង​អាមេរិក ១២០គ្រឿង «នឹងត្រូវផ្លាស់ទៅឈរជើងទៅខេត្ត Yamaguchi» ដោយសារតែបំពុល​បរិស្ថានរស់នៅ របស់ប្រជាជនជប៉ុនខ្លាំងពេក!

(តូក្យូ)៖ យន្ដហោះចម្បាំង ១២០គ្រឿង ប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ដែលកំពុងធ្វើការល្បាតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ត្រូវបានគេគ្រោងនឹងផ្លាស់ប្ដូរទីតាំងទៅកាន់ទីក្រុង Iwakuni នៃខេត្ត Yamaguchi បន្ទាប់ពីបានឈរជើងនៅខេត្ត Kanagawa ជាយូរមកហើយ។

Read more: ជប៉ុន៖ យន្តហោះចម្បាំង​អាមេរិក ១២០គ្រឿង «នឹងត្រូវផ្លាស់ទៅឈរជើងទៅខេត្ត...

ភ្លើងឆេះព្រៃដ៏អាក្រក់ «កំពុងវាយលុកតំបន់អាមេរិកខាងជើង» ក្នុងនោះប្រជាជន ១៤,០០០នាក់ហើយ ត្រូវបានជម្លៀសពីលំនៅឋាន!

(កាណាដា)៖ គ្រោះភ្លើងឆេះព្រៃហាក់ដូចជាកំពុងវាយប្រហារ តំបន់អាមេរិកខាងជើងយ៉ាងខ្លាំង ស្របពេលដែលមនុស្សជាង ១៤,០០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា ដោយសារតែភ្លើងឆេះព្រៃដ៏ធំសម្បើម បន្ទាប់ពីហេតុការណ៍ដូចគ្នានេះ ក៏បានកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកផងដែរនាពេលថ្មីៗនេះ។

Read more: ភ្លើងឆេះព្រៃដ៏អាក្រក់ «កំពុងវាយលុកតំបន់អាមេរិកខាងជើង» ក្នុងនោះប្រជាជន...

ប៉ូលិសអ៊ីស្រាអែល «ចាប់ខ្លួនមនុស្ស០៧នាក់ រួមទាំងអតីតមន្ត្រីទ័ព» ដើម្បីសួរចម្លើយពាក់ព័ន្ធរឿងពុករលួយ កម្មវិធីទិញនាវាមុជទឹកពីអាល្លឺម៉ង់!

 (អ៊ីស្រាអែល)៖ ប៉ូលិសអ៊ីស្រាអែលបានចាប់ឃុំខ្លួនមនុស្សទី០៧ ដើម្បីសួរចម្លើយក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ក្នុងគំរោងរបស់រដ្ឋាភិបាលទិញនាវាមុជទឹក ពីក្រុមហ៊ុនអាល្លឺម៉ង់ German ThyssenKrupp company។

Read more: ប៉ូលិសអ៊ីស្រាអែល «ចាប់ខ្លួនមនុស្ស០៧នាក់ រួមទាំងអតីតមន្ត្រីទ័ព»...

អាមេរិក-អឺរ៉ុប «ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ Saber Guardian 17»​​ នៅប្រទេសជាប់ព្រំដែនរុស្ស៊ីតែម្តង!

 (មូស្គូ)៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាឈ្មោះថា Saber Guardian 17 ដែលរៀបចំឡើងដោយប្រទេសប៊ុលហ្គារី ហុងគ្រី និងរូម៉ានី។

Read more: អាមេរិក-អឺរ៉ុប «ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ Saber Guardian 17»​​...

ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង ពីប្រទេសកូរ៉េខាងត្បូង» ដើម្បីទុកហ្វឹកហ្វឺនកងទ័ព!

 (បាងកក)៖ គណៈរដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ បានសម្រេចទទួលស្គាល់គម្រោងនៃការទិញយន្តហោះចម្បាំង សម្រាប់ការហ្វឹកហាត់ចំនួន ០៨គ្រឿង ថែមទៀតពីប្រទេសកូរ៉េខាងត្បូង។

Read more: ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង...

ទីបំផុតក្រុមភេរវករ ISIS ចេញមុខប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន Al Baghdadi ពិតជាបានស្លាប់ប្រាកដមែន

(បរទេស)៖ ក្រុមភេរវករ ISIS នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន មានឈ្មោះថា Abu Bakr al-Baghdadi ពិតជាបានបាត់បង់ជីវិតប្រាកដមែន។

Read more: ទីបំផុតក្រុមភេរវករ ISIS ចេញមុខប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន...

សារព័ត៌មានរុស្ស៊ី៖ «ប្រជាពលរដ្ឋ ៨១ភាគរយ ពេញចិត្តពេញថ្លើមនឹងលោក វ្ល៉ាឌីមៀ ពូទីន ដឹកនាំប្រទេស»

 (ម៉ូស្គូ)៖ យោងតាមការស្ទាបស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ កម្រិតនៃការពេញចិត្តពេញថ្លើម របស់ប្រជាពលរដ្ឋរុស្ស៊ី ចំពោះការបំពេញការងារជាមេដឹកនាំប្រទេស របស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានកើនឡើងខ្ពស់ដល់ទៅជាង ៨១ភាគរយកាលពីខែមិថុនាកន្លងទៅ។

Read more: សារព័ត៌មានរុស្ស៊ី៖ «ប្រជាពលរដ្ឋ ៨១ភាគរយ ពេញចិត្តពេញថ្លើមនឹងលោក វ្ល៉ាឌីមៀ...

សំនួរដោយប្រយោល៖តើអាមេរិកអាចការពារខ្លួនឯងបានទេ ក្នុងករណីកូរ៉េខាងជើងបាញ់មីស៊ីល ICBM ច្រើនគ្រាប់មកក្នុងពេលតែមួយ?

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីកូរ៉េខាងជើងប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យជាលើកដំបូងកាលពីថ្ងៃអង្គារ វាបានបង្កឱ្យមានសំណួរជាច្រើនចោទថា តើសហរដ្ឋអាមេរិកមានសមត្ថភាពការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីគ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើងដែរ ឬទេ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងផលិត អាចនឹងមានលទ្ធភាពបាញ់ដល់រដ្ឋ Alaska ក្នុងអនាគតដ៏ខ្លីខាងមុខ។

Read more: សំនួរដោយប្រយោល៖តើអាមេរិកអាចការពារខ្លួនឯងបានទេ ក្នុងករណីកូរ៉េខាងជើងបាញ់មីស៊ីល...

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារខេត្ត Leyte, ហ្វីលីពីន បង្កឲ្យប្រជាជនស្លន់ស្លោ និងរត់ចេញមករកទីវាលដើម្បីសុវត្ថិភាព!

(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ ដែលក្រោយមកត្រូវបានទីភ្នាក់ងារ USGS របស់អាមេរិកគណនាថា ៦.៥រ៉ិចទ័រនោះ បានបង្កឲ្យញ័ររញ្ជួយលំនៅឋាន និងអគារនានាក្នុងក្រុងតូចមួយនៃខេត្ត Leyte ភាគកណ្តាលឈាងខាងត្បូងប្រទេសហ្វីលីពីន។

Read more: គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារខេត្ត Leyte, ហ្វីលីពីន...

លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់ ដោយរំពឹងថានឹងសម្រេចផលដ៏វិជ្ជមាន!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈរវាងគ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសល្អប្រសើរ តាមការរំពឹងទុក ពាក់ព័ន្ធការយល់ឃើញរបស់មេដឹកនាំទាំងពីររូប ជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ G20 នាប្រទេសអាល្លឺម៉ង់ក្នុងអំឡុងចុងសប្តាហ៍នេះ។

Read more: លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20...

ព្រលឹងចុងសក់! យន្តហោះរបស់ United Airlines «ឆាបឆេះនៅក្នុងព្រលាន Denver របស់អាមេរិក» ភ្លាមៗក្រោយពីធ្វើការចុះចត!

(វ៉ាស៊ីនតោន)៖ អ្នកដំណើរជាច្រើននាក់ បាននាំគ្នាបង្ហោះរូបភាព ដែលបង្ហាញឲ្យឃើញពីយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines មានការឆាបឆេះឡើងនៅលើផ្លូវហោះហើរ ភ្លាមៗបន្ទាប់ពីបានធ្វើការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver នៃសហរដ្ឋអាមេរិក។

Read more: ព្រលឹងចុងសក់! យន្តហោះរបស់ United Airlines «ឆាបឆេះនៅក្នុងព្រលាន Denver...

កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់ លោក គីម ជុងអ៊ុន

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ រួមទាំងអតីតនាយកស៊ើបការណ៍សំងាត់ លោក លី ប៊ីយ៉ុនហូ (Lee Byung-ho) ទាក់ទិននឹងការរៀបចំផែនការ លួចធ្វើឃាតមេដឹកនាំកំពូលក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន។

Read more: កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់...

ប្រទេសរុស្ស៊ី «កំពុងរៀបចំផលិតនាវា​ដឹកយន្តហោះ​ចម្បាំងមួយគ្រឿងទៀត» ខណៈបច្ចុប្បន្ន​មានតែមួយគ្រឿង ហើយអាមេរិក​មានរហូតដល់ ១០គ្រឿង!

 (ម៉ូស្គូ)៖ កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោងដើម្បីស្ថាបនា នាវាដឹកយន្តហោះចម្បាំងថ្មីមួយគ្រឿងថែមទៀត ដើម្បីឲ្យធ្វើជាដៃគូជាមួយនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov។

Read more: ប្រទេសរុស្ស៊ី «កំពុងរៀបចំផលិតនាវា​ដឹកយន្តហោះ​ចម្បាំងមួយគ្រឿងទៀត»...

ទីបំផុតក្រសួងការបរទេសអាមេរិក «សម្រេចដក​អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃប្រទេសមានទាហានកុមារ» ខណៈក្រុមការពារសិទ្ធិមនុស្ស សម្តែងការមិនពេញចិត្ត!

 (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តដកប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃការប្រើប្រាស់ទាហានកុមារ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសទាំងពីរនេះ នៅតែមានការបន្តប្រើកុមារក្នុងវិស័យយោធា និងមានការជំទាស់ពីក្រុមសកម្មជនការពារសិទ្ធិមនុស្សក៏ដោយ។

Read more: ទីបំផុតក្រសួងការបរទេសអាមេរិក «សម្រេចដក​អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា...

ករណីរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ២២នាក់» តែក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ!

 (ដាកា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ២២នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅប្រទេសបង់ក្លាដែស ក្នុងអំឡុងពេល ៤៨ម៉ោងចុងក្រោយនេះ។

Read more: ករណីរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ២២នាក់»...

ទ័ពអាកាសអូស្ត្រាលី «ផ្អាកការទម្លាក់គ្រាប់បែកនៅស៊ីរី មួយរយៈ» ក្រោយរុស្ស៊ីព្រមានតម្រង់គ្រាប់មីស៊ីល ទៅរកយន្តហោះសម្ព័ន្ធមិត្តអាមេរិក!

 (កង់បេរ៉ា)៖ កងកម្លាំងទ័ពអាកាសអូស្រាលី បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្ត ផ្អាកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ហើយដែលការប្រកាសនេះធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូចេញមុខព្រមានថា រាល់យន្ដហោះចម្បាំងក្រុមចំរុះអន្តរជាតិ នឹងក្លាយជាគោលដៅនៃគ្រាប់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ដោយ សារតែក្រុមចំរុះអន្តរជាតិមានអាមេរិកជាមេកើយ បានបាញ់ទម្លាក់យន្ដហោះចម្បាំងរដ្ឋាភិបាលស៊ីរី។

Read more: ទ័ពអាកាសអូស្ត្រាលី «ផ្អាកការទម្លាក់គ្រាប់បែកនៅស៊ីរី មួយរយៈ»...

ប៉ូលិសអង់គ្លេស៖ «ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះខុនដូ ២៤ជាន់ ក្នុងទីក្រុងឡុងដ៍កើនដល់ ១៧នាក់»

(ឡុងដ៍)៖ ក្រុមអ្នកពន្លត់អគ្គិភ័យអង់គ្លេស បាននិងកំពុងបន្តស្វែងរក សាកសពមនុស្សជាច្រើននាក់បន្ថែមទៀត ដែលគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះអគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង ក្នុងទីក្រុងឡុងដ៍ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់កើនដល់ ១៧នាក់។

Read more: ប៉ូលិសអង់គ្លេស៖ «ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះខុនដូ ២៤ជាន់...

ចិនអះអាងថា ខ្លួនមានមីស៊ីល លឿនជាងសម្លេងថ្មី រត់បាន៣.៨០០ម៉ាយក្នុងមួយ ម៉ោង គ្មានប្រព័ន្ធការពារ បចុប្បន្នណា អាចមើលទាន់

ចិន៖ ប៉េកាំង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានធ្វើសេចក្តីអះអាងមួយថា ខ្លួនទើបអភិវឌ្ឍ សម្រេចបាន នូវម៉ាស៊ីនលឿន ជាងសម្លេង ដែលអាចជួយធ្វើ ឲ្យមីស៊ីលរបស់ខ្លួន មានល្បឿនដ៏លឿន មិនមានប្រព័ន្ធខែលការពារ មីស៊ីលបច្ចុប្បន្ននេះណាមួយ អាចមើលទាន់បាន ។

Read more: ចិនអះអាងថា ខ្លួនមានមីស៊ីល លឿនជាងសម្លេងថ្មី រត់បាន៣.៨០០ម៉ាយក្នុងមួយ ម៉ោង...

ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្ត មីស៊ីលប្រឆាំង រថក្រោះថ្មី

ឥណ្ឌា៖ អង្គការស្រាវជ្រាវ និងអភិវឌ្ឍការពារជាតិឥណ្ឌា ដែលហៅកាត់ថា DRDO កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានបាញ់ធ្វើតេស្ត យ៉ាងជោគជ័យ នូវប្រភេទមីស៊ីល ប្រឆាំងរថក្រោះថ្មី ឈ្មោះ Nag នៅលើវាលខ្សាច់មួយ នៅតំបន់ Rajasthan ភាគខាងលិច ដោយមីស៊ីលនេះ បានវាយប្រហារ កម្ទេចគោលដៅពេញៗ ។

Read more: ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្ត មីស៊ីលប្រឆាំង រថក្រោះថ្មី