Social Network

ម៉ាឡេស៊ីចេញប្រកាសផ្លូវការថា ជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធការសម្លាប់បងប្រុសលោក គីម ជុងអ៊ុន

(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ជនសង្ស័យ៤នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីមជុងណាំ គឺជាជនជាតិកូរ៉េខាងជើងទំាងអស់ ដែលបានចាកពី ប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយមានអំពើឃាតកម្ម លោក គីម ជុងណាំ នៅឯអាកាស ដ្ឋានទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅមុននេះបន្តិច នារសៀល ថ្ងៃអាទិត្យ ទី១៩ខែកុម្ភៈ ឆ្នាំ២០១៧។  ប៉ូលិសម៉ាឡេស៊ី ក៏បានបញ្ជាក់ដែរថា មូលហេតុនៃការស្លាប់របស់ លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈការសង្ស័យ កាន់តែច្បាស់ថា  កូរ៉េខាងជើង អាចជាអ្នកនៅពីក្រោយ នៃអំពើឃាតកម្មនេះ។ ចារកម្ម និង ជាសង្ស័យចំនួន៤នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួនបានក្រោយអំពើឃាតកម្មនោះ រួមមាន ស្រ្តី២នាក់ និងបុរស២នាក់។ ប៉ូលិសនឹងបង្ហាញ អត្តសញ្ញាណបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News