Social Network

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ

(រីយ៉ូ)៖ រដ្ឋមន្ត្រីការបរទេស ប្រេស៊ីលោក Jose Serra បានលាលែងចេញពីតំណែងហើយ នៅថ្ងៃពុធ សប្តាហ៍នេះក្រោយពី អាការៈជំងឺរបស់លោក កាន់តែធ្លាក់ដុនដាប។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ លិខិតស្នើសុំលាលែងពីតំណែងលោក Serra ត្រូវបានបញ្ជូនទៅដល់ ការិយាល័យលោកប្រធានាធិបតេយ្យ ប្រេស៊ីល Michel Temer ហើយដោយក្នុងនោះបានបញ្ជាក់ថាត្រឹមតែថា «បញ្ហាសុខភាព គឺជាមូលហេតុសម្រាប់ការលាលែងរបស់លោក»។ប៉ុន្តែសម្រាប់ភាពលម្អិត នៃជំងឺលោកជាអ្វីឲ្យប្រាកដនោះ មិនមានការបញ្ជាក់ឲ្យបានលម្អិតនោះឡើយ។

គួរបញ្ជាក់ថាលោក Serra ទើបតែបានឡើងកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីលកាលពីខែឧសភា ឆ្នាំ២០១៦ ប៉ុណ្ណោះក្រោយពេលដែលលោកស្រី ឌីលម៉ា រួសេហ្វ ធ្លាក់ចេញពីអំណាច ហើយនៅចុងឆ្នាំ២០១៦ លោកបានទទួលការវះកាត់ឆ្អឹងខ្នង ដែលជាអការៈដ៏ធ្ងន់ធ្ងរមួយផងដែរ៕

ដកស្រង់ពី៖ Fresh News