Social Network

អាមេរិក នៅតែបន្ត ពង្រាយទ័ព និងរថក្រោះ ទៅកាន់តំបន់ អ៊ឺរ៉ុបខាងកើត

ប្រភពព័ត៌មានរបស់ The Businessinsider ចុះផ្សាយកាល នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការ ដាក់ពង្រាយកងទ័ព និងកងរថក្រោះ ទៅកាន់ប្រទេសប៉ូឡូញ ប្រទេសទាំងបី ក្នុងរដ្ឋ Balticនិង ប្រទេសរ៉ូមានី នាខែក្រោយនេះ ដោយ មានមូលហេតុថា ជាការការពារ សុវត្ថិភាពដល់ ប្រទេសក្នុងតំបន់។

ព័ត៌មាននេះត្រូវ ធ្វើការប្រកាស ដោយរដ្ឋមន្ត្រី ការពារជាតិរបស់ ប្រទេសប៉ូឡូញ លោកAntoni Macierewicz ក្រោយពេលដែល កិច្ចពិភាក្សាគ្នា រវាងលោកនិង មេបញ្ជាការ សហរដ្ឋអាមេរិកប្រចាំ នៅទ្វីបអឺរ៉ុបគឺ លោកBen Hodgesនាទីក្រុងZagan ប្រទេសប៉ូឡូញ។

មេបញ្ជាការអាមេរិក លោកHodge ដែលក៏បាន និយាយផងដែរថា កងកម្លាំងយោធា ទាំងនោះនឹងត្រូវ ធ្វើដំណើរ មកដល់ផែ Bremerhaven ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៦ ខែមករាខាងមុខនេះ ហើយនិងបន្តធ្វើ ការពង្រាយកម្លាំង  ទៅកាន់តំបន់មួយ ចំនួនក្នុងប្រទេសប៉ូឡូញ ប្រទេសក្នុងតំបន់ Baltic ប្រទេសរ៉ូមានីហើយ ការពង្រាយនេះ ទៀត សោតក៏ត្រូ វបានចាត់ទុកថា ជាការធ្វើសម យុទ្ធមួយដើម្បីតេស្តថា តើកងទ័ព របស់ខ្លួនអាច ប្រើពេលវេលា បានលឿនយ៉ាងណា ពីផែទៅកាន់សមរភូមិ ។

ប៉ូឡូញនិងប្រទេស ទាំង៣ ក្នុងតំបន់Baltic គឺជាអ្នកដែលកំពុងមាន ការព្រួយបារម្ភខ្លាំង ទៅលើការកើនឡើង នៃប្រតិបត្តិការរបស់យោធារុស្សី នៅក្នុងតំបន់ជាពិសេស ក្រោយពេល ដែលជម្លោះរវាង អ៊ុយក្រែន ជាមួយនឹងរុស្សី លើដែនដីតំបន់ Crimeaចាប់ពី ឆ្នាំ២០១៤មកហើយរុស្សី ជារឿយៗ បានប្រើសារគម្រាម ទៅលើអាមេរិក និងណាតូ ទៅលើបញ្ហានេះ បើទោះបីជាអាមេរិក បានអះអាងថាការ  ពង្រាយទ័ព របស់ខ្លួនទៅ កាន់តំបន់អ៊ឺរ៉ុបខាង កើតមិន មែនជាការគម្រាមកំហែង ទៅលើប្រទេសរុស្សីនោះឡើយ ៕

ដកស្រង់ពី៖ដើមអម្ពិល