Social Network

ចិន សន្យាផ្តល់ពូជដំណាំល្អៗឲ្យកម្ពុជា យកដាំដុះនៅលើដីភូមិធម្មជាតិរុនតាឯក

(សៀមរាប)៖ ប្រធានមន្ទីរ កសិកម្មខេត្ត ខ្វាងស៊ីប្រទេសចិន លោក បៃ ស៊ី បានសន្យាផ្ដល់ ពូជដំណាំល្អៗ និង ពូជមានភាព អំណោយផល  មកឲ្យកម្ពុជា យកមកដាំដុះនៅ លើដីភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងស្ថិត នៅក្នុងខេត្តសៀមរាប។

 ការសន្យានេះ បានធ្វើឡើង តបតាមសំណើររបស់ លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោង ភូមិធម្មជាតិរុនតាឯក ក្នុងពេលជួបសំ ណេះសំណាល ការងារជាមួយលោក បៃ ស៊ី (Bai Xi) ប្រធានមន្ទីរកសិកម្ម ខេត្តក្វាងស៊ី ប្រទេសចិន ដែលបានទស្សនកិច្ច នៅដីភូមិធម្មជាតិ រុនតាឯក នា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។

លោក បៃ ស៊ី ប្រធានមន្ទីរ កសិកម្ម ខេត្តក្វាងស៊ី ក៏បានសន្យាផ្តល់ អ្នកជំនាញការ ជួយដោះស្រាយ បញ្ហាលើផលដំណាំ នៅពេលកើតមាន ជំងឺផ្សេងៗផងដែរ។

ក្នុងជំនួបពិភាក្សានេះ លោក ម៉ី ម៉ារ៉ាឌី ក៏បានលើក ពីចំណុចខ្វះខាត មួយចំនួននៅ ក្នុងភូមិធម្មជាតិ រុនតាឯក ដែលជាទីតាំង ធ្វើកសិកម្មថ្មី  មានដូចជាកង្វះខាត ឧបករណ៍បច្ចេកទេស ធ្វើកសិកម្ម ដូចជាគ្រឿងចក្រ ដើម្បីរានដី បញ្ហាប្រព័ន្ធ ធារាសាស្រ្ត និងកង្វះអ្នក ជំនាញជាដើម។

លោក ម៉ារ៉ាឌី ថា បញ្ហាទាំងនេះ ធ្វើឲ្យភូមិរុនតាឯកនៅពុំទាន់ មានលទ្ធភាព គ្រប់គ្រាន់ក្នុងការ ផលិតផលដំណាំទៅ តាមការបញ្ជាទិញ របស់ក្រុមហ៊ុនក្នុងស្រុក។

លោក ម៉ី ម៉ារ៉ាឌី បានស្នើសុំឲ្យ ភាគីចិន ជួយផ្តល់ការគាំទ្រ និងដោះស្រាយទៅ លើបញ្ហានេះផងដែរ។

ឆ្លើយតបសំណើនេះ លោក បៃ ស៊ី ថា នឹងឲ្យអ្នកជំនាញ របស់ចិនមកសិក្សា ដើម្បីដោះស្រាយ បញ្ហាកំពុងប្រឈម នៅក្នុងភូមិ ធម្មជាតិរុនតាឯក។

លោក បៃ ស៊ី ក៏បានថ្លែងបញ្ជាក់ ផងដែរថា លោកនឹង ត្រួតពិនិត្យលើ បញ្ហាផ្សេងៗទៀត ដើម្បីធ្វើឲ្យកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរ កាន់តែមានភាពល្អ ប្រសើរថែមមួយ កម្រិតទៀត។

សូមបញ្ជាក់ថា ភូមិធម្មជាតិ រុនតាឯក បានបង្កើតឡើង នៅឆ្នាំ២០០៤ ដោយមានការជ្រើសរើស ប្រជាជនក្នុងតំបន់ អង្គរឲ្យមករស់នៅ។  ដោយសារកំណើនយ៉ាង ឆាប់រហ័សក្នុង តំបន់បេតិកភណ្ឌ មួយនេះ បច្ចុប្បន្នមានគ្រួសារ ចំនួន ១០៣ហើយ ដែលត្រូវបាន ជ្រើសរើសឲ្យមក ស្នាក់នៅ ដោយមានការផ្តល់ផ្ទះ មួយខ្នង និងដីសម្រាប់ ធ្វើកសិកម្មផងដែរ។

ភូមិធម្មជាតិ រុនតាឯក មានផ្ទៃដីស រុបចំនួន ១០១២ហិកតា ហើយគ្រោង នឹងពង្រីកបន្ថែមទៀត នាពេលអនាគត ហើយហេដ្ឋារចនា សម្ព័ន្ធ ក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម។

ភូមិនេះមាន បឹងធម្មជាតិដ៏ ធំមួយ គឺបឹងជាលា ដែលអាចស្តុក ទឹកបានគ្រប់ គ្រាន់សម្រាប់ប្រើប្រាស់ លើវិស័យកសិកម្មជាដើម៕

ដកស្រង់ពី៖FRESH NEWS