មេដឹកនាំនៃប្រទេសឡាវ វៀតណាម និងកម្ពុជា ដែលជាប្រទេសអតីតអាណានិគមរបស់បារាំងចំនួនបីនៅក្នុងតំបន់ឥណ្ឌូចិន កំពុងធ្វើការជំរុញដ៏ធំមួយដើម្បីលើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតឱ្យមកទស្សនាប្រទេសទាំងបី ក្នុងការធ្វើដំណើរតែម្តង។
អានបន្ត៖ វៀតណាម ឡាវ និងកម្ពុជា ព្យាយាមជំរុញវិស័យទេសចរណ៍បីប្រទេស
បាំងតែ ១ខែកន្លះទៀតតែប៉ុណ្ណោះ នឹងចូលដល់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៤ហើយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ទើរតែគ្រប់ទីកន្លែងបានរៀបចំពិធីសង្ក្រាន្តប្រចាំតំបន់រៀងៗខ្លួន ដើម្បីត្រៀមអបអរពិធីបុណ្យប្រពៃណីជាតិមួយនេះ ជាពិសេស សង្ក្រាន្តនៅតាមសាលារៀន។
អានបន្ត៖ ដូចធុំក្លិនចូលឆ្នាំខ្មែរបណ្តើរៗហើយ! សាលាជាច្រើន...
អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។
អានបន្ត៖ អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និង អាជ្ញាធរដែនដី កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញទៅថ្វាយបង្គំ ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ដែលស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
អានបន្ត៖ ក្រឡធំ និងក្អម សម័យអង្គរ ព្រមទាំងដាវត្រួតសម័យបារាំង...
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសនឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។
អានបន្ត៖ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងភាគីម៉ុងហ្គោលីឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់...
ខេត្តសៀមរាប ជាខេត្តមួយមានទីតាំងនៅក្បែរបឹងទន្លេសាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយសព្វថ្ងៃខេត្តនេះត្រូវបានគេ ស្គាល់ទូទាំងពិភពលោកថាជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។
អានបន្ត៖ ស្អាតខ្លាំង! បានចូលលេងប្រាសាទបេងមាលា កុំភ្លេច ចាប់ប្លង់ថតរូបកន្លែងទាំងនេះ...
ការប្រារព្ធពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។
អានបន្ត៖ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នឹងកាន់តែមានភាពសប្បាយរីករាយ
Travel Exclusive Asia ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយរបស់ប្រទេសថៃបានប្រកាសពីការពង្រីកវត្តមានរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ជាមួយនឹងដៃគូគ្រប់គ្រងលោក Yves Van Kerrebroeck ជាប្រធាន។
នាវាទេសចរណ៍ចំនួន២គ្រឿង ដែលមានអ្នកទេសចរចម្រុះជាតិសាសន៍សរុបជាង៧០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្សាន្តក្នុងខេត្តនេះរយៈពេលមួយថ្ងៃ។
អានបន្ត៖ នាវាទេសចរណ៍ពីរគ្រឿងទៀតបានចូលចតនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន China Metro Group ដែលធ្វើការសិក្សាបច្ចេកទេសលើប្រព័ន្ធរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប បានរាយការណ៍ពីលទ្ធផលវិជ្ជមានក្នុងការសិក្សា ដោយលើកឡើងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យគម្រោងទាំងនេះទទួលបានជោគជ័យ។
អានបន្ត៖ ការសិក្សាបច្ចេកទេសបង្ហាញពីលទ្ធផលវិជ្ជមានលើគម្រោងផ្លូវរថភ្លើងធុនស្រាលក្...
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងមូលនិធិពិភពលោកដើម្បីធម្មជាតិ (WWF) ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍កម្ពុជាប្រកបដោយគុណភាព និរន្តរភាព ភាពធន់ និងទទួលខុសត្រូវ ពិសេសគឺនៅតាមគោលដៅអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍តាមតំបន់ទន្លេមេគង្គលើ និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរីជាដើម។
អានបន្ត៖ ក្រសួងទេសចរណ៍ និង WWF ឯកភាពពង្រឹងការអភិវឌ្ឍអេកូទេសចរណ៍...
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន ដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាងជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។
អានបន្ត៖ អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើ នៅទិសឦសាននៃប្រាសាទបាពួន
អាជ្ញាធរជាតិអប្សរា បានបើកសិក្ខាសាលាផ្ទៃក្នុងស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានរមណីយដ្ឋានអង្គរ ដើម្បីផ្សព្វផ្សាយសៀវភៅស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ក៏ដូចជាស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ដល់មន្ត្រីចំនួន១០០នាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ២០២៤។
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៨១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៣ រយៈពេល១ថ្ងៃ។
អានបន្ត៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង សញ្ជាតិ Bahamas ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍...
ភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ជិតកម្រិតមុនជំងឺរាតត្បាត នៅឆ្នាំនេះ។ តួលេខពីឆ្នាំមុន មានភាពល្អប្រសើរ ដោយមានភ្ញៀវអន្តរជាតិ លើសពីតួលេខ៥លាន ដល់៥,៤៣ លាននាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។
អានបន្ត៖ ប្រតិបត្តិករទេសចរណ៍រំពឹងថានឹងមានកំណើនភ្ញៀវទេសចរនៅឆ្នាំ ២០២៤
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។
ជាខេត្តមួយប្រកបដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប សម្បូរដោយប្រាង្គប្រាសាទសម្បូរបែប និងតំនប់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេកទាក់ចិត្តទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗ ជាដើម។
អានបន្ត៖ ទៅសៀមរាបកុំរំលង!កន្លែងមួយនេះទេសភាពស្អាតកប់ ជិះតែពីអង្គរវត្តតែ៨គីឡូម៉ែត្រដល់
ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
អានបន្ត៖ អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត
សៀមរាបៈ ក្រសួងបរិស្ថានកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»។
អានបន្ត៖ ក្រសួងបរិស្ថានកំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលែន...
ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា ដែលការងារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់ស្អាត។
អានបន្ត៖ ក្រុមការងារសម្អាតបរិស្ថានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ
ពិធីបុណ្យផ្ការស្មីសាមគ្គីដ៏ធំមួយនឹងធ្វើឡើងនៅលើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំឡើងដោយអ្នកឧកញ៉ា សុខ គង់ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុង-ក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដើមធ្វើបុណ្យនេះឡើងដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ។ បុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹងប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤។