រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំបុណ្យទន្លេលើកទី៨ នាឆ្នាំ២០២៤នេះ។
អានបន្ត៖ ខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៨
(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ត្រូវពង្រឹងនិងបង្កើនគុណភាពផលិតផលរបស់ខ្លួនទាំងការវេចខ្ចប់ផលិតផល និងការនាំចេញឲ្យមានស្តង់ដាការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង។
អានបន្ត៖ អភិបាលខេត្តសៀមរាប ជំរុញដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន...
អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។
អានបន្ត៖ ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល
ទំនប់វារីអគ្គិសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល។
អានបន្ត៖ សមុទ្រទឹកសាបនៅបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ទេសចរលំហែកាយ
សហគមន៍ព្រៃឈើភ្នំទុនតង់ ក្នុងខេត្តរតនគិរី បានសាងសង់ទ្វាចំនួនបី ដើម្បីទប់ស្កាត់ និងគ្រប់គ្រងច្រកសំខាន់ៗចំនួនបី ចូលទៅកាន់តំបន់ព្រៃសហគមន៍។
អានបន្ត៖ សហគមន៍ព្រៃឈើភ្នំទុនតង់សាងសង់ច្រកទ្វារចំនួនបីដើម្បីគ្រប់គ្រងតំបន់ព្រ...
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
អានបន្ត៖ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខែមីនាឆ្នាំ២០២៤...
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍(ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។
អានបន្ត៖ សួនសុវត្ថិភាពចរាចរណ៍ពីរទៀតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខេត្តព្រះ...
ការសាងសង់ផ្លូវជាតិលេខ៣១ ពីចំណុចបែកគុស តានី ទូកមាស ដល់កំពង់ត្រាច ប្រវែងជិត ៥៤គីឡូម៉ែត្រ បាននឹងកំពុងមានភាពងាយស្រួលធ្វើដំណើរបណ្តើរៗហើយ ខណៈការចាក់អ៊ុតបេតុងកៅស៊ូ នឹងរួចរាល់នៅក្នុងរយៈពេល ៦ខែទៀត។
អានបន្ត៖ ចូលឆ្នាំចិនហ្នឹង ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភអី...
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
ខេត្តសៀមរាប ៖ សហគមន៏រទេះក្របីភូមិជ្រៃ បានធ្វើឱ្យភ្ញៀវចាប់អារម្មណ៏សម្រាប់ជិះលំហែ កាយាក្រៅពីតំបន់ប្រាសាទនានាក្នុង ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន គេសង្កេតឃើញថា បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ហើយនោះ វិស័យទេចរណ៏ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៏នានា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។
អានបន្ត៖ រទេះក្របីភូមិជ្រៃ កំពុងទាក់ទាញភ្ញៀវទេសចរជិះលំហែ...
ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។
ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោងអភិរក្សអប្សរាអាល្លឺម៉ង់ (G.A.C.P) នៃប្រទេសអាឡឺម៉ង់កំពុងជួសជុលនិងពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោដែលរងការខូចខាត។
អានបន្ត៖ អាជ្ញាធរជាតិអប្សរាជួសជុលនិងពង្រឹងតួខាងត្បូងនៃប្រាសាទព្រះគោ
ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រគល់វត្ថុបុរាណចំនួន២២៧ប្រអប់ ដែលបានរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដល់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។
អានបន្ត៖ ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជាប្រគល់វត្ថុបុរាណ...
ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។
អានបន្ត៖ សត្វផ្សោតសមុទ្រទម្ងន់ប្រមាណ៨០គីឡូក្រាមបានងាប់ដោយមិនដឹងមូលហេតុ
ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន១១៥,៥៣២នាក់ក្នុងខែមករាឆ្នាំ២០២៤កើនឡើង៤៩ភាគរយពីចំនួន៧៧,៤៣៦នាក់ក្នុងខែដូចគ្នាឆ្នាំ២០២៣។
អានបន្ត៖ ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាឧទ្យានអង្គរដ៏ល្បីរបស់កម្ពុជាកើនឡើង៤៩ភ...
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)និងអង្គការ USAID មរតកបៃតងបានប្រារព្ធទិវាដីសើមពិភពលោក២០២៤នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤ដើម្បីគោរពដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដែលទ្រទ្រង់ជីវិតនៅលើភពផែនដីរបស់យើង។
អានបន្ត៖ អបអរសាទរគុណតម្លៃនៃត្រពាំងក្នុងទិវាដីសើមពិភពលោកឆ្នាំ២០២៤
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
អានបន្ត៖ អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ
នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនាខាងមុខនេះ។
អានបន្ត៖ ដឹងហើយ ខេត្តដែល រៀបចំព្រឹត្តិការណ៍ បុណ្យទន្លេ ឆ្នាំ ២០២៤នេះ
(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ជំរុញឱ្យបណ្ដានាយកដ្ឋានចំណុះក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច។
អានបន្ត៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញការលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍...
កាលពីថ្ងៃទី៣០ ខែមករា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀលចំនួន១៣ ក្បាលខណៈកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ ក្នុងរដូវមិនបង្កាត់ពូជនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។