កម្ពុជា​ ​និង​ថៃ​ ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ទេសចរណ៍

កម្ពុជា និងថៃ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្របតាមបាវចនា «ប្រទេសពីរ គោលដៅទេសចរណ៍តែមួយ»។

អាន​បន្ត៖ កម្ពុជា​ ​និង​ថៃ​...

​រក​ឃើញ​ថ្ម​ជាបន្តបន្ទាប់​ ​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទ​តា​ព្រហ្ម​

ក្នុងគម្រោងកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ASI បានបន្តរកឃើញថ្មជាបន្តបន្ទាប់ និងអ្នកជំនាញកំពុង កំណត់អត្តសញ្ញាណ។

អាន​បន្ត៖ ​រក​ឃើញ​ថ្ម​ជាបន្តបន្ទាប់​...

ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​ ​ធ្វើ​សវនកម្ម​ខាងក្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​អង្គរ​ ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

សវនកម្មខាងក្រៅនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរាត្រូវបានធ្វើឡើងដោយមានការចូលរួមពីស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​...

ខេត្ត​សៀមរាប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៨

រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំបុណ្យទន្លេលើកទី៨ នាឆ្នាំ២០២៤នេះ។

អាន​បន្ត៖ ខេត្ត​សៀមរាប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៨

អភិបាលខេត្តសៀមរាប ជំរុញដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ត្រូវពង្រឹងនិងបង្កើនគុណភាពផលិតផលរបស់ខ្លួនទាំងការវេចខ្ចប់ផលិតផល និងការនាំចេញឲ្យមានស្តង់ដាការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង។

អាន​បន្ត៖ អភិបាលខេត្តសៀមរាប ជំរុញដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន...

ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។

អាន​បន្ត៖ ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

សមុទ្រទឹកសាប​នៅបាត់ដំបង បានក្លាយ​ជាគោលដៅ​សម្រាប់​ទេសចរ​លំហែកាយ

ទំនប់វារីអគ្គិសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល។

អាន​បន្ត៖ សមុទ្រទឹកសាប​នៅបាត់ដំបង បានក្លាយ​ជាគោលដៅ​សម្រាប់​ទេសចរ​លំហែកាយ

សហគមន៍​ព្រៃឈើ​ភ្នំ​ទុន​តង់​សាងសង់​ច្រក​ទ្វារ​ចំនួន​បី​ដើម្បី​គ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍

សហគមន៍ព្រៃឈើភ្នំទុនតង់ ក្នុងខេត្តរតនគិរី បានសាងសង់ទ្វាចំនួនបី ដើម្បីទប់ស្កាត់ និងគ្រប់គ្រងច្រកសំខាន់ៗចំនួនបី ចូលទៅកាន់តំបន់ព្រៃសហគមន៍។

អាន​បន្ត៖ សហគមន៍​ព្រៃឈើ​ភ្នំ​ទុន​តង់​សាងសង់​ច្រក​ទ្វារ​ចំនួន​បី​ដើម្បី​គ្រប់គ្រង​តំបន់​ព្រ...

ខេត្ត​សៀមរាប​នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨​ ​នៅ​ខែ​មីនា​ឆ្នាំ​២​០​២​៤​ ​ខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ខេត្ត​សៀមរាប​នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨​ ​នៅ​ខែ​មីនា​ឆ្នាំ​២​០​២​៤​...

សួន​សុវត្ថិភាព​ចរាចរណ៍​ពីរ​ទៀត​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខេត្ត​ព្រះ​សី​ហ​នុ

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍(ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

អាន​បន្ត៖ សួន​សុវត្ថិភាព​ចរាចរណ៍​ពីរ​ទៀត​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខេត្ត​ព្រះ...

ចូលឆ្នាំចិនហ្នឹង ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភអី ព្រោះផ្លូវជាតិលេខ៣១ ពី បែកគុស-កំពង់ត្រាច ងាយស្រួលបណ្តើរៗហើយ

ការសាងសង់ផ្លូវជាតិលេខ៣១ ពីចំណុចបែកគុស តានី ទូកមាស ដល់កំពង់ត្រាច ប្រវែងជិត ៥៤គីឡូម៉ែត្រ បាននឹងកំពុងមានភាពងាយស្រួលធ្វើដំណើរបណ្តើរៗហើយ ខណៈការចាក់អ៊ុតបេតុងកៅស៊ូ នឹងរួចរាល់នៅក្នុងរយៈពេល ៦ខែទៀត។

អាន​បន្ត៖ ចូលឆ្នាំចិនហ្នឹង ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភអី...

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនបានសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។

អាន​បន្ត៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល...

រទេះក្របី​ភូមិ​ជ្រៃ​ ​កំពុងទាក់ទាញភ្ញៀវទេសចរជិះ​លំហែ ​ក្រៅពី​តំបន់​ប្រាសាទនានាក្នុង​ក្រុង​សៀម​រាប ចែករំលែក

ខេត្តសៀមរាប ៖ សហគមន៏រទេះក្របីភូមិជ្រៃ បានធ្វើឱ្យភ្ញៀវចាប់អារម្មណ៏សម្រាប់ជិះលំហែ កាយាក្រៅពីតំបន់ប្រាសាទនានាក្នុង ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន គេសង្កេតឃើញថា បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ហើយនោះ វិស័យទេចរណ៏ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៏នានា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។

អាន​បន្ត៖ រទេះក្របី​ភូមិ​ជ្រៃ​ ​កំពុងទាក់ទាញភ្ញៀវទេសចរជិះ​លំហែ...

កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង ៤០០ដុំដែល​គរ​នៅខាងត្បូងឆៀង​លិចប្រាសាទបាយ័ន

ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។

អាន​បន្ត៖ កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង...

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​និង​ពង្រឹង​តួ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ​

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោងអភិរក្សអប្សរាអាល្លឺម៉ង់ (G.A.C.P) នៃប្រទេសអាឡឺម៉ង់កំពុងជួសជុលនិងពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោដែលរងការខូចខាត។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​និង​ពង្រឹង​តួ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ​

ក្រុម​ការងារ​អភិ​រក្ស​ប្រាសាទអង្គរ​នៃ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ប្រគល់​វត្ថុបុរាណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សាទុក

ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រគល់វត្ថុបុរាណចំនួន២២៧ប្រអប់ ដែលបានរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដល់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

អាន​បន្ត៖ ក្រុម​ការងារ​អភិ​រក្ស​ប្រាសាទអង្គរ​នៃ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ប្រគល់​វត្ថុបុរាណ...

សត្វ​ផ្សោត​សមុទ្រ​ទម្ងន់​ប្រមាណ​៨​០​គីឡូក្រាម​បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​

ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។

អាន​បន្ត៖ សត្វ​ផ្សោត​សមុទ្រ​ទម្ងន់​ប្រមាណ​៨​០​គីឡូក្រាម​បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​កើន​ឡើង​៤​៩​ភាគរយ​ក្នុង​ខែ​មករា​

ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន១១៥,៥៣២នាក់ក្នុងខែមករាឆ្នាំ២០២៤កើនឡើង៤៩ភាគរយពីចំនួន៧៧,៤៣៦នាក់ក្នុងខែដូចគ្នាឆ្នាំ២០២៣។

អាន​បន្ត៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​កើន​ឡើង​៤​៩​ភ...

អប​អរសាទរ​គុណ​តម្លៃ​នៃ​ត្រពាំង​ក្នុង​ទិវា​ដីសើម​ពិភពលោក​ឆ្នាំ​២​០​២​៤​

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)និងអង្គការ USAID មរតកបៃតងបានប្រារព្ធទិវាដីសើមពិភពលោក២០២៤នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤ដើម្បីគោរពដល់ប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃដែលទ្រទ្រង់ជីវិតនៅលើភពផែនដីរបស់យើង។

អាន​បន្ត៖ អប​អរសាទរ​គុណ​តម្លៃ​នៃ​ត្រពាំង​ក្នុង​ទិវា​ដីសើម​ពិភពលោក​ឆ្នាំ​២​០​២​៤​

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយគម្រោងអភិរក្សទេពអប្សររបស់អាល្លីម៉ង ហៅកាត់ថា(G.A.C.P)របស់ប្រទេសអាល្លឺម៉ង កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងរបស់ប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងតួខាងត្បូងប្រាសាទព្រះគោ

អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា ក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក

នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា...