សត្វ​ស្លាប​នៅ​ទន្លេមេគង្គ​លើ ​កំពុង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​​ក្នុង​រដូវប្រាំង​នេះ

ខេត្តស្ទឹងត្រែង ៖ សត្វក្អែកទឹក, ស្មោញ, សត្វចំកំកស និងស្លាបជាច្រើនប្រភេទទៀតបានបង្ហាញវត្តមាន តាមដងទន្លេមេគង្គលើ នៅតំបន់កោះលន-កោះព្នៅ-កោះពាង និងកោះទន្សាយ ដែលពពួកសត្វទាំងនេះជាសក្តានុពលមួយតម្រូវឱ្យអភិរក្សសម្រាប់ធ្វើជាចំណីចក្ខុរបស់ភ្ញៀវទេសចរនារដូវប្រាំងនេះ ។

អាន​បន្ត៖ សត្វ​ស្លាប​នៅ​ទន្លេមេគង្គ​លើ ​កំពុង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​​ក្នុង​រដូវប្រាំង​នេះ

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​ប្រលែង​អ​ណ្តើ​ក​បិទមុខ​ស្នូក​ខ្មៅ​ចូល​ទៅ​ក្នុង​តំបន់​អភិ​រក្ស​ដែល​មាន​សុវត្ថិភាព​

អណ្តើកបិទមុខ ឬអណ្តើកបិទមុខស្នូកខ្មៅ (Cuoraamboinensiskamaroma)គឺជាប្រភេទអណ្តើកជិតផុតពូជ ដែលមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានកម្មវិធីបង្កាត់ពូជអភិរក្ស។

អាន​បន្ត៖ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​...

អាជ្ញាធរ​ជាតិ​អប្សរា​ ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ទី​២​ ​នៃ​ប្រាសាទ​ប្រែរូប​

ក្រុមការងារជួសជុលពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងខ្លោងទ្វារខាងកើតទី២ នៃប្រាសាទប្រែរូប។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ទី​២​ ​នៃ​ប្រាសាទ​ប្រែរូប​

ក្រសួង​ទេសចរណ៍​ ​បើក​កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​ ​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ

កាលពីម្សិលមិញ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់ខ្លួន ជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាអំពីការកែសម្រួលក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស។

អាន​បន្ត៖ ក្រសួង​ទេសចរណ៍​ ​បើក​កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​...

សេចក្តីជូនដំណឹង​ចុងក្រោយ​សម្រាប់​អាជីវករ​កម្ពុជា​ដែល​មានបំណង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​ ​IT​B ​Berlin​

ក្នុងខែនេះ ក្រសួងទេសចរណ៍បានប្រកាសថានឹងចូលរួមក្នុងការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ‘ITB Berlin 2024′ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ សេចក្តីជូនដំណឹង​ចុងក្រោយ​សម្រាប់​អាជីវករ​កម្ពុជា​ដែល​មានបំណង​ចូលរួម​ពិព័រណ៍​ទេសច...

ក្រុម​ការងារ​ជួសជុល​បាន​បង្ហាញ​នូវ​ទឹក​ចិត្តរីករាយ​ ​បន្ទាប់ពី​បាន​បញ្ចប់​ការ​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​តា​ព្រហ្ម​កិល​

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ ហើយក្រុមការងារជួសជុលបានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល។

អាន​បន្ត៖ ក្រុម​ការងារ​ជួសជុល​បាន​បង្ហាញ​នូវ​ទឹក​ចិត្តរីករាយ​...

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ខាងកើតប្រាសាទប្រែរូបដែលទ្រុឌទ្រោមខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប

កម្ពុជាគាំទ្រវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងកិច្ចប្រជុំអាស៊ាន

ប្រទេសកម្ពុជាបានសង្កត់ធ្ងន់លើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព រួមមានវិធានការមិត្តភាពបរិស្ថាន និងការចូលរួមរបស់សហគមន៍មូលដ្ឋាននៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាពេលថ្មីៗនេះ។ បច្ចេកវិទ្យាឌីជីថលគឺជាវិស័យមួយទៀតដែលប្រទេសកម្ពុជាបានប្រើប្រាស់ជាទិដ្ឋភាពសំខាន់នៃការផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់ ដែលជាមធ្យោបាយនៃការលើកកម្ពស់បទពិសោធន៍ទេសចរណ៍។

អាន​បន្ត៖ កម្ពុជាគាំទ្រវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងកិច្ចប្រជុំអាស៊ាន

អប្សរាបើកផ្លូវឡើងភ្នំភ្ជាប់សួនរុក្ខសាស្ត្រទៅប្រាសាទ

អាជ្ញាធរជាតិអប្សរាបានបង្កើតផ្លូវឡើងភ្នំថ្មីឆ្លងកាត់ព្រៃធម្មជាតិពីសួនរុក្ខសាស្ត្រអង្គរទៅឧទ្យានបុរាណវិទ្យាអង្គរវត្ត។ ផ្លូវដើរបើកកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរមកលេងខេត្តសៀមរាប។

អាន​បន្ត៖ អប្សរាបើកផ្លូវឡើងភ្នំភ្ជាប់សួនរុក្ខសាស្ត្រទៅប្រាសាទ

​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​រដ្ឋបាល​ព្រៃឈើ​រៀបចំ​កែ​លម្អ​ស្ថានីយ​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ កំពុងរៀបចំកែលម្អស្ថានីយបណ្ដុះកូនឈើស្ពានអង្គរ ដើម្បីប្រែក្លាយទៅជាស្ថានីយបណ្ដុះកូនឈើដ៏ធំនៅតំបន់អង្គរ។

អាន​បន្ត៖ ​អាជ្ញាធរ​ជាតិ​អប្សរា​...

Khmer February 15, 2024 ​ក្រសួង​ទេសចរណ៍​ ​និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ​ឯកភាព​ជំរុញ​ការ​វិនិយោគ​វិ​ស័​យ​ទេសចរណ៍​

ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) កាលពីថ្ងៃអង្គារបានឯកភាពចាប់ដៃគ្នា ក្នុងការទាក់ទាញការវិនិយោគសាធារណៈ និងឯកជន ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមប្រឹក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។

អាន​បន្ត៖ Khmer February 15, 2024 ​ក្រសួង​ទេសចរណ៍​...

​កូនសត្វ​ផ្សោត​ទើប​កើត​ថ្មី​ទី​២​ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ឆ្នាំ​២​០​២​៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កូនសត្វផ្សោតទើបនឹងកើតមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលនាំឱ្យចំនួនកូនសត្វផ្សោតទើបនឹងកើតកើនឡើងដល់ ២ ក្បាល រហូតមកទល់នឹងពេលនេះ។

អាន​បន្ត៖ ​កូនសត្វ​ផ្សោត​ទើប​កើត​ថ្មី​ទី​២​ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ឆ្នាំ​២​០​២​៤

អ្នកដំណើរ​ក្រុមហ៊ុន​ Q​ant​as​ ​ត្រូវ​បាន​ក្រើន​រំលឹក​ថា​នឹង​មានការ​រំខាន​

ABC – អ្នកដំណើរដែលហោះហើរនៅក្នុងតំបន់ភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានក្រើនរំលឹកថានឹងមានការរំខានរយៈពេលច្រើនថ្ងៃ ខណៈអាកាសយានិកក្នុងតំបន់បង្កើនសកម្មភាពឧស្សាហកម្មរបស់ពួកគេ។

អាន​បន្ត៖ អ្នកដំណើរ​ក្រុមហ៊ុន​ Q​ant​as​ ​ត្រូវ​បាន​ក្រើន​រំលឹក​ថា​នឹង​មានការ​រំខាន​

ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​៥​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនាពេលថ្មីៗនេះបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ដើមឆ្នាំ២០២៤ ដោយខេត្តនេះទទួលភ្ញៀវទេសចរពី ៤០០០ ទៅ ៥០០០ នាក់ជារៀងរាល់ថ្ងៃពេញមួយខែមករា។

អាន​បន្ត៖ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​៥​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​

ក្រសួង​បរិស្ថាន​ ​គ្រោង​បង្កើត​សហគមន៍​ការពារ​ធនធានធម្មជាតិ​បន្ថែម​ឱ្យ​បាន​១​០​ ​ក្នុង​មួយ​ឆ្នាំៗ

ក្រសួងបរិស្ថាន គ្រោងបង្កើតសហគមន៍ការពារធនធានធម្មជាតិ បន្ថែមឱ្យបានយ៉ាងតិចចំនួន១០ ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាសហគមន៍ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនៅតាមមូលដ្ឋាន។

អាន​បន្ត៖ ក្រសួង​បរិស្ថាន​...

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោបន់ស្រន់របស់ប្រាសាទនេះរួចមក។

អាន​បន្ត៖ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ...

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ...

​អ្នក​អភិ​រក្ស​រក​ឃើញ​សម្បុក​អណ្ដើក​ហ្លួង​ជិ​ត ផុតពូជ​២​០​ ​ជាមួយនឹង​ពង​វា​ចំនួន​២​០​៦​

ចាប់តាំងពីខែមករាដើមឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬអណ្ដើកសរសៃរបស់រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកអណ្តើកហ្លួងចំនួន២០សម្បុកជាមួយនឹងពងវាសរុបចំនួន២០៦គ្រាប់នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

អាន​បន្ត៖ ​អ្នក​អភិ​រក្ស​រក​ឃើញ​សម្បុក​អណ្ដើក​ហ្លួង​ជិ​ត ផុតពូជ​២​០​...

តាមបណ្តោយដងព្រែក​កំពង់បាយ នឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត​២កន្លែងបន្ថែម ហើយឆ្នេរខាងលិច​ព្រែក​ទល់មុខគ្នា ក៏នឹងត្រូវឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាព

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តពីរកន្លែងបន្ថែមទៀត។

អាន​បន្ត៖ តាមបណ្តោយដងព្រែក​កំពង់បាយ នឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត​២កន្លែងបន្ថែម...

​ព្រះរាជាណាចក្រកម្ពុជា​ ​គ្រោង​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ទេសចរណ៍​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​

ក្រសួងទេសចរណ៍ បានត្រៀមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបង្កើតកម្មវិធីធ្វើដំណើររួមគ្នា ដើម្បីភ្ជាប់ និងសម្រួលដល់ភ្ញៀវទេសចរទៅកាន់គោលដៅនានានៅទូទាំងប្រទេសទាំងពីរ។

អាន​បន្ត៖ ​ព្រះរាជាណាចក្រកម្ពុជា​...

អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ផ្លូវ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ដោយ​ថ្មើរជើង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​អង្គរ​

អាជ្ញាធរជាតិអប្សរាបានបង្កើតផ្លូវសម្រាប់ដំណើរកម្សាន្តនៅក្នុងព្រៃធម្មជាតិនៃសួនរុក្ខជាតិអង្គរ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្រុងសៀមរាប។ វាជាផ្លូវសម្រាប់ដំណើរកម្សាន្តថ្មីដែលបន្ថែមលើសពីការទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ផ្លូវ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ដោយ​ថ្មើរជើង​នៅ​ក្នុង​...