ខេត្ត​សៀមរាប​ជ្រើសរើស​ភូមិ​ព្រះ​ដាក់​ចូលរួម​ប្រឡង​ប្រណាំង​ភូមិ​ទេសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក

ភូមិព្រះដាក់ត្រូវបានរដ្ឋបាលខេត្តសៀមរាបជ្រើសរើសជាភូមិទេសចរណ៍ល្អបំផុតមួយក្នុងចំណោមភូមិទេសចរណ៍ចំនួន៨ផ្សេងទៀតមកពីខេត្តនានារបស់កម្ពុជា ដើម្បីដាក់ជាបេក្ខភាពប្រកួតប្រជែងភូមិទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៤របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។

អាន​បន្ត៖ ខេត្ត​សៀមរាប​ជ្រើសរើស​ភូមិ​ព្រះ​ដាក់​ចូលរួម​ប្រឡង​ប្រណាំង​ភូមិ​ទេសចរណ៍​ល្អ​បំផុត...

​ជើង​ហោះហើរ​ឥណ្ឌា​ ​នឹង​ជំរុញ​វិ​ស័​យ​ទេសចរណ៍​

ជាមួយនឹងការបើកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដេលី(New Delhi)នៅខែក្រោយដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ ខេមបូឌា អង្គរ អ៊ែរ (Cambodia Angkor Air) ភ្ញៀវទេសចរ នៅក្នុងប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងទទួលបានការកើនឡើង រួមជាមួយនឹងសកម្មភាពអាជីវកម្មផ្សេងទៀត និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

អាន​បន្ត៖ ​ជើង​ហោះហើរ​ឥណ្ឌា​ ​នឹង​ជំរុញ​វិ​ស័​យ​ទេសចរណ៍​

ទៅលេងសៀមរាបពេលនេះ អាចចូល​ទស្សនាថ្ងៃលិច​នៅប្រាសាទប្រែរូប បានវិញហើយ

អាជ្ញាធរជាតិអប្សរា បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះថា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីពេលនេះតទៅ សម្រាប់ភ្ញៀវទេសចរ។ ការប្រកាសបើកឡើងវិញនេះ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។

អាន​បន្ត៖ ទៅលេងសៀមរាបពេលនេះ អាចចូល​ទស្សនាថ្ងៃលិច​នៅប្រាសាទប្រែរូប បានវិញហើយ

​ប្រទះឃើញ​ព្រះកេស​ទេវតា​ក្នុង​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ជ័យ​

ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។

អាន​បន្ត៖ ​ប្រទះឃើញ​ព្រះកេស​ទេវតា​ក្នុង​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ជ័យ​

កូរ៉េ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​វិ​ស័​យ​ទេសចរណ៍​កម្ពុជា​

ប្រទេសកម្ពុជាបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូលលើកទី៣៩ ឆ្នាំ ២០២៤ (SITF 2024) និងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីសប្តាហ៍មុន។

អាន​បន្ត៖ កូរ៉េ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​វិ​ស័​យ​ទេសចរណ៍​កម្ពុជា​

រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងត្រួតពិនិត្យដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន

(ពោធិ៍សាត់)៖ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) នៅស្រុកវាលវែង ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន។

អាន​បន្ត៖ រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា...

ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ពិចារណា​ក្នុង​ការ​សហការ​ជាមួយ​វិ​ស័​យ​ឯកជន​សម្រាប់​កំពង់ផែ​ទេសចរណ៍​កំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណាលើកិច្ចព្រមព្រៀងភាពជាដៃគូរដ្ឋាភិបាល និងវិស័យឯកជន (PPP) ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក AZ Builder ដើម្បីបញ្ចប់កំពង់ផែទេសចរណ៍អន្តរជាតិកំពត។

អាន​បន្ត៖ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​...

ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។

អាន​បន្ត៖ ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២​០​២​៤​ ​ខេត្ត​សៀមរាប​ទទួល​បានទេ​ស​ចរ​បរទេស​ជាង​៤​២​ម៉ឺន​នាក់​

រយៈពេល៤ខែដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសចំនួន ៤២១,៣៧៩នាក់ បានចូលមកទស្សនាខេត្តសៀមរាប។

អាន​បន្ត៖ រយៈពេល​៤​ខែ​ដើម​ឆ្នាំ​២​០​២​៤​...

ឆ្នេរ​កោះ​ស្នេហ៌ ​នឹង​ត្រូវ​បាន​កែប្រែ​មុខមាត់​ថ្មី​

អាជ្ញាធរខេត្តកោះកុង កំពុងពិចារណាលើសំណើវិនិយោគសម្រាប់ការសាងសង់រមណីយដ្ឋាន និងអភិវឌ្ឍន៍ទេសចរណ៍ដ៏ធំទូលាយមួយ ដែលមានទីតាំងនៅឆ្នេរកោះស្នេហ៍ ក្នុងក្រុងខេមរភូមិន្ទ។

អាន​បន្ត៖ ឆ្នេរ​កោះ​ស្នេហ៌ ​នឹង​ត្រូវ​បាន​កែប្រែ​មុខមាត់​ថ្មី​

កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទេសចរណ៍​នៅ​ល្អាង​ប្រចៀវ​

ភ្នំសំពៅមានភាពល្បីល្បាញដោយសារល្អាងប្រចៀវដ៏អស្ចារ្យ បានកំណត់គោលដៅដ៏មានមហិច្ឆតារបស់ខ្លួនដើម្បីក្លាយជាកន្លែងទាក់ទាញទេសចរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទេសចរណ៍​នៅ​ល្អាង​ប្រចៀវ​

ទឹកជ្រោះផ្អោករមណីដ្ឋានធម្មជាតិសម្បូរត្បូង មានតម្លៃនៅខេត្តតាកែវ

ទឹកជ្រោះផ្អោកដែលមានទីតាំងស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ជាកន្លែងកម្សាន្តសម្រាប់ជាជម្រើសមួយផងដែរ ហើយពិសេសជាងនេះ វាសម្បូរដោយត្បូងមានតម្លៃផងដែរ ។

អាន​បន្ត៖ ទឹកជ្រោះផ្អោករមណីដ្ឋានធម្មជាតិសម្បូរត្បូង មានតម្លៃនៅខេត្តតាកែវ

ឡាវ​ប្រគល់​ដំរី​មួយគូ​មកដល់​កម្ពុជា​ ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាងប្រទេស​ទាំងពីរ

ប្រទេសឡាវបានប្រគល់ដំរីញីឈ្មោលមួយគូដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។

អាន​បន្ត៖ ឡាវ​ប្រគល់​ដំរី​មួយគូ​មកដល់​កម្ពុជា​...

ការស្រាវជ្រាវនៅព្រែកស្រមោច

ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណមានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។

អាន​បន្ត៖ ការស្រាវជ្រាវនៅព្រែកស្រមោច

ក្រសួងទេសចរណ៍ត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍

(ភ្នំពេញ)៖ តាមរយៈគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត BUILD+3Ds ក្រសួងទេសចរណ៍បានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ "BUILD + 3Ds" ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍។

អាន​បន្ត៖ ក្រសួងទេសចរណ៍ត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស...

Confirel បើកសម្ពោធហាងថ្មី នៅខេត្តសៀមរាប ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរពិតៗ ដល់ភ្ញៀវទេសចរ

(សៀមរាប)៖ ក្រុមហ៊ុនខនហ្វីរេល (Confirel) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកសម្ពោធហាងថ្មី នៅខេត្តសៀមរាប ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរពិតៗ ដល់ភ្ញៀវទេសចរ ជាមួយនឹងម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជាផលិតផលដ៏ពេញនិយម។

អាន​បន្ត៖ Confirel បើកសម្ពោធហាងថ្មី នៅខេត្តសៀមរាប ដើម្បីដាក់បង្ហាញនូវផលិតផលខ្មែរពិតៗ...

អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ​ករណី​គ្រឿងចក្រ​ខ្នាត​ធំ​ជីក​កាយ​ដី​ស្ដារ​ស្រះ​ទឹក​បុរាណ​នៅ​ប្រាសាទបាយ័ន

ការស្ដារស្រះទឹកបុរាណនៅប្រាសាទបាយ័នកំពុងប្រព្រឹត្តយ៉ាងសកម្ម ខណៈមានការព្រួយបារម្ភពីផលប៉ះពាល់ប្រាសាទដោយសារតែការប្រើប្រាស់រថយន្តនិងគ្រឿងចក្រជីកកាយដីទ្រង់ទ្រាយធំចេញពីស្រះទឹកបុរាណនោះ ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានបំភ្លឺថា អ្នកជំនាញបានធ្វើកំណាយត្រឹមត្រូវតាមបច្ចេកទេសរួចរាល់ហើយមុននឹងប្រើប្រាស់រថយន្តនិងគ្រឿងចក្រជីកកកាយដីចេញពីស្រះទឹកបុរាណនោះ។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ​ករណី​គ្រឿងចក្រ​ខ្នាត​ធំ​ជីក​កាយ​ដី​ស្ដារ​ស្រះ​ទឹក​បុ...

ចម្លែកៈ ចិន​មក​លេង​អង្គរ​តិច​ជាង​អា​មេ​រិ​ក

ភ្ញៀវទេសចរចិនដែលបាននាំគ្នាមកលេងនៅរមណីដ្ឋានអង្គរនៅ៤ខែដើមឆ្នាំនេះ មានចំនួនតិចជាងភ្ញៀវទេសចរមកពីបស្ចឹមប្រទេសទោះបីជាចិនកំពុងតែគ្រប់គ្រងដំណើរការ និងប្រតិបត្តិការ អាកាសយានដ្ឋានថ្មីដែលទើបសម្ភោធក៏ដោយចុះ។

អាន​បន្ត៖ ចម្លែកៈ ចិន​មក​លេង​អង្គរ​តិច​ជាង​អា​មេ​រិ​ក

ក្រុមការងារភ្នាក់ងារទេសចរ រួមគ្នាថែទាំបរិស្ថានជាប្រចាំនៅប្រាសាទបេងមាលា

(សៀមរាប)៖ ដើម្បីបរិស្ថានស្រស់ស្អាតជាប្រចាំ ក្រុមការងារភ្នាក់ងារទេសចររបស់អាជ្ញាធរជាតិអប្សរាប្រចាំការនៅប្រាសាទបេងមាលា បានរួមគ្នាបោសសម្អាតសំរាមថង់ប្លាស្ទិក ដប កំប៉ុងភេសជ្ជៈផ្សេងៗ ដែលនាំឱ្យបាត់បង់សោភ័ណភាពទាំងក្នុងនិងក្រៅប្រាសាទជាដើម។

អាន​បន្ត៖ ក្រុមការងារភ្នាក់ងារទេសចរ រួមគ្នាថែទាំបរិស្ថានជាប្រចាំនៅប្រាសាទបេងមាលា

រូបចម្លាក់​សេះ​សមុទ្រ​ក្លាយជា​វត្ថុ​ទាក់ទាញ​ទេសចរ​ថ្មី​នៅ​ខេត្តកំពត

ជាការកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិបាននាំគ្នាចូលមកទស្សនា កម្សាន្តយ៉ាងកុះករ ជាពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹក ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននោះ។

អាន​បន្ត៖ រូបចម្លាក់​សេះ​សមុទ្រ​ក្លាយជា​វត្ថុ​ទាក់ទាញ​ទេសចរ​ថ្មី​នៅ​ខេត្តកំពត

បុណ្យភ្នំ បាន​ផ្ដល់​តម្លៃ​ជា​ប្រវត្ដិសាស្ដ្រ​ថ្មីមួយ​ទៀត​សម្រាប់​កម្ពុជា

vKirirom Pine Resort បានផ្ដល់ទីតាំង និងសម្រួលលើដំណើរការរៀបចំពិធីបុណ្យភ្នំជាលើកដំបូងនៅកម្ពុជា។ ពិធីបុណ្យដែលទើបបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញសកម្មភាព និងសារជាច្រើនដល់មហាជនឲ្យចេះស្រឡាញ់ ការពារធនធានធម្មជាតិ និងសម្អាតបរិស្ថាន ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរធម្មជាតិនៅកម្ពុជា។

អាន​បន្ត៖ បុណ្យភ្នំ បាន​ផ្ដល់​តម្លៃ​ជា​ប្រវត្ដិសាស្ដ្រ​ថ្មីមួយ​ទៀត​សម្រាប់​កម្ពុជា