អាជ្ញាធរ​ជាតិ​អប្សរា​ ​រៀបចំ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទីតាំងនៅ​ប្រាសាទ​បាយ័ន

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗ ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនា ប្រាសាទបាយ័ន។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ ​រៀបចំ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទីតាំងនៅ​ប្រាសាទ​បាយ័ន

កម្ពុជា​ទទួល​បាន​ជោគជ័យ​ផ្នែក​វប្បធម៌​ជាមួយនឹង​កិត្តិយស​ជាសាកល

ព្រះរាជាណាចក្រកម្ពុជា ទទួលបានការផ្ញើសារអបអរទូទាំងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយកម្ពុជាទទួលបានពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards)ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី សម្រាប់ឆ្នាំ២០២៣ នៅដើមសប្តាហ៍នេះ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរសេរលើបណ្តាញតេឡេក្រាមរបស់លោកកាលពីថ្ងៃពុធ ដោយបានអបអរសាទរចំពោះកិត្តិយសនេះ និងបានកត់សម្គាល់ថាសមិទ្ធផលនេះ បញ្ជាក់ថាប្រទេសកម្ពុជាជា «គោលដៅដែលត្រូវតែមកទស្សនា សម្រាប់អ្នកចូលចិត្តវប្បធម៌ទាំងអស់»។

អាន​បន្ត៖ កម្ពុជា​ទទួល​បាន​ជោគជ័យ​ផ្នែក​វប្បធម៌​ជាមួយនឹង​កិត្តិយស​ជាសាកល

ក្រុមហ៊ុន​អាកាសចរណ៍​ ​E​m​irate​s ​នឹង​បើ​កជើង​ហោះហើរ​មក​ទី​ក្រុងភ្នំពេញ​ឡើងវិញ​នៅ​ក្នុង​ខែ​ឧសភា​

ក្រុមហ៊ុនអាកាសចរណ៍ Emiratesនឹងចាប់ផ្តើមបើកជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ដែលនេះនឹងជំរុញការតភ្ជាប់ពីតំបន់អាស៊ីអាគ្នេយ៍ទៅ និងមកពីទីក្រុងឌូបៃ ព្រមទាំងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តចំនួនពីរនៅក្នុងតំបន់។

អាន​បន្ត៖ ក្រុមហ៊ុន​អាកាសចរណ៍​ ​E​m​irate​s...

កម្ពុជា​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់

ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ដែលផ្តល់ជូននូវភាពទាក់ទាញនៃទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ដើម្បីទាញយកសក្តានុពលនេះឱ្យបានពេញលេញ ការដោះស្រាយបញ្ហាប្រឈមនានាដូចជា ការកែលម្អលភាពទទួលបាននូវសេវា ការធានានូវការថែទាំសុខភាពប្រកបដោយគុណភាព និងការសម្របខ្លួនទៅនឹងអាកាសធាតុត្រូពិច គឺជារឿងសំខាន់។

អាន​បន្ត៖ កម្ពុជា​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់

រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១២

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។

អាន​បន្ត៖ រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូអ្នកគ្រូ...

សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ដឹងតែកក្រើកហើយ! អភិបាលខេត្តថា នឹង​ធ្វើធំជាងឆ្នាំមុនៗ

កាន់តែកៀកដល់រដូវចូលឆ្នាំខ្មែរ ២០២៤ខាងមុខនេះហើយ តាមបណ្តាខេត្តនីមួយៗ កំពុងតែត្រៀមផែនការរៀបចំសង្ក្រាន្តរបស់ខ្លួនផងដែរ។

អាន​បន្ត៖ សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ដឹងតែកក្រើកហើយ! អភិបាលខេត្តថា...

អាជ្ញាធរ​ជាតិ​អប្សរា​ ​ផ្តល់​សម្ភារ​ ​និង​កម្លាំង​កម្មករ​ ​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​ក្នុង​កិច្ចការ​ជួសជុល​ប្រាសាទ​

អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិ ប្រាសាទ ពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃ នៅការដ្ឋានជួសជុល ប្រាសាទភ្នំបាខែង។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ ​ផ្តល់​សម្ភារ​ ​និង​កម្លាំង​កម្មករ​...

ខេត្ត​សៀមរាប​ ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ចំនួន​ពី​​​រ​ក្នុង​ខែ​មីនា

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ និងយុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ នៅចុងសប្តាហ៍ក្រោយ។

អាន​បន្ត៖ ខេត្ត​សៀមរាប​ ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ចំនួន​ពី​​​រ​ក្នុង​ខែ​មីនា

រដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមក្នុងផ្នែកណាមួយរបស់ US-ABC។

អាន​បន្ត៖ រដ្ឋមន្ត្រីទេសចរណ៍...

ធ្លាប់ជិះកាត់​ថតរូបនៅខ្លោងទ្វារនេះច្រើនលើកហើយ! ស្គាល់ឈ្មោះអត់?

ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។

អាន​បន្ត៖ ធ្លាប់ជិះកាត់​ថតរូបនៅខ្លោងទ្វារនេះច្រើនលើកហើយ! ស្គាល់ឈ្មោះអត់?

ទៅលេងឆ្នេរប៉ាក់ខ្លង កាន់តែងាយស្រួលនិងសុវត្ថិភាព ក្រោយសម្ពោធស្ពានមួយប្រវែង ១២០ម៉ែត្រឆ្លងកាត់ព្រែកកោះយ៉

ស្ពានបេតុងថ្មីមួយដែលស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ទៅលេងឆ្នេរប៉ាក់ខ្លង កាន់តែងាយស្រួលនិងសុវត្ថិភាព ក្រោយសម្ពោធស្ពានមួយប្រវែង...

ក្រសួង​ទេសចរណ៍​ ​រៀបចំ​ ​សិក្ខាសាលា​ ​បណ្តុះបណ្តាល​ ​អំពី​ ​និន្នាការ​ ​និង​តម្រូវ​ការ​ ​ទេសចរ​ មូ​ស្លី​ម​

នាថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលអំពីនិន្នាការ និងតម្រូវការរបស់ទេសចរមូស្លីម ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយ ដើម្បីឱ្យមានការរៀបចំ និងត្រៀមសម្រាប់ការទទួលទេសចរមូស្លីម។

អាន​បន្ត៖ ក្រសួង​ទេសចរណ៍​ ​រៀបចំ​ ​សិក្ខាសាលា​ ​បណ្តុះបណ្តាល​ ​អំពី​ ​និន្នាការ​...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស​ម្អា​ត​និង​ចុះបញ្ជី​ថ្ម​នៅ​ប្រាសាទ​អ្នកតា​វាំង

ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស​ម្អា​ត​និង​ចុះបញ្ជី​ថ្ម​នៅ​ប្រាសាទ​អ្នកតា​វាំង

នកជំនាញ​ថា វៀតណាម​ប្រឈម​បាត់បង់​ការ​ប្រជែង​ទេសចរណ៍​ក្នុង​តំបន់ ព្រោះ​កត្តា​នេះ

វៀតណាម ៖ អ្នកជំនាញបានអះអាងថា ប្រទេសវៀតណាមគួរតែលើកលែងទិដ្ឋាការក្នុងពេលឆាប់ៗនេះ សម្រាប់ជនជាតិនៃទីផ្សារប្រភពចំណូលទេសចរណ៍ដ៏សំខាន់ៗមួយចំនួន ទើបអាចប្រកួតប្រជែងវិស័យទេសចរណ៍ជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាន​បន្ត៖ នកជំនាញ​ថា វៀតណាម​ប្រឈម​បាត់បង់​ការ​ប្រជែង​ទេសចរណ៍​ក្នុង​តំបន់ ព្រោះ​កត្តា​នេះ

មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ពាក់ព័ន្ធ​ផ្ទះ​បណ្តែត​ទឹក នៅ​កំពង់​លួង ភាគច្រើន​ជាខ្មែរ

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេកឈ្មោះ KHMER ដែលមានខ្លឹមសារថា ៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់.. កម្ពុជាអើយ តទៅមុខទៀតទៅជាយ៉ាងណាទៅ ។

អាន​បន្ត៖ មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ពាក់ព័ន្ធ​ផ្ទះ​បណ្តែត​ទឹក...

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង

ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរាកំពុងធ្វើការសម្អាតនិងចុះបញ្ជីថ្មនៅប្រាសាទអ្នកតាវាំង

កា​របោះ​ជំ​រុំ​ដ៏​អស្ចារ្យ​ដែល​រួម​ប​ញ្ជូ​ល​នូវ​ផ្នត់គំនិត​និរន្តរភាព​នៅ​កម្ពុជា​

ទទួលបានបទពិសោធន៍រីករាយនៃការបោះជំរុំ រួមជាមួយនឹងប្រណិតភាព និងផាសុខភាពនៃពិភពទំនើប ដែលមានឈ្មោះថាការបោះជំរុំដ៏អស្ចារ្យ (Glamping) ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ ‘អស្ចារ្យ’ (Glamouor) និង ‘ការបោះជំរុំ’ (Camping)។

អាន​បន្ត៖ កា​របោះ​ជំ​រុំ​ដ៏​អស្ចារ្យ​ដែល​រួម​ប​ញ្ជូ​ល​នូវ​ផ្នត់គំនិត​និរន្តរភាព​នៅ​កម្ពុជា...

ស្ងាត់ៗ តំបន់​ទន្លេស្ងួត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នឹងក្លាយ​ជាទីកន្លែងកម្សាន្ត​ដ៏មានសក្តានុពល

តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នឹងត្រូវរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

អាន​បន្ត៖ ស្ងាត់ៗ តំបន់​ទន្លេស្ងួត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ...

អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់

អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង...

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សង្គ្រោះ​ចម្រឹង​បង្អួច​ចំនួន​២​នៅ​ប្រាសាទអង្គរវត្ត​

អ្នកជំនាញថ្មនៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខ ប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សង្គ្រោះ​ចម្រឹង​បង្អួច​ចំនួន​២​នៅ​ប្រាសាទអង្គរវត្ត​

ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) និងតំបន់ការពារសហគមន៍អូររៃ (CPA) បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើជាតិ និងខេត្ត និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ ដើម្បីសិក្សាពីវត្តមានសត្វព្រៃនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤។

អាន​បន្ត៖ ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​