សហគមន៍​ព្រៃឈើ​ភ្នំ​ទុន​តង់​សាងសង់​ច្រក​ទ្វារ​ចំនួន​បី​ដើម្បី​គ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍

សហគមន៍ព្រៃឈើភ្នំទុនតង់ ក្នុងខេត្តរតនគិរី បានសាងសង់ទ្វាចំនួនបី ដើម្បីទប់ស្កាត់ និងគ្រប់គ្រងច្រកសំខាន់ៗចំនួនបី ចូលទៅកាន់តំបន់ព្រៃសហគមន៍។

យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់អង្គការ NatureLife Cambodia នៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះគឺជាការអន្តរាគមន៍ថ្មីដើម្បីការពារព្រៃឈើដែលនៅសេសសល់របស់សហគមន៍ព្រៃឈើភ្នំទុនតង់។យោងតាមប្រភពដដែលបានបញ្ជាក់ថា ការទន្ទ្រានយកដីខុសច្បាប់ ការកាប់ឈើ និងការបរបាញ់គឺជាការគំរាមកំហែងរបស់សហគមន៍ព្រៃឈើភ្នំទុនតង់។

ខណៈដែលគណកម្មការសហគមន៍ប្រឹងប្រែងចុះល្បាតជាប្រចាំនិងមានការជួយគាំទ្រពីអជ្ញាធរឃុំនិងស្រុកនិងរដ្ឋបាលព្រៃឈើក៍បទល្មើសទាំងនេះនៅបន្តកើតមានក្នុងកំរិតគួរអោយបារម្ភ។

ក្នុងខែមករា ឆ្នាំ២០២៤នេះ ដោយមានការគាំទ្រអាជ្ញាធរមូលដ្ឋានឃុំតាឡាវស្រុកអណ្តូងមាស និងឃុំតាវែងលើ ស្រុកតាវែង គណកម្មការសហគមន៍បានសំរេចកសាងឃ្លោងទ្វាត្រួតពិនិត្យនិងបិទច្រកចេញចូលសំខាន់ៗចំនួនបី ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការចូលទៅកាន់តំបន់ព្រៃសហគមន៍នេះ។

សហគមន៍សង្ឃឹមថាវិធានការថ្មីនេះចូលរួមកាត់បន្ថយបទល្មើសកំពុងកើតមាន។

ដកស្រង់ពី៖ ខ្មែរថាមស៍