ទៅសៀមរាបកុំរំលង!កន្លែងមួយនេះទេសភាពស្អាតកប់ ជិះតែពីអង្គរវត្តតែ៨គីឡូម៉ែត្រដល់

ជាខេត្តមួយប្រកបដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប សម្បូរដោយប្រាង្គប្រាសាទសម្បូរបែប និងតំនប់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេកទាក់ចិត្តទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗ ជាដើម។

ទន្ទឹមទៅនឹងកន្លែងដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្រ្តខេត្តសៀមរាប ថ្ងៃនេះ«ប្រជាប្រិយ»សូមលើកយកកន្លែងលម្ហែមួយ ដែលបងប្អូនមើលរំលង និង ពុំបានទៅដល់ ដែលនៅទីនោះមានឈ្មោះថា«រមណីយដ្ឋានស្ពានឬស្សី»។

ស្ថិតនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំខេត្តសៀមរាប មានចម្ងាយត្រឹម ៨ គីឡូម៉ែត្រ រាប់ចាប់ពីមុខអង្គរវត្ត រមណីយដ្ឋានស្ពានឬស្សី មានស្ពានកាច់កោងសង់ឡើងពីឬស្សី សាងសង់លើមាត់ទឹកអាចឱ្យប្រិយមិត្តទទួលទានអាហារសម្រាកកម្សាន្ត និងបោះតង់ ជាដើម ជាមួយបរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យក្រៃលែង។ទីតាំងខាងលើ បើទទួលភ្ញៀវទេសចរឱ្យចូលរួមទស្សនា និងសម្រាកលម្ហែកម្សាន្ត ចាប់ពីម៉ោង10:00 ព្រឹក រហូតដល់ម៉ោង 7:00យប់ផងដែរ៕

ដកស្រង់ពី៖ប្រជាប្រិយ