អាជ្ញាធរ​ជាតិ​អប្សរា​ ​បើក​សិក្ខាសាលា​ស្តីពី​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរជាតិអប្សរា បានបើកសិក្ខាសាលាផ្ទៃក្នុងស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានរមណីយដ្ឋានអង្គរ ដើម្បីផ្សព្វផ្សាយសៀវភៅស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ក៏ដូចជាស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ដល់មន្ត្រីចំនួន១០០នាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ២០២៤។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលានេះមានបទបង្ហាញសំខាន់ៗចំនួនបី។ ទីមួយ៖ បទបង្ហាញស្តីពីអង្គរ និងបរិស្ថាន។ ទី២៖ បទបង្ហាញស្តីពីលើគម្របព្រៃឈើ និងការចែកដើមឈើ។ ទី៣៖ បទបង្ហាញមន្ត្រី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសាធារណជនបានយល់ដឹងពីការងាររបស់អាជ្ញាធរជាតិអប្សរា ប្រវត្តិ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងកិច្ចគាំពារបរិស្ថាន។

នៅចុងបញ្ចប់នៃសិក្ខាសាលា មានការសួរដេញដោល និងសំណូមពរដែលអ្នកចូលរួមអាចលើកឡើង ដើម្បីធ្វើឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធភាព។

ដកស្រង់ពី៖ ខ្មែរថាមស៍