នាវា​ទេសចរណ៍​ពីរ​គ្រឿង​ទៀត​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះ​សី​ហ​នុ

នាវាទេសចរណ៍ចំនួន២គ្រឿង ដែលមានអ្នកទេសចរចម្រុះជាតិសាសន៍សរុបជាង៧០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្សាន្តក្នុងខេត្តនេះរយៈពេលមួយថ្ងៃ។

នាវាទេសចរណ៍ទីមួយមានឈ្មោះថា Sea Bourn Encore ដែលបានមកទស្សនាកម្ពុជាជាច្រើនដងរួចមកហើយ បានមកដល់ខេត្តមាត់សមុទ្រកាលពីព្រឹកម្សិលមិញ ក្រោមទង់ជាតិប្រទេស Bahamas ដោយនាវាទេសចរណ៍នេះបាននាំអ្នកទេសចរចំនួន ៥៦១ នាក់ ក្នុងចំណោម ២៦ សញ្ជាតិ ដែលភាគច្រើនជាជនជាតិអង់គ្លេស (២៧៨) និងអាមេរិក (១៥២) និងនាវិក ៤២០ នាក់ ដែលមាន ៤៧ សញ្ជាតិ ផ្សេងគ្នា។

មកពីប្រទេសថៃ នាវាទេសចរណ៍ដែលមានប្រវែង ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅទឹក ៦ម៉ែត្រ នឹងចាកចេញពីប្រទេសកម្ពុជានៅល្ងាចនេះ ឆ្ពោះទៅប្រទេសវៀតណាម។

នាវាទេសចរណ៍មួយទៀតរបស់បារាំងមានឈ្មោះ Le Jacques Cartier បាននាំភ្ញៀវទេសចរ ១៥១ នាក់ ក្នុងចំណោម ១៤ សញ្ជាតិ និងនាវិក ១២១ នាក់ ក្នុងចំណោម ៨ សញ្ជាតិ បានចូលចតនៅកំពង់ផែកាលពីថ្ងៃទី ២១ ខែកុម្ភៈ។

មកពីប្រទេសម៉ាឡេស៊ីនាវាទេសចរណ៍នេះមានប្រវែង ១៣១,៤៦ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និង ជម្រៅទឹក ៤,៧ ម៉ែត្របានចាកចេញពីខេត្តព្រះសីហនុ នៅយប់ថ្ងៃដដែល។

ដកស្រង់ពី៖ ខ្មែរថាមស៍