Social Network

ចងកសម្លាប់ខ្លួន ព្រោះគ្មាន​ លុយសងធនាគារ

ស្វាយរៀង៖ ស្ត្រីម្នាក់ បានសម្រេចចិត្ត ចងកសំលាប់ខ្លួន ដោយសារជំពាក់ប្រាក់ ធនាគារឯក ជនច្រើនពេក គ្មានលទ្ធភាព ក្នុងការបង់លុយសង នៅម៉ោង ៣៖៤៥នាទី រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ។ មន្រ្តីនគរបាលប៉ុស្តិ៍កំពង់ចំទ្បង បានអោយដឹងថា ជនរងគ្រោះឈ្មោះ ខៀវ ភារៈ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិតាជៃ ឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ។

Read more: ចងកសម្លាប់ខ្លួន ព្រោះគ្មាន​ លុយសងធនាគារ

អាជ្ញាធរខណ្ឌដូនពេញ និងសហជីពប៉ះទង្គិចគ្នា បង្កឲ្យរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ មន្រ្តីសម្ព័ន្ធសហជីព ចលនាកម្មករលោក ព្រាប សុវណ្ណ បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នេះថា កម្លាំងសមត្ថកិច្ច ខណ្ឌដូនពេញ បានប៉ះទង្គិច គ្នាមួយប្រាវ ជាមួយក្រុមកម្មករ និងក្រុមសហជីព បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ធ្ងន់ និងស្រាល នៅក្បែររង្វង់មូល សម្ដេចសង្ឃរាជ្យ ជូន ណាត ។

Read more: អាជ្ញាធរខណ្ឌដូនពេញ និងសហជីពប៉ះទង្គិចគ្នា បង្កឲ្យរបួសធ្ងន់ស្រាល ២នាក់

លោក សេង សុជាតិ៖ ព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាឲ្យស្វែងរកឃាត់ខ្លួន អ្នកបើកទូកដរ នៅព្រែងអ៊ុងប៉ាង

កណ្តាល៖ អធិការស្រុកស្អាង លោក សេង សុជាតិ បានឲ្យដឹងថា នៅម៉ោងប្រមាណ ១១យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នេះថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាលលោក លឹម សុគន្ថា បានបញ្ជាមកកម្លាំង សមត្ថកិច្ច ឲ្យតាមស្រាវជ្រាវ ស្វែងរក ឃាត់ខ្លួន អ្នកបើកទូកដរ នៅព្រែកអ៊ុងប៉ាង ដើម្បីធ្វើការសាក សួរជុំវិញ និងករណីរថយន្ត ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៧នាក់ ស្លាប់ ។

Read more: លោក សេង សុជាតិ៖ ព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាឲ្យស្វែងរកឃាត់ខ្លួន...

រថយន្តទំនើប របស់អ្នកស្រវឹង បើកបុកដើមឈើ​ មួយដើម តាមបណ្តោយ ផ្លូវព្រះសីហនុ

ភ្នំពេញ ៖ រថយន្តទំនើប របស់អ្នកស្រវឹងមួយគ្រឿង បានបើកបុក ដើមឈើមួយ នៅតាមបណ្តោយផ្លូវព្រះសីហនុ កាលពីវេលា ម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

Read more: រថយន្តទំនើប របស់អ្នកស្រវឹង បើកបុកដើមឈើ​ មួយដើម តាមបណ្តោយ ផ្លូវព្រះសីហនុ

ប៉ុស្តិ៍អាកាសភ្នំពេញ​ ឃាត់ខ្លួ​ននារីជនជាតិថៃ​ ម្នាក់​ ក្រោយរកឃើញ​ បង្កប់កូកាអ៊ីន​ ក្នុងប្រអប់ស្ករសូកូឡា

ភ្នំពេញ៖ ស្ត្រីជនជាតិ ថៃម្នាក់ ត្រូវបានឃាត់ខ្លួន នៅព្រលាន យន្តហោះ ខណៈប៉ុស្តិ៍ អាកាសភ្នំពេញ មានការសង្ស័យ ហើយបានឆែក ប្រអប់ស្ករសូកូឡា ចំនួន៤ប្រអប់ របស់ស្ត្រី ជនជាតិថៃ រូបនេះ ឃើញមានបង្កប់ គ្រឿងញៀន ប្រភេទកូកាអ៊ីន។

Read more: ប៉ុស្តិ៍អាកាសភ្នំពេញ​ ឃាត់ខ្លួ​ននារីជនជាតិថៃ​ ម្នាក់​ ក្រោយរកឃើញ​...

ស្លាប់ ២នាក់ និងរបួស ៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៣០ មីនា

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យ មនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ៥នាក់ (ស្រី១នាក់) និងរបួសស្រាល ១នាក់ (ស្រី) ។

Read more: ស្លាប់ ២នាក់ និងរបួស ៦នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៣០ មីនា

អ.ហ.ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឡាវ២នាក់ កាន់គ្រឿងញៀន ជិត១គីឡូឆ្លងព្រំដែន ចចូលកម្ពុជា

ស្ទឹងត្រែង‌៖ កម្លាំងអ.ហ ក្រោយពីបានទទួលបទបញ្ជាពី ឯកឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញបទបញ្ជាឪ្យ គ្រប់មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តទាំង អស់២៥ខេត្ត ក្រុងឪ្យចុះធ្វើការបង្ក្រាបឪ្យ ខានតែបាន គ្រប់បទល្មើសទាំងអស់តាមបណ្តាលខេត្តនីមួយៗ កម្លាំងអ.ហ.ខេត្តស្ទឹងត្រែង ដោយបានទទួលបទ បញ្ជាក្តៅៗបែបនេះ លោក ឧត្តមសេនីយត្រី អៀងវ៉ាន់ឌីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានដឹកនាំ កម្លាំងចុះប្រតិបត្តិការ ភ្លាមៗជាក់ស្តែងនៅថ្ងៃទី២៨ ខែមីនា នេះបានចុះធ្វើការបង្ក្រាបចាប់ឃាត់ ខ្លួនបានជនសង្ស័យ ចំនួន២នាក់ជាជនជាតិឡាវ ប្រព្រឹត្តបទល្មើសគ្រឿងញៀននឹងដកហូត យកបានវត្ថុតាងគ្រឿងញៀន ១កញ្ចប់ធំស្មើរនិង១គីឡូក្រាម នាំយកមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនិតិវិធី។

Read more: អ.ហ.ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឡាវ២នាក់ កាន់គ្រឿងញៀន...

ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្តាល៖ យុវសិស្សម្នាក់ ត្រូវបានស្លាប់ ភ្លាមៗ នៅកន្លែង កើតហេតុ ចំណែក ម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅ សង្គ្រោះជាបន្ទាន់ ដោយសារ ជិះម៉ូតូទាក់ ដៃចង្កូត និងរថយន្ត មួយគ្រឿង កាលពីវេលាម៉ោង ១៨និង១០នាទីយប់ថ្ងៃទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវលេខ ២១អា ក្នុងភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

Read more: ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ស្លាប់ ៨នាក់ និងរបួស ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨មីនា

ភ្នំពេញ៖ ថ្ងៃទី២៨  ខែមីនា  ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើង ចំនួន ១៤លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យ មនុស្សស្លាប់ ៨នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់ ) និងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។

Read more: ស្លាប់ ៨នាក់ និងរបួស ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៨មីនា

អតីតអធិការ នគរបាលក្រុងតាខ្មៅ ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន តែជនជាប់ចោទថា ប្រើថ្នាំដើម្បីព្យាបាលជំងឺ

កណ្ដាល៖ អតីតអធិការ នគរបាលក្រុងតាខ្មៅ លោក មុំ វ៉ាត បាននិយាយ នាពេល សវនាការថា លោកបានទិញ ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ហៅម៉ាទឹក កកប្រាកដ ដើម្បីយក មកផឹក ដើម្បីព្យាបាល ជម្ងឺក្រពះ ហើយបាន បដិសេធថា ថ្នាំញៀនទំាងនោះ មិនមែនសម្រាប់ ចែកចាយ បន្តនោះទេ។

Read more: អតីតអធិការ នគរបាលក្រុងតាខ្មៅ ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន...

ផឹកថ្នាំធ្វើអត្តឃាត ២ករណីផ្សេងគ្នា ផ្តាច់ជីវិតស្ត្រី ០២នាក់ នៅស្រុកទឹកឈូ

កំពត៖ ស្ត្រី២នាក់បានស្លាប់ ដោយសារ ផឹកថ្នាំធ្វើអត្តឃាត ក្នុង២ករណីផ្សេងគ្នា ម្នាក់នៅពេលរសៀល និងម្នាក់ទៀត នៅកណ្តាលអាធ្រាត្រ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។

Read more: ផឹកថ្នាំធ្វើអត្តឃាត ២ករណីផ្សេងគ្នា ផ្តាច់ជីវិតស្ត្រី ០២នាក់ នៅស្រុកទឹកឈូ

ភ្លើងឆេះព្រៃ អាកាស្យា នៅក្រុងបាវិត សង្ស័យមកពី បោះកន្ទុយបារី

ស្វាយរៀង៖ ដើមអាកាស្យា ជាច្រើនដើម ត្រូវបានអ្នកភូមិបាវិត រាយការណ៍មកថា បានភ្លើងឆាបឆេះយ៉ាងន្ធោសន្ធៅ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ ដោយសង្ស័យថា អាចបណ្តាលមកពីអ្នកភូមិ ចេញទៅរកសត្វ បោះកន្ទុយបារីចោល។

Read more: ភ្លើងឆេះព្រៃ អាកាស្យា នៅក្រុងបាវិត សង្ស័យមកពី បោះកន្ទុយបារី

ភ្លើងឆេះព្រៃ អាកាស្យា នៅក្រុងបាវិត សង្ស័យមកពី បោះកន្ទុយបារី

ស្វាយរៀង៖ ដើមអាកាស្យា ជាច្រើនដើម ត្រូវបានអ្នកភូមិបាវិត រាយការណ៍មកថា បានភ្លើងឆាបឆេះយ៉ាងន្ធោសន្ធៅ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ ដោយសង្ស័យថា អាចបណ្តាលមកពីអ្នកភូមិ ចេញទៅរកសត្វ បោះកន្ទុយបារីចោល។

Read more: ភ្លើងឆេះព្រៃ អាកាស្យា នៅក្រុងបាវិត សង្ស័យមកពី បោះកន្ទុយបារី

ថ្ងៃទី២៤មីនា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៥ករណី

ភ្នំពេញ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ៥នាក់ (ប្រុស) មុខសញ្ញាជួញដូរ ៤នាក់ មុខសញ្ញាប្រើប្រាស់ ១នាក់ និងរឹបអូសវត្ថុតាងមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ១,៣៨ក្រាម និង ២៥កញ្ចប់តូច។

Read more: ថ្ងៃទី២៤មីនា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៥ករណី

បញ្ជូនជនជាតិវៀតណាម ២៧នាក់ទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៏

ភ្នំពេញ៖ ការិយាល័យ អន្តោប្រវេសន៍ បានរកឃើញ ជនជាតិវៀតណាមចំនួន ២៧នាក់ (ប្រុស២២ នាក់) បានស្នាក់នៅ និងធ្វើការដោយ ខុសច្បាប់ ហើយសមត្ថកិច្ច ក៏បានបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៏ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

Read more: បញ្ជូនជនជាតិវៀតណាម ២៧នាក់ទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៏

បង្ក្រាបទីតាំង លួចនាំយកគ្រោងឆ្អឹងមាន់ ខូចគុណភាពពីថៃ រឹបអូស ឆ្អឹងមាន់បានជាង ២តោន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានបង្ក្រាបទីតាំង លួចនាំយក គ្រោងឆ្អឹងមាន់ ខូចគុណភាព ពីប្រទេសថៃ មួយកន្លែង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប ដោយរឹបអូស បានគ្រោងឆ្អឹងមាន់ ខូចគុណភាព បានចំនួនជាង ២តោន ។

Read more: បង្ក្រាបទីតាំង លួចនាំយកគ្រោងឆ្អឹងមាន់ ខូចគុណភាពពីថៃ រឹបអូស ឆ្អឹងមាន់បានជាង ២តោន

ជនសង្ស័យ៦នាក់ត្រូវបានសមត្ថកិច្ចអធិការក្រុងស្ទឹងសែនឃាត់ខ្លួនពីបទឆបោកតាមបណ្តឹងប្រជាពលរដ្ឋ

 កំពង់ធំៈ ប្រជាពលរដ្ឋ ៣៣គ្រួសារ ចំនួន ២ភូមិ ស្ថិតនៅក្នុង ខេត្តកំពង់ធំ បានចាញ់បោក មនុស្ស ៦នាក់ ក្លែងបន្លំជាបុគ្គលិក អង្គការ ដើរផ្សព្វផ្សាយ លក់ផ្ទាំងសូឡា ក្រោយពីប្រជាពលរដ្ឋ ដឹងថា ជាឧបាយកលបោក ប្រាស់របស់ ក្រុមទាំងនេះ ទើបប្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួន តាមបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ កាលពីវេលា ម៉ោង ៨.២០នាទី យប់ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦ ។

Read more: ជនសង្ស័យ៦នាក់ត្រូវបានសមត្ថកិច្ចអធិការក្រុងស្ទឹងសែនឃាត់ខ្លួនពីបទឆបោកតាមបណ្តឹងប្រជ...

រថយន្តម៉ាក Fuso ដាច់កង់ក្រោយខាងស្តាំទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ បណ្តាលអោយសា្លប់នៅនឹងកន្លែង

ស្រុកកំពង់សិលា : នៅម៉ោង 04.៤០នាទីរសៀលថ្ងៃទី២៣  ខែមីនា  ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវ ជាតិលេខ4  គីឡូម៉ែត្រ ១៣១. ១៣២ ភូមិសម្តេចតា ឃុំចំការហ្លួង រថយន្តម៉ាក Fuso ក្បាលពណ៌លឿង ស្លាកលេខ ភ្នំពេញ ៣B២៣៤៣ ( ទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ )

Read more: រថយន្តម៉ាក Fuso ដាច់កង់ក្រោយខាងស្តាំទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ...

Update full៖ ប្រធាន​សន្តិសុខ ​រោងចក្រ ពីរនាក់ រួមគ្នា ​រំលោភ​កូន​ចៅ​ត្រូវ ​តុលាការ​ឃុំខ្លួន​

កណ្ដាល៖ បុរសជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ទៀត ដែលជាប្រធានសន្តិសុខ រោងចក្រកាត់ដេរយីហោ “ម៉េងតុង ម៉េងយ៉ាន់” ហៅរោងចក្រដើមខ្វិត រួមគ្នាធ្វើសកម្មភាពរំលោភ សេពសន្ថវៈកូនចៅ ដោយម្នាក់ជាអ្នករំលោភ និងម្នាក់ទៀតជា អ្នកមើលផ្លូវត្រូវបានលោកផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការ ស៊ើបអង្កេតបន្តទៀត។

Read more: Update full៖ ប្រធាន​សន្តិសុខ ​រោងចក្រ ពីរនាក់ រួមគ្នា ​រំលោភ​កូន​ចៅ​ត្រូវ...

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពី ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ បណ្តាលមក ពីការប្រ់ប្រាស់ គ្រឿងញៀន ព្រោះអាចបណ្តាលឲ្យ អ្នកប្រើប្រាស់គ្រឿងញៀន មានឱកាសខ្ពស់ក្នុងការ ឆ្លងមេរោគអេដស៍ និងធ្លាក់ខ្លួនធ្វើជា ទាសករនៃគ្រឿងញៀន។

Read more: រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នា កាត់បន្ថយគ្រោះថ្នាក់...

២២មីនា ប៉ូលីសចរាចរណ៍ ឃាត់ខ្លួន អ្នកបើកបរ ជាង៣០០នាក់

ភ្នំពេញ៖ កំលាំងមានសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ រយ:ពេល ៤៥លើក ដោយបានឃាត់ អ្នកបើកបរយានយន្តចំនួន ៣១២ នាក់ ក្នុងនោះអ្នកបើកបរ រថយន្តចំនួន ៧៧នាក់ ស្រី ២ នាក់ និងអ្នកបើកបរម៉ូតូចំនួន ២៣៥ នាក់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ម្សិលមិញ។

Read more: ២២មីនា ប៉ូលីសចរាចរណ៍ ឃាត់ខ្លួន អ្នកបើកបរ ជាង៣០០នាក់