Social Network

បញ្ជូនជនជាតិវៀតណាម ២៧នាក់ទៅ អគ្គនាយកដ្ឋាន អន្តោប្រវេសន៏

ភ្នំពេញ៖ ការិយាល័យ អន្តោប្រវេសន៍ បានរកឃើញ ជនជាតិវៀតណាមចំនួន ២៧នាក់ (ប្រុស២២ នាក់) បានស្នាក់នៅ និងធ្វើការដោយ ខុសច្បាប់ ហើយសមត្ថកិច្ច ក៏បានបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៏ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

គេហទំព័រ របស់ សាលាខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៦ វេលាម៉ោង ១៤៖៣០នាទី ការិយាល័យ អន្តោប្រវេសន៍ បានចុះសហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ដនីតិវិធី និងអធិការដ្ឋាន ខណ្ឌដង្កោដើម្បី ត្រួតពិនិត្យជនបរទេស ជនជាតិ វៀតណាម នៅក្នុងភូមិសំបួរ និង ភូមិខ្វាកើត (គ្មានលិខិតឆ្លងដែន) ស្ថិតនៅ សង្កាត់ដង្កោ ៕

ដកស្រង់ពី៖ ដើមអម្ពិល