ស្រុកកំពង់សិលា : នៅម៉ោង 04.៤០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវ ជាតិលេខ4 គីឡូម៉ែត្រ ១៣១. ១៣២ ភូមិសម្តេចតា ឃុំចំការហ្លួង រថយន្តម៉ាក Fuso ក្បាលពណ៌លឿង ស្លាកលេខ ភ្នំពេញ ៣B២៣៤៣ ( ទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ )
បើកដោយ ឈ្មោះ ឈឿង វត្ថា អាយុ២៥ឆ្នាំ ភេទប្រុស មានទីលំនៅ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដល់ចំនុចខាងលើ រថយន្តបានដាច់ កង់ក្រោយខាងស្តាំ ទៅបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅស្លាកលេខ កំពង់ចាម ១N៤៩៨១ ( មានទិសដៅស្របគ្នា ) បើកបរឈ្មោះ ភន ភាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់ចានឆ្នាំង ទីលំនៅ ភូមិប្រយុត ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលអោយសា្លប់ នៅនឹងកន្លែង អ្នកបើក បររថយន្តខាងលើបាន នាំខ្លួនមកអធិការដ្ឋាន នគរបាលស្រុក ៕