Social Network

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពី ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ បណ្តាលមក ពីការប្រ់ប្រាស់ គ្រឿងញៀន ព្រោះអាចបណ្តាលឲ្យ អ្នកប្រើប្រាស់គ្រឿងញៀន មានឱកាសខ្ពស់ក្នុងការ ឆ្លងមេរោគអេដស៍ និងធ្លាក់ខ្លួនធ្វើជា ទាសករនៃគ្រឿងញៀន។

ក្នុងពិធីប្រកាសឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្តជាតិស្តីពី ការកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការប្រើ ប្រាស់គ្រឿងញៀន នាថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេងបានថ្លែងថា “ ដូច្នេះភាគីពាក់ព័ន្ធ ទាំងអស់ត្រូវចេះអប់រំ និងការពារខ្លួន កុំឲ្យឆ្លង ជម្ងឺអេដស៍ផង និងកុំឲ្យញៀនផង ព្រោះគ្រឿងញៀន ក៏អាចនាំឲ្យមានការ ប្រព្រឹត្តខាងផ្លូវភេទ ដោយមិនបានការពារ ការចម្លង រោគអេដស៍ដោយប្រើប្រាស់ ស្រោមអនាម័យឲ្យ បានត្រឹមត្រូវ ហើយគ្រឿងញៀន ធ្វើឲ្យមានការប៉ះពាល់ ដល់សុខភាព ធ្ងន់ធ្ងរផងដែរ”៕

ដកស្រង់ពី៖ ដើមអម្ពិល